no-alternative title
no-alternative title
no-alternative title
no-alternative title

Apple រងនូវការពិន័យទឹកប្រាក់ 150 លានអ៊ឺរ៉ូនៅក្នុងប្រទេសបារាំង

ក្រុមឃ្លាំមើលការប្រកួតប្រជែងនៅក្នុងប្រទេសបារាំងថ្មីៗនេះ ទើបតែបានដាក់ពិន័យក្រុមហ៊ុន Apple ដែលមានទំហំទឹកប្រាក់ ដល់ទៅ 150 លានអ៊ឺរ៉ូ  ដែលប្រហែលជា 162 លានដុល្លារអាមេរិក ដោយក្រុមនេះ បានរកឃើញថា ប្រព័ន្ធនៃកម្មវីធី App Tracking Transparency (ATT) System របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងមួយនេះ បានអនុញ្ញាតអោយមានការបំពានទៅលើការគ្រប់គ្រងទីផ្សារ mobile app ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមពិតទៅនេះ គឺជាគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Apple ដើម្បីធ្វើការស្វែងរកនូវវិធី ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការគ្រប់គ្រងទៅលើឯកជនភាពរបស់ពួកគេ ប៉ុន្តែអាជ្ញាធ័ររបស់ប្រទេសបារាំង បាននិយាយថា មធ្យោបាយនេះ គឺគ្មានភាពចាំបាច់នោះទេ ដែលក្រុមហ៊ុន Apple ចង់គ្រប់គ្រងទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នោះ។ សូមជំរាបថា App Tracking Transparency បានដាក់អោយដំណើរការនៅក្នុងឆ្នាំ 2021 ដោយបានបង្ខំអោយអ្នកអភិវឌ្ឍកម្មវិធី App ជាច្រើនបង្ហាញនូវសារ Pop-Up ចំនួន 2 នៅក្នុងការសុំសិទ្ធ ដើម្បីតាមដានទៅលើ Apps និងវេបសាយផ្សេងទៀត។ 

ទាក់ទងនឹងរៀងនេះ អាជ្ញាធរបារាំង បានបញ្ជាក់ថា ប្រព័ន្ធនេះ បានធ្វើអោយការប្រើប្រាស់នូវកម្មវិធី Apps ភាគីទី 3 កាន់តែមានភាពស្មុគស្មាញ។ ជាក់ស្តែង ក្រុមហ៊ុនជាច្រើនបានរិះគន់ទៅលើប្រព័ន្ធ ATT ដោយនិយាយថា ប្រព័ន្ធនេះគឺដើម្បីតែស្វែងរកលុយប៉ុណ្នោះ។ ក្រុមហ៊ុន Apple និយាយថា ប្រព័ន្ធ App Tracking Transparency គឺផ្តល់អោយអ្នកប្រើប្រាស់នូវការគ្រប់គ្រងទៅលើឯកជនភាពរបស់ពួកគេតាមរយៈការបោះសារមួយអំពីការតាមដាន (tracking)។ យ៉ាងណាមិញ ការពិន័យនេះ មិនទាមទារអោយក្រុមហ៊ុន Apple ធ្វើការផ្លាស់ប្តូរទៅលើទម្រង់ណាមួយនៃ ATT នោះទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម