no-alternative title
no-alternative title
no-alternative title
no-alternative title

លក្ខណៈសម្បត្តិទាំងស្រុងរបស់ HMD Hyper ត្រូវបានទម្លាយចេញហើយ!

យោងតាមការទម្លាយថ្មីៗនេះពីគណនី @smashx_60 on X.com បានធ្វើការចែកចាយគំនូសព្រាងថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មី HMD Hyper ថែមទៀតហើយ ដោយលើកនេះ គឺមានការបញ្ចេញនូវជម្រើសពណ៌ រួមជាមួយនិងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតផង។ សូមជំរាបថា កាលពីខែមុននេះ ស្មាតហ្វូន HMD Hyper ក៏៎មានការទម្លាយចេញជាមួយនិងជម្រើសពណ៌លឿងម្តងរួចហើយផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងការឌីស្សាញរូបរាងស្មាតហ្វូនថ្មីនេះ មើលទៅស្រដៀងគ្នាជមួយនិង HMD Skyline ដែលបង្ហាញវត្តមានកាលពីពេលថ្មីៗនេះអញ្ចឹង ដោយមានជ្រុងសងខាងមានគែមកោង និងគែមទាំងបួនមានរាងជ្រុង។ ហើយរូបភាពថ្មីនេះ ក៏មានការបញ្ជាក់ពីជម្រើស 3 ពណ៌នៅលើស្មាតហ្វូននេះផងដែរ។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.55-អ៊ីង OLED panel បង្ហាញចេញបានកម្រិត FHD+ resolution និងរត់បានល្បឿន 120Hz refresh rate។ សម្រាប់កាមេរ៉ាមុខនៅលើស្មាតហ្វូននេះ គឺមានទំហំ 50MP និងមានការគាំទ្រ Autofocus មានសមត្ថភាពអាចថតបានវីដេអូបានជាមួយនិងកម្រិត FHD video recording។ 

 

ស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 6 Gen 1 រ៉េមទំហំ 8GB និងមានអង្គចងចាំទំហំ 256GB ហើយនឹងអាចបន្ថែមអង្គចងចាំខាងក្រៅបានផងដែរ។ សម្រាប់ផ្នែកខាងក្រោយនៃស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50MP គាំទ្រមុខងារទប់លំនឹង Optical Image Stabilization (OIS) ហើយនិងមួយគ្រាប់ទៀតមានទំហំ 13MP telephoto និងមួយគ្រាប់ចុងក្រោយមានទំហំ 8MP ultrawide។

ស្មាតហ្វូនថ្មីនេះអាចនឹងមានថ្មទំហំ 4,700mAh គាំទ្រនូវកម្លាំងសាក 33W fast charging។ នៅលើស្មាតហ្វូនថ្មីនេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP54 rating, Stereo speakers, Bluetooth 5.2, Wi-Fi 5 និង NFC សម្រាប់ការទូទាត់ប្រាក់ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម