no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy Z Flip 7 នឹងមានអេក្រង់ខាងក្រៅធំជាងមុន នេះបើតាមរូបភាពបែកធ្លាយថ្មីនៅថ្ងៃនេះ

យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បាននិយាយថា ដើម្បីជាការចូលរួមប្រកួតប្រជែងជាមួយនិងដៃគូរនានា ក្រុមហ៊ុន Samsung ប្រហែលជាងមានការនាំយកនូវអេក្រង់ខាងក្រៅទំហំធំជាងមុនសម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 7 របស់ខ្លួន។ នៅថ្ងៃនេះ មានការបែកធ្លាយរូបភាពមួយ បានបង្ហាញពីគំរូរូបភាពថ្មីរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ ខណៈដែលស្រោមការពាររបស់ស្មាតហ្វូននេះ ក៏ត្រូវបានគេទម្លាយចេញផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពនេះ ត្រូវបានឌីស្សាញចេញដោយ AndroidHeadlines និង OnLeaks និងចែកចាយដោយ MySmartPrice។ បើមើលទៅលើរូបភាពទាំងនេះ បង្ហាញថា Galaxy Z Flip 7 គឺមានការឌីស្សាញដូចគ្នាទៅនឹងស្មាតហ្វូនអេក្រង់បត់បាន Motorola Razr 50 Ultra ដែលមានអេក្រង់ខាងក្រៅលាតពេញ ហើយនិងមានការផុសចេញពីអេក្រង់។ ការអាប់ដែតនេះ គឺធ្លាប់បានធ្វើឡើងតាំងពីស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 6 មកម្លេះ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ គែម bezels អេក្រង់របស់ស្មាតហ្វូន Samsung Galaxy Z Flip 7 នឹងមានទំហំកាន់តែស្តើងជាងមុន។

 

ទាក់ទងនឹងព័ត៌មាននេះ អ្នកទម្លាយ Ice Universe ក៏បានចែកចាយនូវព័ត៌មាននេះនៅលើ tweet កាលពីសប្តាហ៌មុននេះដែរដោយថែមទាំងមានការបញ្ចេញនូវស្រោមការពាររបស់ថ្មីរបស់ Galaxy Z Flip 7 ផងដែរ។ តាមរយៈរូបភាពនេះបង្ហាញថា ស្មាតហ្វូននេះ នឹងមានអេក្រង់ខាងទំហំធំជាងមុន។ ជាមួយគ្នានេះ ផ្អែកតាមរបាយការណ៌មុននេះ បានបញ្ជាក់ដែរថា Galaxy Z Flip 7 នឹងមានថ្មទំហំ 4,300mAh ធំជាងថ្ម Z Flip 6 ដែលមានទំហំត្រឹមតែ 4,000mAh ប៉ុណ្ណោះ។ ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite SoC។

ជាមួយនិងការប្រើប្រាស់បន្ទះឈីប Qualcomm flagship ជាមួយនិងថ្មទំហំធំជាងមុននេះ នឹងធ្វើធ្វើអោយ Samsung Galaxy Z Flip 7 មានថាមពលថ្ម ប្រើប្រាស់បានកាន់តែយូរជាងជំនាន់មុន។ នៅលើស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា Galaxy AI និង Android 15 OS ដែលផ្អែកលើស្បែកមុខកម្មវិធី OneUI 7 ចេញមកពីប្រអប់តែម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម