នៅថ្ងៃនេះ រថយន្តអគ្គិសនី Avatr 06 ត្រូវបានគេមើលឃើញថា បានផ្តើមដាក់លក់មុននៅចិនជាមួយតម្លៃ 215,900 យ៉ន់ ដែលប្រហែលជា 29,750 ដុល្លារ។ រថយន្ត Avatr 06 មានជម្រើស EREV និង BEV ហើយនឹងមានដាក់នៅលើទីផ្សារក្នុងស្រុកនាខែមេសាខាងមុខនេះហើយ។ សូមជំរាបថា Avatr គឺជាម៉ាកយីហោរថយន្តថ្មីមួយ ដែលមានការវិនិយោគរួមមានរវាង Changan និង CATL។ សម្រាប់ក្រុមហ៊ុន Huawei គឺជាអ្នកផ្គត់ផ្គង់ទៅលើផ្នែកជាច្រើននៃរថយន្តនេះ។ នៅក្នុងនាមជាម៉ូដែលប្រណិត បានធ្វើអោយ Avatr មានការលក់យឺតយ៉ាវជាងដៃគូនានា។
គិតចាប់តាំងពីខែធ្នូឆ្នាំ 2022 មកដល់កុម្ភៈឆ្នាំ 2025 នេះ ក្រុមហ៊ុន Avatr បានលក់រថយន្តរបស់ខ្លួនបាន 91,265 គ្រឿង។ តួរលេខនេះ គឺជាចំនួនមួយតិចបំផុតសម្រាប់ទីផ្សារប្រទេសចិន។ បន្ទាប់ពីការបង្ហាញវត្តមាននៅលើទីផ្សារមក Avatr បានប្រកាសចេញនូវរថយន្តរបស់ខ្លួនជាច្រើនម៉ូដែលរួចមកហើយ ក្នុងនោះមានដូចជា Avatr 11 fastback SUV, Avatr 12 liftback និង Avatr 07 crossover។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Avatr កាលពីថ្ងៃទី 27 ខែមីនានេះ បានអោយដឹងថា រថយន្ត Avatr ទីបួនម៉ូដែៈ Avatr 06 គឺបានដាក់លក់មុននៅចិនហើយ។
និយាយពីការឌីស្សាញរូបរាងរបស់ Avatr 06 គឺមានភាពស្រដៀងៗគ្នាទៅនឹងជំនាន់មុនៗរបស់ Avatr អញ្ចឹង ដោយអំពូលភ្លើងខាងមុខជាប្រភេទ LED ដែលរត់ជាបន្ទាប់ឆ្នូត។ រថយន្តនេះមាន មានការឌីស្សាញរាងមូល និងមានដៃទ្វាថ្មី ហើយនឹងមានកាមេរ៉ានៅលើកញ្ចក់មើលចំហៀង។ សម្រាប់ផ្នែកដំបូលខាងមុខមានសិនស័រ LiDAR។ រថយន្តនេះមានទំហំ 4885/1960/1450 mm និងគម្លាតកង់មុខក្រោយប្រវែង 2940mm។
ចំពោះផ្នែកខាងក្នុងនៃរថយន្ត Avatr 06 វិញ គឺមានអេក្រង់ទំហំ 35.4-អ៊ីងនៅចំកណ្តាលសម្រាប់បញ្ជាទៅលើមុខងារនានា ដែលមាននៅលើរថយន្តនេះ ខណៈដែលអេក្រង់មួយទៀតមានទំហំ 15.6 អ៊ីងសម្រាប់មើលទៅលើការជូនដំណឹងផ្សេងៗសម្រាប់អ្នកបើកបរ។ នៅលើរថយននេះ ក៏មាន Meridian Speakers ចំនួន 25 គ្រាប់ ហើយនិង Nappa-wrapped seats ផងដែរ។
សម្រាប់ម៉ូដែលស្តង់ដារ Avatr 06 BEV គឺមានម៉ូទ័រក្រោយមានកម្លាំង 252kW (338 សេះ) ហើយចំពោះម៉ូដែល 4WD វិញគឺមានកម្លាំង 440kW (590 សេះ)។ នៅលើរថយន្តនេះ គឺមានប្រើប្រាស់អាគុយ LFP battery ទំហំ 82kWh។ សម្រាប់ការសាកពេញម្តង គឺអាចរត់បានចម្ងាយ 650km។ ក្រឡេកមកមើល Avatr 06 EREV ដែលមានម៉ូទ័រមួយ គឺមានកម្លាំង 231 kW (310 សេះ)។ សម្រាម់ម៉ូដែលនេះ ក៏មានគាំទ្រដោយម៉ាស៊ីនសាំងចំណុះ 1.5-liter turbocharged engine ដែលអាចបង្កើតកម្លាំង 115 kW (154 សេះ) ផងដែរ។ រថយន្តនេះ គឺមានអាគុយផ្ទុកថាមពលពី 2 ទំហំគឺ 31.7 kWh និង 45.06 kWh មានសមត្ថភាពអាចរត់បាន 170km ទៅ 240km។
ជាមួយនិងការដាក់លក់មុនទៅលើ Avatr 06 នេះ គឺមាន 5 ម៉ូដែល ដោយមាន 2 ម៉ូដែលជាប្រភេទ EREV និង 3 ម៉ូដែលទៀតជាប្រភេទ BEV។ Avatr 06 EREV Pro មានតម្លៃ 215,900 យ៉ន់ ប្រហែល 29,750 យ៉ន់។