កាលពីថ្ងៃទី 27 ខែមីនានេះក្រុមហ៊ុន BYD បានបង្ហាញចេញនូវរថយន្តស្ព័រ Yangwang U7 នៅលើទីផ្សារប្រទេសចិន ដែលនេះ គឺជាម៉ូដែលប្រណិត flagship sedan ដំបូងគេនៃត្រកូល Yangwang មានតម្លៃ 628,000 យ៉ន់ ទៅ 708,000 យ៉ន់ ដែលប្រហែល 86,500 ដុល្លារ ទៅ 98,000 ដុល្លារ។ សម្រាប់ការដាក់លក់នេះ គឺមានប្រភេទ 4 កៅអី និង 5 កៅអី ហើយនិងមានម៉ូដែល EV និង PHEV។ ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ គឺមានការបំពាក់នូវបូម DiSus-Z suspension system និងដំណើរការជាមួយប្រព័ន្ធ e4 (Yisifang) platform ក៏ដូចជាជំនួយការបើកបើរ “God’s Eye” រួមនិងការប្រើប្រាស់នូវម៉ូទ័រអគ្គិសនីដល់ទៅ 4។
ចំពោះម៉ូដែល EV គឺមានដំណើរការដោយ e4 platform ដែលមានការគាំទ្រដោយម៉ូទ័រ 4 មានកម្លាំងសរុប 960 kW (1,287 សេះ) និងមានកម្លាំងរមួល 1,680 Nm អាចបង្កើតល្បឿនពី 0 ទៅ 100 km/h ជាមួយនិងរយៈពេល 2.9 វីនាទីប៉ុណ្ណោះ។ រថយន្តនេះរត់បានល្បឿន 270 km/h។ និយាយពីអាគុយថាមពលវិញ គឺមានកម្លាំង 135.5kWh BYD Blade batteries អាចរត់បានចម្ងាយ 720km តាមរយៈស្តង់ដារ CLTC range ហើយសម្រាប់ការសាកភ្លើងវិញ គឺប្រើប្រាស់ DC dual-gun fast charging កម្លាំង 500kW maximum power) ដែលសាកភ្លើងពី 30% ទៅ 80% ចំណាយពេលត្រឹមតែ 20 នាទីប៉ុណ្ណោះ។
ក្រឡេកមកម៉ូដែល PHEV គឺប្រើប្រាស់ម៉ាស៊ីនសំាង 2.0T engine ហើយនិងម៉ូទ័រ 4 គ្រាប់ដូចគ្នា។ រថយន្តម៉ូដែលនេះបំពាក់អាគុយផ្ទុកភ្លើងទំហំ 52.4 kWh BYD Blade batteries និងធុងសាំងចំណុះ 60L មានសមត្ថភាពអាចរត់នៅអគ្គិសនីសុទ្ធបានចំងាយ 200km និងរត់ជាមួយនិងកម្លាំងសរុបបាន 1,000km។ សម្រាប់ការសាកភ្លើង DC single-gun fast charging (230 kW maximum power) គឺចំណាយត្រឹមតែ 10 នាទីប៉ុណ្ណោះអាចសាកបានពី 30% ទៅ 80%។
ជាមួយនិងការប្រើប្រាស់នូវ e4 platform នេះ អាចទ្រទ្រង់ជាមួយនិង two-way 20° intelligent នៅលើកង់ក្រោយ និងអាចទប់លំនឹងបានកាន់តែប្រសើរ។ បន្ថែមពីនេះបូម DiSus-Z ក៏អាចជួយអោយឡាននេះ មានភាពធន់ ទប់ទល់ជាមួយនិងផ្លូវមានឧបសគ្គបានយ៉ាងរលូនតាមរយៈនៃម៉ូទ័រ magnetic suspension motor។ មួយវិញ e4 ក៏ជួយអោយរថយន្ត Yangwang U7 នេះ អាចទប់លំនឹងកង់នៅពេលបើកលឿន high-speed tire blowout stability ហើយនិងមានអាសន្នផងដែរ។
សម្រាប់ផ្នែកខាងក្នុងគឺជាស្ទីល “Star Ring Cockpit” ដែលមានការឌីស្សាញដូចគ្នាជាមួយយនិង Yangwang U8 មានការស្រោបដោយស្បែក Nappa leather និង carbon fiber រួមជាមួយនិង real wood door trims ទៀតផង។ ក្នុងរថយន្តនេះ មានអេក្រង់ទំហំ 12.8-អ៊ីង OLED curved screen នៅចំកណ្តាលនៃចន្លោះកៅអីទាំងពីរ ហើយនឹងមានការប្រើប្រាស់នូវប្រព័ន្ធ DiLink 150 smart cockpit system ជំនាន់ថ្មី ជាមួយឈីប DiLink 4-nanometer cockpit ហើយថែមទាំងមានគាំទ្រដោយបច្ចេកវិទ្យា DeepSeek R1 model ជំនួយការ AI voice assistant ទៀតផង។ ចំពោះប្រព័ន្ធសម្លេង គឺមាន Dynaudio speakers 23 គ្រាប់។
បន្ថែមពីនេះនៅក្នុងរថយន្តនេះ ក៏មានអេក្រង់ 6-អ៊ីងសម្រាប់ទស្សនាភាពយន្តកម្សាមន្ត និងអេក្រង់ 23.6-អ៊ីង instrument panel ហើយនិង AR-HUD ក៏ដូចជាអេក្រង់ខាងក្រោយទំហំពីរ ទំហំ 12.8-អ៊ីងសម្រាប់អ្នកអង្គុយខាងក្រោយទស្សនាភាពយន្តផងដែរ។ រថយន្តនេះក៏មានកាមេរ៉ាមើលក្រោយនៅលើកញ្ចក់ក្រោយ ក៏ដូចជាកាមេរ៉ាសម្រាប់អ្នកបើកបរ ផងដែរ។