no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី Aito M8 តម្លៃជាង 4 ម៉ឺនដុល្លារ នឹងមានការបញ្ជាទិញមុន 14 ម៉ឺនគ្រឿងហើយ

Huawei Aito M8 ដែលជាឡានប្រភេទ Full-Size Range-Extended Crossover បានបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារប្រទេសចិនជាមួយតម្លៃ 359,800 យ៉ន់ប្រហែល 48,960 ដុល្លារ។ តាមរយៈថាមពលដែលមាននៅលើរថយន្ត SUV ថ្មីនេះ គឺមានសមត្ថភាពអាចរត់បានចម្ងាយផ្លូវជាង 1,500km ហើយមកដល់ពេលនេះ Huawei Aito M8 មានការបញ្ជាទិញមុនចំនួនរហូតដល់ទៅ 140,000 គ្រឿងហើយ។ រថយន្ត Huawei Aito M8 ថ្មីនេះ គឺមាន 3 ជម្រើសសម្រាប់ទីផ្សារប្រទេសចិន។ សូមជំរាបថា Aito គឺជាម៉ាកយីហោមួយដែលមានការចាប់ដៃគ្នាអភិវឌ្ឍឡើងដោយក្រុមហ៊ុន Seres និង Huawei ហើយកាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះក៏បានប្រកាសលក់នូវម៉ូដែល M9 ដែលជាម៉ូដែល flagship SUV របរស់ខ្លួនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែទោះបីជាមានការបញ្ចេញនូវម៉ូដែលថ្មីជាបន្តបន្ទាប់ក៏ដោយ Aito ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមធ្លាក់ចុះបន្តិចហើយដោយនៅឆ្នាំ 2025 នេះ ក្រុមហ៊ុនលក់បានត្រឹមតែ 40,362 គ្រឿងប៉ុណ្ណោះ គិតចាប់ពីខែមករា មកដល់ខែមីនា នេះបើតាមការបញ្ជាក់ពី China EV DataTracker។ តួរលេខនេះមានការធ្លាក់ចុះដកល់ទៅ 51% ប្រៀបធៀបជាមួយនិងត្រីមាសទី 1 ឆ្នាំ 2024។ ដូច្នេះហើយដើម្បីជាការទប់ទល់នឹងការធ្លាក់ចុះនេះ ក៏ដូចជាការជំរុញអោយមានកំណើនឡើងវិញនោះ ក្រុមហ៊ុន Aito ត្រូវតែបញ្ចេញនូវម៉ូដែលថ្មី M8 នេះ ដែលជាឡានមានសមត្ថភាពខ្ពស់ និងមានតម្លៃសមរម្យបំផុត។

និយាយពីការឌីស្សាញផ្នែកខាងក្នុងររបស់ Aito M8 គឺមានរៀបចំពីរស្ទីល។ សម្រាប់ទី 1 គឺមានជម្រើស 5 កៅអីមានកៅអី 2 ជួរ និងទីពីរមានជម្រើស 6 កៅអីមាន 3 ជួ។ សម្រាប់ការដាក់លក់ Aito M8 គឺមានជម្រើស 4 ពណ៌ គឺ red, brown, white, និង orange។ ដូចគ្នាជាមួយនិងឡាន Aito M9 ដែរ ដោយនៅលើឡាន SUV ថ្មីនេះ មានអេក្រង់ 3 ដោយ អេក្រង់ទី 1 ទំហំ 12.3-អ៊ីង LCD instrument cluster និងទី 2 ទំហំ 15.6-អ៊ីងដែលអាចអេក្រង់គោល និងទី 3 មានទំហំ 16-អ៊ីងស្ថិតខាងមុខអ្នកអង្គុយក្បែរអ្នកបើកបរ។ អេក្រង់នេះ គឺមានគាំទ្រដោយ Huawei OS4។

ចំពោះម៉ូដែលទី 2 ដែលមាន 6 កៅអីវិញ គឺមានលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែល 5 កៅអី ដែលនៅលើកៅអី គឺមានការបំពាក់នូវមុខងារម៉ាស្សា 10 Mode មានមុខងារកម្តៅ heating ទៀតផង។ បន្ថែមពីនេះនៅកៅអីជួទី 2 ក៏មានកន្លែងផ្ទុកទំហំ 9-លីត្រហើយនឹងមាន Huawei Sound system ដែលគាំទ្រដោយឧបាល័រចំនួន 19 គ្រាប់ផងដែរ។ នៅលើឡានេះក៏មានទូរទឹកកកទំហំ 7.3-លីត្រមកជាមួយផងដែរ។

Aito M8 មានជំនួយការបើកបរដូចជា 192-line LiDAR, 6mm-wave radars, កាមេរ៉ា 11 គ្រាប់ និងសិនស័រ Ultrasonic 12 Kគ្រាប់។ នៅលើរថយន្ត Aito M8 ប្រភេទ 6 កៅអី មានកន្លែងផ្ទុកទំហំ 353 លីត្រឹ និងពង្រីកបាន 1,284 លីត្រខណៈដែល 5 កៅអី មានទំហំផ្ទុក 976 លីត្រ និងបង្រីកបានដលទ៉ 2,348 លីត្រ។ និយាយពីកម្លាំងវិញនៅលើរថយន្ត Aito M8 ថ្មីនេះ មានការប្រើប្រាស់នូវម៉ូទ័រភ្លោះ 4WD ជាមួយកម្លាំង 392 kW (526 សេះ) ហើយនិងមានម៉ាស៊ីនសាំងចំនុះ 1.5-លីត្រ turbocharged range extender ផងដែរ។ រថយន្តនេះ ប្រើប្រាស់អាគុយ LFP ឬ NMC មានទំហំ 37 kWh ឬ 53.4 kWh. តាមរយៈស្តង់ដារ CLTC រត់បាន 201km និង 310 km ខណៈដែលចាក់សាំងពេញ និងសាកភ្លើងពេញ រត់បាន 1,405 km ឬ1,526 km។

សម្រាប់តម្លៃ Aito M8 គឺមានដូចខាងក្រោមនេះ 

•Aito M8 Max 5-Seat មានតម្លៃ 359,800 យ៉ន់ (48,960 ដុល្លារ)

•Aito M8 Max 6-Seat មានតម្លៃ 369,800 យ៉ន់ (50,320 ដុល្លារ)

•Aito M8 Max+ 5-Seat មានតម្លៃ 379,800 យ៉ន់ (51,680 ដុល្លារ)

•Aito M8 Max+ 6-Seat មានតម្លៃ 399,800 យ៉ន់ (54,410 ដុល្លារ)

•Aito M8 Ultra 5-Seat មានតម្លៃ 429,800 យ៉ន់ (58,490 ដុល្លារ)

•Aito M8 Ultra 6-Seat មានតម្លៃ 449,800 យ៉ន់ (61,210 ដុល្លារ)

 

 

 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម