ក្រុមហ៊ុន OPPO ត្រៀមខ្លួនរួចហើយ នៅក្នុងការបង្ហាញចេញនូវផលិតផលជាច្រើនរបស់ខ្លួននៅក្នុងប្រទេសចិន នាថ្ងៃទី 10 ខែមេសាខាងមុខនេះ។ នៅមុនព្រឹត្តិការណ៍នេះ ក្រុមហ៊ុន OPPO បានទម្លាយនូវការឌីស្សាញរបស់ថេប្លេត OPPO Pad 4 Pro ស្មាតវ៉ច Watch X2 Mini រួមនិងកាសស្តាប់ Enco Free 4 TWS Earbuds រួចហើយ។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមទម្លាយព័ត៌មាននៃការឌីស្សាញរបស់ស្មាតហ្វូន Find X8s ផងដែរ ប៉ុន្តែនៅមិនទាន់ទម្លាយអំពីស្មាតហ្វូន Find X8s និង X8 Ultra នៅឡើយទេ។ នៅថ្ងៃនេះ រូបភាពពិតរបស់ស្មាតហ្វូនម៉ូដែល Ultra ត្រូវបានចែកចាយនៅលើបណ្តាញសង្គម Weibo ហើយ។
បើតាមអ្នកទម្លាយ Ice Universe បានបញ្ជាក់ថា រូបភាពនេះ គឺជារបស់ស្មាតហ្វូន OPPO Find X8 Ultra ដែលមានលេខកូដ “PKJ110” ។ ស្មាតហ្វូននេះ នឹងបំពាក់នូវកាមេរ៉ាមូលជាមួយនឹងកាមេរ៉ា Periscope Telephoto ដែលស្ថិតនៅផ្នែកខាងលើ និងផ្នែកខាងស្តាំ។ នៅផ្នែកកណ្តាលរបស់ស្មាតហ្វូននេះ គឺមានការឌីស្សាញនូវ Hasselblad logo និងមានសិនស័រកាមេរ៉ាចំនួន 2 និង ultra-wide lens ហើយនិងភ្លើង LED Flash ស្ថិតនៅខាងឆ្វេងផងដែរ។ ស្មាតហ្វូននេះ នឹងមានពណ៌ Morning Light ដ៏ទាក់ទាញ ហើយវាអាចនឹងមាន 2 ពណ៌បន្ថែមទៀតគឺ Moonlight White និង Starry Black ។
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនមុននេះ បានអោយដឹងថា ស្មាតហ្វូន OPPO Find X8 Ultra នេះ នឹងមានកាមេរ៉ា គោលទំហំ 50-Megapixel គាំទ្រដោយសិនស័រ LYT-900 មាន OIS និងគ្រាប់ទីពីរ 50-Megapixel ប្រើប្រាស់សិនស័រ IMX882 ultra-wide lens ខណៈដែលគ្រាប់ទីបីមានទំហំ 50-Megapixel សិនស័រ IMX906 Periscope Telephoto គាំទ្រ ជាមួយនឹងការហ៊្សូម 3x optical zoom និងមាន OIS ទៀតផង។ ចំពោះគ្រាប់ទីបួនទំហំ 50-megapixel ប្រើប្រាស់សិនស័រ IMX882 ហ៊្សូមបាន 6x periscope snapper និងភ្ជាប់ជាមួយនឹង OIS ផងដែរ។ សម្រាប់ការថត Selfie នៅលើស្មាតហ្វូនថ្មីនេះ មានការគាំទ្រដោយសិនស័រ កាមេរ៉ាទំហំ 32-megapixel។
ស្មាតហ្វូន OPPO Find X8 Ultra នេះ នឹងមានអេក្រង់ទំហំ 6.82-អ៊ីង កញ្ចក់ AMOLED display គាំទ្រជាមួយនឹងការឌីស្សាញអេក្រង់រាបស្មើ នឹងមានកម្រិតភាពច្បាស់ 2K+ resolution ល្បឿន 120Hz refresh rate ហើយនិងមានសិនស័រស្កែនម្រាមដៃ ultrasonic ថែមទៀតផង។ ស្មាតហ្វូន OPPO Find X8 Ultra នេះ នឹងមានបន្ទះឈីប Snapdragon 8 Elite រ៉េម 16GB LPDDR5x RAM អង្គចងចាំទំហំ 1TB UFS 4.0 storage ហើយនិងមានថាមពលថ្មទំហំ 6,100mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 100W wired រួមនិង 50W wireless charging ផងដែរ៕