no-alternative title
no-alternative title
no-alternative title
no-alternative title

vivo X200 Ultra នឹងបំពាក់នូវឈីប V3+ និង VS1 PreISP ថ្មី ជួយអោយកាមេរ៉ាមានអនុភាពខ្លាំងក្លាបំផុត!

នៅពេលនេះ ក្រុមហ៊ុន vivo បានចាប់ផ្តើមនៅក្នុងការកែប្រែទៅលើសមត្ថភាពនៃការថតរូបភាពជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី X200 Ultra របស់ខ្លួន ដែលគ្រោងនឹងមានបង្ហាញខ្លួននៅក្នុងខែមេសាឆ្នាំ 2025 នេះហើយ។ យោងតាមការបញ្ជាក់នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ ដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បានអោយដឹងថា ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត Flagship ថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីបថតរូបភាពចំនួន 2 ដែលរួមមានដូចជា vivo V3+ និង VS1 ដែលឈីបទាំងនេះ គឺមានការឌីស្សាញសម្រាប់ពង្រឹងទៅលើគុណភាពរូបភាពដូចទៅនឹងកម្រិតកាមេរ៉ា SLR អញ្ចឹង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ប្រភពខាងលើនេះ បន្តថា ស្មាតហ្វូន vivo X200 Ultra នេះ ក៏នឹងមានការឌីស្សាញទៅលើប្រព័ន្ធកាមេរ៉ាថ្មីរបស់វាផងដែរ។ សម្រាប់បន្ទះឈីប VS1 នេះ គឺជាឈីប “Pre-Processing Chip” ឬ “PreISP” ដែលមានការផ្តោតទៅលើការងារ Exposure, Focus ហើយនិង Image Stacking។ ហើយឈីប VS1 នេះ ក៏ត្រូវបានឌីស្សាញឡើង ដើម្បីដំណើរការជាមួយនឹឈីប V3+ Post-Processing ដែលមានសមត្ថភាពអាចកាត់បន្ថយទៅលើ Noise បានយ៉ាងល្អទៀទតផង។ អ្វីដែលពិសេសរបស់ស្មាតហ្វូន Ultra នេះ គឺជាប្រព័ន្ធកាមេរ៉ា Flash System ចំនួន 3 គ្រាប់ដ៏ខ្លាំងក្លាតែម្តង។ 

 

លោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុនរូបនេះ ក៏បានបន្តចែករំលែកនូវរូបភាពថតចេញពីស្មាតហ្វូន vivo X200 Ultra, Canon 5D Mk IV និង  iPhone 16 Pro Max ផងដែរ។ ទាក់ទងនឹងស្មាតហ្វូននេះ តាមការបញ្ជាក់ចេញពី Digital Chat Station ដែលបានទម្លាយមុននេះ បានអោយដឹងថា ស្មាតហ្វូន Vivo X200 Ultra នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ហើយវាមាន 3 ពណ៌គឺក្រហម ខ្មៅ និងស។ 

ផ្នែកខាងក្រោយរបស់ស្មាតហ្វូន vivo X200 Ultra នេះ គឺប្រើប្រាស់នូវកញ្ចក់ AG Glass ជាជាងការប្រើប្រាស់នូវស្បែក Vegan Leather ។ សម្រាប់ពណ៌សរបស់ស្មាតហ្វូននេះ គឺមានការឌីស្សាញទម្រង់ Dual-Toine យ៉ាងទាក់ទាញបំផុត។ ស្មាតហ្វូន vivo X200 Ultra នឹងមានកាមេរ៉ា Periscope Telephoto ជាមួយនឹងកាមេរ៉ាទំហំ 200-Megapixel ដែលគាំទ្រជាមួយនឹងបច្ចេកវិទ្យា Prism Technology កម្រិតខ្ពស់។ ស្មាតហ្វូននេះនឹងផ្តោតខ្លាំងទៅលើការថតរូបភាពកាន់តែអស្ចារ្យ។ ស្មាតហ្វូន X200 Ultra នេះ ក៏នឹងមានអេក្រង់កម្រិត 2K ំMicro-Quad-Curved Display រួមជាមួយនឹងគែម Ultra-Narrow Bezels ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម