រហូតមកដល់ពេលនេះ មានអ្នកគាំទ្រជាច្រើនរបស់ក្រុមហ៊ុន Apple បាននឹងកំពុងតែរង់ចាំយ៉ាងអន្ទះសារទៅលើការតម្លើងមុខងារថតវីដេអូកម្រិត 8K នៅលើ iPhone ស៊េរីថ្មីរបស់ខ្លួន ដែលខុសប្លែកស្មាតហ្វូន Android Flagship របស់ក្រុមហ៊ុនមួយចំនូនគឺមានការប្រើប្រាស់រួចហើយ។ ខណៈពេលនេះ ស្មាតហ្វូន iPhone 16 series ដែលកំពុងតែមានលក់នៅលើទីផ្សារ គឺអាចថតនៅក្នុងកម្រិត 4K តែប៉ុណ្នោះ។ យោងតាមអ្នកទម្លាយដែលជឿជាក់បានមួយរូប នៅថ្ងៃនេះ បានចេញមកអះអាងថា ស្មាតហ្វូន iPhone 17 នឹងមានសមត្ថភាពក្នងករថតវីដេអូកម្រិត 8K ។
សម្រាប់ការ upgrade នេះ គឺជាសញ្ញានៃការផ្លាស់ប្តូរដ៏ធំសម្រាប់ការថតវីដេអូស្មាតហ្វូនរបស់ក្រុមហ៊ុន Apple។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ស្មាតហ្វូន iPhone 16 និង iPhone 16 Plus គឺអាចថតវីដេអូកម្រិត 4K នៅក្នុងកម្រិត 60fps ខណៈពេលដែលស្មាតហ្វូន Pro និង Pro Max អាចថតកម្រិត 120fps។
ទាក់ទងជាមួយនិងព័ត៌មាននេះដែរ កន្លងមក ក៏ធ្លាប់មានពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយថា ក្រុមហ៊ុន Apple អាចប្រើប្រាស់នូវកម្រិតថតដល់ទៅ 8K នៅលើស្មាតហ្វូន iPhone 16 ប៉ុន្តែសមត្ថភាពនៃកម្រិតភាពច្បាស់របស់វា គឺមិនគ្រប់គ្រាន់នោះទេជាមួយនឹងសេនស័រ telephoto sensor។ នៅក្នុងកម្រិតសិនស័រ 12MP នេះ គឺមិនទាន់អាចថតកម្រិត8K បាននៅឡើយទេ។
ដូច្នេះហើយ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Apple មិនបានដាក់អោយដំណើរការមុខងារនេះ ប៉ុន្តែសម្រាប់ស្មាតហ្វូន iPhone 17 នៅឆ្នាំនេះ អាចនឹងថតកម្រិត 8K នេះបាន នេះគឺដោយសារតែការប្រើប្រាស់នូវ lenses ថ្មីសម្រាប់ថតវីដេអូកម្រិតភាពច្បាស់ខ្ពស់។ ស្មាតហ្វូន iPhone 17 series នេះនឹងមានការ upgrade ទៅលើសិនស័រថ្មី ដែលអាចនឹងប្រជែងជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើនទៀតនៅលើទីផ្សារ៕