យោងតាមការបង្ហាញនៅលើ Weibo ផ្លូវការរបស់ក្រុមហ៊ុន BYD បានបង្ហាញថា ឡានអគ្គិសនីសុទ្ធ Qin L EV ដែលទើបតែប្រកាសចេញកាលពីពេលថ្មីៗនេះ គឺមានការបញ្ជាទិញចំនួន 10,089 គ្រឿងហើយបន្ទាប់ពីការប្រកាសចេញ 1 សប្តាហ៌ ដោយបានធ្វើអោយឡានថ្មីនេះក្លាយជាម៉ូដែលមួយដែលលក់ដាច់បានច្រើនជាងគេក្នុងប្រភេទឡានតម្លៃធូថ្លៃ។ សម្រាប់ម៉ូដែលនេះ ក៏ជាឡានដំបូងគេ ដែលស្ថិតក្នុងតម្លៃ 100,000 យ៉ន់ទៅយ៉ន់ 150,000 យ៉ន់ ប្រហែល 13,900 ទៅ 19,400 ដុល្លារ ដែលមានការប្រើប្រាស់នូវឆ្នាំងសាក 800V ផងដែរ។
BYD Qin L EV គឺជារថយន្តអគ្គិសនី ដែលត្រូវបានផលិតឡើងដោយប្រើប្រព័ន្ធ e-Platform 3.0 Evo ជាមួយការឌីស្សាញផ្នែកខាងមុខជាស្ទាយ Loong Face design ហើយរថយន្ត sedan នេះមានបណ្តោយ 4,710mm/ ទទឹង 1,880mm/ កំពស់ 1,495mm និងគម្លាតចន្លោះរវាងកង់មុខទៅកង់ក្រោយប្រវែង 2,820mm។ BYD Qin L EV មានជម្រើសពណ៌ប្រផេះ ស បៃតង និងទឹកមាសស្រាលហៅថា Beige color។
ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ BYD Qin L EV គាំទ្រនៅកម្រិតស្តង់ដារខ្ពស់ advanced driving assistance system ជាមួយប្រព័ន្ធបច្ចេកវិទ្យា God’s Eye-C ឬហៅថា DiPilot 100 ដោយភ្ជាប់ដំណើរការដោយប្រព័ន្ធសែនស័រកាមេរ៉ា 3 គ្រាប់ សម្រាប់ដំណើរការនូវមុខងារដូចជា high-speed navigation លើប្រព័ន្ធដំណើរការ autopilot, intelligent parking, automatic emergency braking, និង blind spot monitoring ជាដើម។
បន្ថែមពីនេះ Qin L EV ក៏មានភ្ជាប់មកជាមួយសែនស័រ millimeter-wave radars ចំនួន 5 គ្រាប់, សែនស័រ Ultrasonic radar ចំនួន 12 គ្រាប់ និងកាមេរ៉ាចំនួន 12 គ្រាប់។ បន្ថែមពីនេះ ប្រព័ន្ធរថយន្តនេះ ក៏អាចធ្វើការគាំទ្រនូវការធ្វើបច្ចុប្បន្នភាពតាមរយះ OTA ថែមទៀតផង។ ព្រមទាំងគាំទ្រនូវប្រព័ន្ធមុខងារ sentry mode ផងដែរ។ BYD Qin L EV ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនី rear permanent magnet synchronous motor ពីកំលាំងផ្សេងគ្នា គឺកំលាំង 110kW ឬ 148 សេះ និងកំលាំងរមូល 220Nm និង 160kW ឬ 215kW ឬ 215 សេះ និងកំលាំងរមូល 330Nm។
រថយន្តអគ្គិសនីស៊េរីថ្មីនេះ មានកញ្ចប់ថ្មពីរទំហំប្រភេទ Blade lithium iron phosphate battery pack ទំហំ 46.08kWh និង 56.64kWh ដែលសាកភ្លើងមួយពេញម្តងអាចជិះបាន 470km និង 545km។ ទៅលើសន្ទុះល្បឿនវិញ គឺអាចជាន់ស្ទុះពី 0-50km/h ចាយពេលប្រមាណ 4.1 វិនាទី និង 3.1 វិនាទីតាមជម្រើសកំលាំងម៉ូទ័រ។ តាមការបង្ហាញនៅលើទិន្នន័យឲ្យដឹងថា ការបើកបរនៅក្រោមសីតុណ្ហភាព 25 អង្សាសេ Qin L EV ប្រើប្រាស់ថាមពលថ្ម 10.8kW ក្នុង 100km។ ហើយសម្រាប់ការសាកភ្លើងចូលវិញ គឺសាកពី 30% ទៅ 80% ចាយពេលប្រមាណ 24 នាទី។
ទៅលើផ្នែកកាប៊ីន Qin L EV ប្រើប្រាស់នូវប្រព័ន្ធ DiLink 100 smart cockpit system របស់ BYD, មានអេក្រង់បង្ហាញព័ត៌មានប្រភេទ Full LCD instrument panel ទំហំ 8.8-inch, អេក្រង់កម្សាន្តទំហំ 12.8-inch, ដៃចង្កូតរចនាជា three-spoke multi-function steering wheel ព្រមទាំងគាំទ្រនូវបញ្ញាសប្បនិម្មិត AI assistance របស់ក្រុមហ៊ុន DeepSeek ថែមទៀតផង ដែលធ្វើឲ្យការប្រើប្រាស់រថយន្តកាន់តែមានភាពឆ្លាតវៃ។
ជាមួយគ្នានេះ សម្រាប់ម៉ូដែល Top-trim របស់ Qin L EV គឺគាំទ្រនូវប្រព័ន្ធបង្ហាញនៅលើកញ្ចក់ដំបូលខាងមុខ W-HUD ដែលអាចបង្ហាញបានទំហំ 12-អ៊ីង និងមានអេក្រង់កម្សាន្តទំហំធំដល់ 15.6-អ៊ីង ហើយថែមទាំងមានទូរទឹកកកដែលមានមុខងារក្តៅ និងត្រជាក់ផងដែរ។ ជាមួយគ្នានេះ BYD Qin EV មានមុខងារថែមថយលេខដែលហៅថា Paddle shifter, កន្លែងសាកថ្មស្មាតហ្វូនឥតខ្សែកំលាំង 50W, មុខងារបញ្ជាពីចំងាយតាមរយះស្មាតហ្វូន, មុខងារ keyless entry និងប្រព័ន្ធបំពងសំឡេងចំនួន 6 គ្រាប់ជាដើម។
សម្រាប់កៅអីអ្នកបើកគាំទ្រមុខងារកំនត់ចំនួន 8 របៀប និងកៅអីអ្នកដំណើរអាចកំនត់បាន 4 រៀបដំណើរការដោយប្រព័ន្ធអេឡិចត្រូនិ។ ដោយសារតែ Qin L ជារថយន្តអគ្គិសនី ដូចនេះនៅក្បាលខាងមុខអាចផ្ទុកទំងន់បានចំនុះ 65L ហើយគូទក្រោយអាចផ្ទុកទំងន់បាន 460 លីត្រ៕