no-alternative title
no-alternative title
no-alternative title
no-alternative title

realme GT 7 នឹងមានអេក្រង់ AMOLED, បន្ទះឈីប Dimensity 9400+ ហើយនិងមានថ្ម 7,000mAh+

កាលពីខែកក្កដាឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន realme បានប្រកាសចេញស្មាតហ្វូន realme GT 6 ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ហើយនឹងមានការប្រកាសដាក់លក់នៅលើទីផ្សារជាច្រើនរួចមកហើយ។ នៅថ្ងៃនេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម Weibo រសប់អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ក្រុមហ៊ុន realme បាននឹងកំពុងតែធ្វើការបន្តនៅលើស្មាតហ្វូន realme GT 7 ថែមទៀតហើយ។ អ្នកទម្លាយរូបបនេះ ក៏បានចែករំលែកនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី realme GT 7 ថ្មីនេះ នឹងមានការបំពាក់នូវថាមពលថ្មទំហំ 7,000mAh ហើយនិងមានការប្រើប្រាស់នូវឆ្នាំងសាក 100W rapid charging។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏នឹងមានអេក្រង់រាបស្មើ ហើយនិងបំពាក់នូវបបន្ទះឈីបស៊េរីថ្មី Dimensity 9400 Plus ផងដែរ។ DCS បានបន្ថែមថា ស្មាតហ្វូន GT 7 នេះ នឹងមានកម្រាស់ស្តើងជាងមុន និងស្រាលជាងស្មាតហ្វូន GT 6 ដែលមានកម្រាស់ 8.4 mm និងទម្ងន់ 207g។ បើមើលទៅលើស្មាតហ្វូន GT 6 មានថាមពលថ្មទំហំ 5,800mAh ប៉ុណ្ណោះ ប្រៀបធៀបជាមួយនិងស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានថាមពលថ្មធំជាង។

ទាក់ទងនឹងព័ត៌មាននេះ មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន OPPO Find X8S និង Find X8S+ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន នៅថ្ងៃទី 10 ខែមេសាខាងមុខនេះផងដែរ ហើយម៉ូដែលថ្មីនេះ នឹងក្លាយជាស្មាតហ្វូនមុនគេ របស់ពិភពលោក ដែលនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9400 Plus។ ស្មាតហ្វូន vivo X200S នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីបថ្មីនេះ នៅខែក្រោយនេះផងដែរ។ សម្រាប់ស្មាតហ្វូន iQOO Neo 9S, Redmi K80 Ultra, OnePlus Ace 5S និង Realme GT 7 នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប  Dimensity 9400 Plus ដូចគ្នា។ ស្មាតហ្វូន GT 7 នេះ នឹងបង្ហាញខ្លួននៅដើមខែមេសាខាងមុខនេះ៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម