no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី Xpeng X9 MPV 2025 ដាក់លក់ផ្លូវការនៅលើទីផ្សារសកល មានតម្លៃជាង 4 ម៉ឺនដុល្លារឡើង

នៅថ្ងៃនេះ ក្រុមហ៊ុន Xpeng បានប្រកាសដាក់លក់ផ្លូវការណ៌ Xpeng X9 electric MPV 2025 នៅលើទីផ្សារសកលហើយ បន្ទាប់ពីការដាក់អោយ pre-sale កាលពីថ្ងៃទី 8 ខែមេសាមក។ សម្រាប់តម្លៃដែលក្រុមហ៊ុនបានដាក់លក់នៅពេលនេះ គឺតម្លៃចាប់ពី 359,800 យ៉ន់ (49,900 ដុល្លារ) ប៉ុណ្ណោះ ខណៈដែលការប្រកាសលក់មុននេះ គឺមានតម្លៃខ្ពស់ដល់ទៅ 399,800 យ៉ន់ ប្រហែក (55,200 ដុល្លារ) ថ្លៃជាងម៉ូដែលឆ្នាំ 2024 ដល់ទៅ 40,000 យ៉ន់ (5,300 USD។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 ក្រុមហ៊ុន Xpeng បានបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ 2025 នេះ ក៏មានម៉ូដែលពិសេសដែរ ដោយអតិថិជនអាចជាវបន្ថែមនូវរថយន្តដែលមានការបំពាក់នូវរបស់ទំនើបៗ បច្ចេកវិទ្យាទំនើប និងមានការឌីស្សាញប្រណិតជាងម៉ូដែលស្តង់ដារដែលមានស្រាប់ ដោយគ្រាន់តែបន្ថែមនូវឹទឹកប្រាក់ចំនួន 80,000 យ៉ន់ (11,000 ដុល្លារ)។ ខាងក្រោមនេះ គឺតម្លៃរបស់រថយន្ត Xpeng X9 electric MPV 2025 ដែលមានលក់នៅលើទីផ្សារ។

Long Range Max: រត់បានចម្ងាយ 650km មានតម្លៃ 359,800 យ៉ន់ (49,900 ដុល្លារ)

Ultra Long Range Max: រត់បានចម្ងាយ 740km មានតម្លៃ 379,800 យ៉ន់(52,500 ដុល្លារ)

AWD Performance Max: រត់បានចម្ងាយ 702km មានតម្លៃ 399,800 យ៉ន់(55,200 ដុល្លារ)

Starship Edition (includes all options): រត់បានចម្ងាយ 702km មានតម្លៃ 419,800 យ៉ន់(57,800 ដុល្លារ)

Xpeng X9 គឺជារថយន្តអគ្គិសនី minivan ដែលត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីដើមឆ្នាំ 2024។ រថយន្តមួយនេះមានប្រវែងបណ្តោយ 5,293mm/ ទទឹង 1,988mm/ កម្ពស់ 1,785mm និងគម្លាតចន្លោះកង់មុខក្រោយប្រវែង 3,160 mm។ Xpeng X9 មានជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើប៉ុងមុខមួយ ឬ Front-wheel-drive (FWD) និងប្រើប៉ុងពីរ ឬ Four-wheel-drive (4WD)។

សម្រាប់ម៉ូដែល FWD បានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីមួយដែលមានកំលាំង 235kW ឬ 320 សេះ រីម៉ូដែលប្រើម៉ូទ័រពីរ (4WD)អាចផលិតកំលាំងបាន 370kW ឬ 503 សេះ។ សម្រាប់កញ្ចប់ថ្មវិញម៉ូដែល Xpeng X9-FWD បានបំពាក់កញ្ចប់អាគុយ LFP Blade ទំហំ 94.5kWh ខណៈម៉ូដែល X9-4WD បំពាក់កញ្ចប់អាគុយប្រភេទ ternary NMC ទំហំ 101.5kWh។ បើតាមការធ្វើតេស្តស្តង់ដារពីស្ថាប័ន CLTC បញ្ជាក់ថា រថយន្ត Electric MPV របស់ Xpeng នេះ គឺអាចបើកបានចម្ងាយ 640km និង 702km នៅពេលសាកថាមពលថ្មមួយពេញម្តង។

រថយន្ត Minivan មួយនេះមានសមត្ថភាពអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km ប្រើពេលខ្ទង់ 5.7 វិនាទី និងអាចជាន់ល្បឿនលឿនបំផុត (Top Speed) ដល់ 200km/h។ នៅខាងក្នុងរបស់ Xpeng X9 មានបំពាក់កៅអីស្បែក អេក្រង់បង្ហាញព័ត៌មាន digital LCD Instrument ទំហំ 10.2-inch, អេក្រង់កម្សាន្តទំហំធំដល់ 17.3 អ៊ីង ដែលគាំទ្រដំណើរការទូទៅដោយបន្ទះឈីប NVIDIA DRIVE Orin X។ ហើយសម្រាប់ប្រព័ន្ធសុវត្ថិភាពក្នុងការបើកបរវិញរថយន្ត Minivan នេះ មានដំឡើងមកជាមួយប្រព័ន្ធ ADAS ដែលមានជម្រើស XPILOT និង XNGP ជាដើម។

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម