no-alternative title
no-alternative title
no-alternative title
no-alternative title

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ម៉ាករថយន្តអគ្គិសនីប្រណិត Zeekr របស់ Geely នឹងធ្វើការដាក់បង្ហាញចេញរថយន្តអគ្គិសនីប្រណិតស៊េរីថ្មីរបស់ខ្លួនម៉ូដែល Zeekr 9X SUV នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show។ 9X SUV នឹងក្លាយជារថយន្តអគ្គិសនី Full-size luxury EV ដែលសំខាន់បំផុតមួយរបស់ Zeekr ដោយផ្តល់នៅជម្រើសប្រើអាគុយសុទ្ធ (BEV) និងម៉ូដែលកូនកាត់ Plug-in-hybrid (PHEV) ដែលគាំទ្រដំណើរការជាមួយប្រព័ន្ធ Super Hybrid System ថ្មីរបស់ Zeekr។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែល Zeekr 9X BEV នឹងគាំទ្រនូវប្រព័ន្ធសាកភ្លើងកម្រិត 900V high-voltage architecture ដែលគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើង Ultra-fast charging កំលាំង 480kW។ ម៉ូដែលនេះ នឹងប្រើប្រាស់បច្ចេកវិទ្យាកញ្ចប់ថ្មដែលផលិតដោយក្រុមហ៊ុន CATL (មិនទាន់បញ្ជាក់ទំហំ) ដែលសាកភ្លើងតែ 10 នាទី អាចជិះបានចម្ងាយ 500km។ ចំនែកម៉ូដែល Zeekr 9X PHEV វិញ គឺនឹងគាំទ្រនូវប្រព័ន្ធបច្ចេកិវទ្យា Zeekr Super Hybrid Technology ដែលគាំទ្រដំណើរការនៅលើម៉ាស៊ីន 2.0T Engine គូបផ្សំជាមួយនឹងប្រព័ន្ធម៉ូទ័រពីរ Multiple electric motors។

 

ម៉ូដែលនេះត្រូវបានគេដឹងថា នឹងអាចបើកបរបានរយះចម្ងាយផ្លូវសរុបដល់ 1,500km នៅពេលសាកថ្ម និងចាក់សាំងមួយពេញម្តង។ រថយន្ត Full-size SUV ស៊េរីថ្មីនេះ នឹងមានទំហំវិមាត្រប្រហាក់ប្រហែលគ្នានឹងម៉ូដែល Lynk & Co 900 ដែលមានបណ្តោយតួរខ្លួន 5,290mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,220mm។

 

Zeekr 9X SUV នឹងផ្តល់ជូនអតិថិជនជាមួយជម្រើសម៉ូដែលមាន 6 កៅអី និង 7 កៅអី ហើយក៏នឹងមានជម្រើសម៉ូដែល Premium Edition ដែលមានបំពាក់នូវកៅអីប្រណិតបំផុតមាន 4 កៅអីផងដែរ។ Zeekr 9X SUV ក៏នឹងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរ Autonomous driving ជំនាន់ថ្មីចុងក្រោយរបស់ Zeekr និងគាំទ្រដោយបន្ទះឈីប Thor Chip ជំនាន់ថ្មីរបស់ NVIDIA។

សម្រាប់ប្រព័ន្ធជំនួយការបើកបរនៅលើ 9X SUV នឹងត្រូវពឹងផ្អែកទៅលើប្រព័ន្ធសែនស័រកាមេរ៉ា និងប្រព័ន្ធសែនស័រ LiDAR ដែលផ្តល់ជូននឹងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ 3-level advanced function ដែលរួមបញ្ចូលនូវមុខងារនាំផ្លូវក្នុងទីក្រុង urban navigation ដោយមិនត្រូវការកម្មវិធី Map, មុខងារជំនួយការចូលចំណោតស្វ័យប្រវត្តិ automated valet parking និងប្រព័ន្ធមុខងារ Enhanced highway assistance ជាដើម។

រថយន្ត Flagship ស៊េរីថ្មី 9X នឹងក្លាយជាម៉ូដែលថ្មីដែលស្ថិតក្នុងផលប័ត្ររថយន្តថ្នាក់ luxury រួមជាមួយនឹងម៉ូដែល 009 MPV របស់ Zeekr។ ទោះជាយ៉ាងណាសម្រាប់តម្លៃ និងកាលបរិច្ឆេទចេញលក់ផ្លូវការណ៍សម្រាប់រថយន្តម៉ូដែលថ្មី Zeekr 9X Flagship SUV មិនទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយទេ។ ហើយផលិតផលគំរូផ្លូវការណ៍របស់ Zeekr 9X នឹងត្រូវបង្ហាញផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show ដែលប្រារព្ធធ្វើឡើងនៅចុងខែនមេសានេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍