no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយតម្លៃថេប្លេត Galaxy Tab S10 និង S10 FE+ នៅមុនការប្រកាសជាផ្លូវការណ៌

ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវថេប្លេតជំនាន់ថ្មីរបស់ខ្លួន Galaxy Tab S10 និង S10 FE+ ហើយ។ ស្របពេលជាមួយនិងដំណឹងនេះ នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយ បានបង្ហាញពីភាពលម្អិតទៅលើថេប្លេតថ្មីនេះផងដែរ។ យោងតាមការបង្ហោះរបស់អ្នកទម្លាយ Arsene Lupin នៅលើបណ្តាញសង្គម X បានបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ថេប្លេតនេះ ក្នុងនោះក៏មានការបញ្ជាក់ពីមុខងារ AI ហើយនិងតម្លៃសម្រាប់ទីផ្សារនៅអ៊ឺរ៉ុបផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថេប្លេត Galaxy Tab S10 FE នេះ មានអេក្រង់ទំហំ 10.9-អ៊ីង WUXGA+ LCD គាំទ្រជាមួយនឹងល្បឿន 90Hz refresh rate ខណៈពេលដែលថេប្លេត Galaxy S10 FE+ វិញ គឺមានអេក្រង់ទំហំ 13.1-អ៊ីង WQXGA+ LCD។ ថេប្លេតទាំងពីរនេះ មានតួខ្លួនអាលុយមីញ៉ូម ហើយនឹងមានបច្ចេកវិទ្យាកម្រិត IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីថែមទៀតផង។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 1580 ដែលជា octa-core processor កម្រិត 4nm នៅលើថេប្លេតទាំងពីរនេះ។ បន្ទះឈីបនេះ នឹងមានសមត្ថភាពខ្លាំងគ្រប់គ្រាន់សម្រាប់ការងារប្រចាំថ្ងៃ ការងារ multimedia និងការងារជាច្រើនទៀត។ ថេប្លេត Tab S10 FE មានថាមពលថ្មទំហំ 8,000mAh ខណៈម៉ូដែល S10 FE+ នឹងមានថាមពលថ្មទំហំ 10,090mAh។ 

បើមើលទៅលើកាមេរ៉ាវិញនោះ នៅលើថេប្លេតនេះ នឹងប្រើប្រាស់នូវកាមេរ៉ាខាងក្រោយទំហំ 13MP គាំទ្រជាមួយនឹងមុខងារ Autofocus ហើយនិងមានភ្លើង LED Flash មួយផងដែរ។ នៅលើថេប្លេតនេះ ក៏មានកាមេរ៉ាខាងមុខទំហំ 12MP ultrawide អាចថតបានជាមួយនឹងកម្រិតមុំ 120 ដឺក្រេ field of view ផងដែរ។ ក្រុមហ៊ុន Samsung ក៏អាចនឹងបំពាក់នូវ AI បន្ថែមទៅលើថេប្លេត Galaxy Tab S10 FE និង S10 FE+ ដូចជាមុខងារ Google’s Circle to Search ផងដែរ។ ថេប្លេតទាំងពីរនេះនឹងទ្រទ្រង់ទៅលើ S Pen ថែមទៀតផង។

តាមការបែកធ្លាយនេះ ថេប្លេត Galaxy Tab S10 FE នឹង មានតម្លៃចាប់ផ្តើម €579 សម្រាប់ទំហំ 8GB/128GB Wi-Fi ខណៈពេលដែលទំហំ 12GB/256GB Wi-Fi មានតម្លៃ €679, ទំហំ 8GB/128GB 5G version មានតម្លៃ €679 និងទំហំ 12GB/256GB 5G មានតម្លៃ €779។ សម្រាប់ថេប្លេត Galaxy Tab S10 FE+ នឹងមានតម្លៃចាប់ពី  €749 សម្រាប់ទំហំ 8GB/128GB Wi-Fi, តម្លៃ €849 សម្រាប់ទំហំ 12GB/256GB Wi-Fi។ ចំពោះប្រភេទ 5G សម្រាប់ទំហំ 8GB/128GB មានតម្លៃ €849 និង សម្រាប់ទំហំ 12GB/256GB តម្លៃ €949៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម