មកដក់ពេលនេះ មានរបាយការណ៍ជាច្រើន បានអះអាងថា ក្រុមហ៊ុន Samsung នឹងមានការបង្ហាញចេញនូវស្មាតហ្វូន ជំណាន់ថ្មី Galaxy S25 Edge នៅក្នុងខែមេសាខាងមុខនេះហើយ។ គួរំលឹកផងដែរថា ស្មាតហ្វូនម៉ូដែលពិសេសដែលមានកម្រ៉ាស់ស្តើងមួយនេះ ត្រូវបានទម្លាយនៅក្នុងព្រឹត្តិការណ៍នៃការសម្ពោធស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series កាលពីខែមករាកន្លងទៅ ដែលពេលនោះមានការចាប់អារម្មណ៌ច្រើនខ្លាំងមែន។ ប៉ុន្តែបើទោះបីមានការដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ MWC 2025 កាលពីដើមខែនេះរួចហើយក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ នៅមិនទាន់ទម្លាយព័ត៌មានលម្អិតអ្វីបន្ថែមទៀតនោះទេ។
នៅមុនការសម្ពោធនាខែមេសានេះ Winfuture.de បានទម្លាយរូបភាព render ផ្លូវការរបស់ស្មាតហ្វូនដែកមានរូបរាងថ្មី មានកម្រ៉ាស់ស្តើងនេះហើយ។ នៅក្នុងរូបភាពទាំងនេះ បានបង្ហាញថា ស្មាតហ្វូន Galaxy S25 Edge ថ្មីនេះ នឹងមាន 3 ពណ៌គឺ Titanium Jet Black, Titanium Icy Blue និង Titanium Silver ។ នៅក្នុងរបាយការណ៍នេះ បានបន្តថា ស្មាតហ្វូន Galaxy S25 Edge នេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីង AMOLED display ដែលទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ FHD+ resolution និង 120Hz refresh rate។ ដូចគ្នាទៅនឹងស្មាតហ្វូន S25 ផងដែរ ស្មាតហ្វូន Edge នេះនឹងប្រើប្រាស់នួវបន្ទះឈីប Snapdragon 8 Elite ។
លក្ខណៈពិសេសរបស់ស្មាតហ្វូន Galaxy S25 Edge នោះ គឺទៅលើការឌីស្សាញរូបរាងស្លីម ដែលគេដឹងថា ស្មាតហ្វូននេះនឹងមានកម្រាស់ត្រឹមតែ 5.8mm ប៉ុណ្ណោះ។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 3,900mAh ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកដែលមានកម្លាំង 25W wired និង wireless charging ផងដែរ។
ស្មាតហ្វូន Galaxy S25 Edge អាចនឹងមានកាមេរ៉ាខាងមុខទំហំ 12-Megapixel selfie ខណៈពេលដែលកាមេរ៉ាខាងក្រោយរបស់វាមានទំហំ 200-Megapixel គាំទ្រជាមួយនឹងមុខងារ OIS និងមួយគ្រាប់ទៀតមានទំហំ 12-megapixel ultra-wide lens ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវ One UI 7 នៅលើ Android 15 ។ ស្មាតហ្វូន S25 Edge ទំហំ 256GB និង 512GB អាចនឹងមានតម្លៃប្រហែលជា 1200 អ៊ឺរ៉ូទៅ 1300 អ៊ឺរ៉ូផងដែរ៕