no-alternative title
no-alternative title
no-alternative title
no-alternative title

BYD នាំមុខ Tesla លើការនាំចេញរថយន្តអគ្គិសនីនៅលើទីផ្សារសកលពីរត្រីមាសជាប់ៗគ្នា

យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា BYD បានបន្តគ្រប់គ្រងចំណែកទីផ្សាររថយន្តរយៈពេល 2 ត្រីមាសជាប់ៗគ្នាដែលនេះអាចបញ្ជាក់ពីការផ្លាស់ប្តូរយ៉ាងខ្លាំងទៅលើឧស្សាហកម្មនៃការនាំចេញរថយន្តអគ្គិសនីនៅលើទីផ្សារសកល។ ជាមួយគ្នានេះតាមការវិភាគរបស់ក្រុមអ្នកជំនាញក៏បាននិយាយដែរ ការផ្លាស់ប្តូរនេះ នឹងបន្តរីកលូតលាស់កាន់តែខ្លាំងថែមទៀតនៅក្នុងឆ្នាំ 2025 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមទិន្នន័យថ្មីរបស់ Counterpoint Research នៅពេលនេះ បានបង្ហាញពីការព្យាករណ៌ថា BYD បានពង្រីកវិសាលភាពរបស់ខ្លួនជាមួយយុទ្ធសាស្រ្តបច្ចេកវិទ្យាទំនើប និងរបកគំហើញថ្មីៗ ដោយអាចប្រកួតប្រជែងបានជាមួយ Tesla ដែលជាក្រុមហ៊ុនមានភាពជោគជ័យយូរឆ្នាំមកហើយ។

 

ប្រភពខាងលើនេះ បានបន្តថា នៅត្រីមាសទី 1 ឆ្នាំ 2025 នេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសចិនមួយនេះ បាននាំចេញរថយន្ត BEVs របស់ខ្លួនបានចំនួនដល់ទៅ 416,388 គ្រឿង ដោយបាននាំមុខក្រុមហ៊ុនរថយន្ត Tesla របស់អាមេរិក ដែលអាចធ្វើបានត្រឹមតែ 336,681 គ្រឿងប៉ុណ្ណោះសម្រាប់រយៈពេលដូចគ្នា។ ហើយបើមើលទៅលើត្រីមាសទី 4 ឆ្នាំ 2024 កន្លងទៅនេះ BYD ក៏មានការនាំចេញរថយន្ត BEVs បានចំនួន 595,413 គ្រឿងផងដែរ ប្រៀបធៀបជាមួយនិង Tesla គឺមានចំនួន 495,570 គ្រឿង។

សូមជំរាបថា BYD ធ្លាប់បាននាំមុខ Tesla ជាលើកដំបូងនៅត្រីមាសទី 4 ឆ្នាំ 2023 ជាមួយនិងការនាំចេញបាន 595,413 គ្រឿង ដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិកអាចធ្វើបានចំនួន 484,507 គ្រឿងប៉ុណ្ណោះ។ ប៉ុន្តែការនាំមុខនេះត្រូវបានក្រុមហ៊ុន Tesla បង្អាក់វិញនៅត្រីមាសបន្ទាប់ ដែលបាននាំមុខ BYD ទៅលើការនាំចេញក្នុងរយៈពេល 1 ឆ្នាំពេញ។ នៅក្នុងពេល 1 ឆ្នាំ 2024 កន្លងទៅក្រុមហ៊ុន BYD បានធ្វើការនាំចេញនូវរថយន្ត BEV បានជាង 1,764,992 លានគ្រឿង ខណៈដែលក្រុមហ៊ុន Tesla ធ្វើបានខ្ពស់ជាងដល់ទៅ 1,789,226 គ្រឿង។

តាមរបាយការណ៍ព្យាករណ៍ថ្មីពី Counterpoint Research ទៅលើរថយន្តអគ្គិសនីនៅលើទីផ្សារសកលនាពេលថ្មីៗនេះ បានបញ្ជាក់ថា  BYD គឺមានការនាំមុខជាលើកដំបូងទៅលើក្រុមហ៊ុន Tesla សម្រាប់រថយន្តដែលមានការប្រើប្រាស់អាគុយអគ្គិសនីនៅលើទីផ្សារសកល ដោយមានចំណែកដល់ទៅ 15.7%។ ជាមួយនិងការទទួលបានបាននេះ ក៏មានការរំពឹងថា ក្រុមហ៊ុន BYD នឹងបន្តធ្វើការពង្រីកវិសាលភាពកាន់តែខ្ពស់ជាងនេះទៀតទៅលើសង្វាក់ផលិតកម្ម ក៏ដូចជាការគាំទ្រពីគោលនយោបាយដែលមានស្រាប់នៅក្នុងប្រទេសចិន។ 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា

ដោយ ប៉េងលីន
កុំព្យូទ័រលេងហ្គេម MSI Raider 18 HX AI RTX 5080 បានមកដល់ដំបូងគេនៅក្នុងប្រទេសកម្ពុជា

កុំព្យូទ័រលេងហ្គេម MSI Raider 18 HX AI RTX 5080 បានមកដល់ដំបូងគេនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
 Hyundai Nexo 2026 ចាក់អ៊ីដ្រូហ្សែន សាក 5 នាទី ជិះបានចម្ងាយ 700 KM!

Hyundai Nexo 2026 ចាក់អ៊ីដ្រូហ្សែន សាក 5 នាទី ជិះបានចម្ងាយ 700 KM!

ដោយ ប៉េងលីន
Zeekr គ្រោងដាក់ឲ្យដំណើរការស្ថានីយ៍សាកភ្លើងរថយន្តល្បឿនលឿនកំលាំង 1.2MW Supercharger នៅត្រីមាសទីពីរឆ្នាំនេះ

Zeekr គ្រោងដាក់ឲ្យដំណើរការស្ថានីយ៍សាកភ្លើងរថយន្តល្បឿនលឿនកំលាំង 1.2MW Supercharger នៅត្រីមាសទីពីរឆ្នាំនេះ

ដោយ ប៉េងលីន
អាចកម្ម៉ង់ទុកមុនបានហើយ! HONOR X8c ម៉េម៉ូរីលំដាប់កុំព្យូទ័រ 512GB តាន់ 360 ដឺក្រេ ធន់ទឹកក្តៅត្រជាក់ ថតរូបស្អាតភ្ជាប់ AI Eraser មានតម្លៃត្រឹមតែ 249$

អាចកម្ម៉ង់ទុកមុនបានហើយ! HONOR X8c ម៉េម៉ូរីលំដាប់កុំព្យូទ័រ 512GB តាន់ 360 ដឺក្រេ ធន់ទឹកក្តៅត្រជាក់ ថតរូបស្អាតភ្ជាប់ AI Eraser មានតម្លៃត្រឹមតែ 249$

ដោយ ប៉េងលីន
អបអរសាទរ! ផលិតផល សាមសុង គ្រប់ប្រភេទ មានដាក់លក់នៅសាខាធំៗរបស់ស៊ុនស៊ីម៉ិចកូ

អបអរសាទរ! ផលិតផល សាមសុង គ្រប់ប្រភេទ មានដាក់លក់នៅសាខាធំៗរបស់ស៊ុនស៊ីម៉ិចកូ

ដោយ ប៉េងលីន