កាលពីថ្ងៃទី 13 ខែមេសាកន្លងទៅនេះ ក្រុមហ៊ុន Dongfeng-Nissan បានប្រកាសដាក់អោយ Pre-Order ទៅលើឡានអគ្គិសនី Nissan N7 របស់ខ្លួននៅលើទីផ្សារ នៅលើទីផ្សារប្រទេសចិនហើយ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនទាំងពីរបានអោយដឹងថា រថយន្តនេះ នឹងមានការដាក់លក់ជាផ្លូវការនៅថ្ងៃទី 27 ខែមេសាខាងមុខនេះជាមួយតម្លៃសមរម្យបំផុត 200,000 យ៉ន់ ប្រហែល 27,400 ដុល្លារ។ រថយន្តនេះមានច្រើនប្រភេទ EV, PHEV និង EREV ជាមួយនិងការបង្កើនថាមពលថ្មធំជាងមុន 5% នេះបើតាមការបញ្ជាក់ផ្លូវការណ៌ពីក្រុមហ៊ុន។
បើតាមប្រភពខាងលើនេះបន្តថា Nissan N7 គឺមានការឌីស្សាញតាមបែប V-Motion របស់ក្រុមហ៊ុន Nissan និងរចនាតាមបែប 0.208Cd។ រថយន្ត Nissan N7 នេះមានតួរខ្លូនទំហំ 4930/1895/1487mm និងមានគម្លាតកង់មុខក្រោយប្រវែង 2915 mm ហើយនិងជម្រើសពណ៌ blue, silver, cyan, beige, white និង black។ និយាយពីការឌីស្សាញខាងក្នុងពីរជម្រើសពីរពណ៌ light gray និង forest green/snow white។
រថយន្តនេះរត់នៅប្រព័ន្ធប្រតិបតិ្តការ Nissan OS car system គាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8295P ហើយថែមទាំងមានការបច្ចេកវិទ្យា AI voice assistant ដែលមានការទ្រទ្រង់ DeepSeek-R1។ ជាមួយគ្នានេះ នៅលើរថយន្តនេះ ក៏មានមុខងារ HiCar, Carlink និង CarPlay ថែមទៀតផង។ នៅលើរថយន្តនេះ មានអេក្រង់ទំហំ 15.6-អ៊ីងកម្រិត 2.5K central control screen។
បន្ថែមពីនេះ នៅលើរថយន្តនេះ ក៏មានការបំពាក់នូវកៅអី “AI zero-pressure cloud seats” ដែលមានការបំពាក់នូវសិនស័រ ចំនួន 49 គ្រាប់ ដែលឌីស្សាញតាមបែបស្ថាបត្យកម្ម Tianyan Architecture ដែលពេញនិយមបំផុតនៅក្នុងឧស្សាហកម្មរថយន្តនេះបើតាមការបញ្ជាក់ផ្លូវការណ៌ពីក្រុមហ៊ុន។ បន្ថែមពីនេះនៅលើកៅអីនេះ ក៏មានមុខងារម៉ាស្សាចំនួន 12 ចំណុច។ រថយន្តមានផ្នែកខាងក្នុងចំណុះ 504 L ហើយនិងមានពណ៌ Ambient Lights 256-ពណ៌ និងមានឧបាល័រ 14 គ្រាប់ និងកន្លែងសាកឥតខ្សែរ 50W wireless charging, Panoramic Sunroof រួមនិងទូទឹកកកផងដែរ។
ឡានអគ្គិសនី Nissan N7 មានការបំពាក់នូវម៉ូទ័រកម្លាំង 200 kW (268 សេះ) ឬ 160 kW (215 សេះ) និងមានអាគុយទំហំ 58 kWh និង 73 kWh ដែលមានសមត្ថភាពអាចរត់បានចម្ងាយ 510km និង 635km។ សម្រាប់សាក 19 នាទី តាមរយៈឆ្នាំងសាក 3C fast charging គឺអាចរត់បានចម្ងាយ 400km។ កាលពីឆ្នាំមុន Nissan លក់បានចំនួន 697,000 គ្រឿង មានការធ្លាក់ចុះ 12.2% ប្រៀបធៀបជាមួយនិងឆ្នាំមុន។ ហើយនៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 កន្លងទៅនេះ ក្រុមហ៊ុននេះលក់រថយន្តបានចំនួន 121,000 គ្រឿង។