no-alternative title
no-alternative title
no-alternative title
no-alternative title

Apple នឹងបោះបង់ដៃគូរផ្គត់ផ្គង់ជាច្រើននៅជប៉ុន បន្ទាប់ពី iPhone SE សម្រេចប្តូរមកប្រើប្រាស់អេក្រង់ OLED

គិតចាប់តាំងពីក្រុមហ៊ុន Apple បានប្រកាសធ្វើការអាប់ដេតទៅលើស្មាតហ្វូន iPhone SE មក នៅពេលនេះ មានពាក្យចចាម អារ៉ាមជាច្រើនបានបញ្ជាក់ថាជំនាន់ថ្មីរបស់ iPhone នេះ នឹងការអាប់ដែតអេក្រង់ OLED Panel ថែមទៀតផង។ ប្រសិនបើនេះគឺជាការពិតនោះ នេះមានន័យថា ក្រុមហ៊ុន Apple នឹងបោះបង់ចោលនូវអ្នកផ្គត់ផ្គង់អេក្រង់ជាច្រើនរបស់ជប៉ុន ខណៈពេលដែលក្រុមហ៊ុនទាំងនេះគឺជំនាញតែនៅលើអេក្រង់ LCD Panels ប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៍មួយចេញពី Nikkei Asia បានបញ្ជាក់ថា ស្មាតហ្វូន iPhone SE នេះ នឹងមានអេក្រង់ OLED។ សូមជំរាបថា បច្ចុប្បន្ននេះ មានតែស្មាតហ្វូន iPhone SE មួយប៉ុណ្ណោះរបស់ Apple ដែលមានអេក្រង់ LCD Panel ហើយ អេក្រង់ LCD Panels នេះគឺមានកាសរផ្គត់ផ្គង់ចេញពីក្រុមហ៊ុន Japan Display (JDI) និង Sharp។ កាលពីពេលមុននេះ ក្រុមហ៊ុនធំៗទាំងពីរនេះ បានធ្វើការផ្គត់ផ្គង់អេក្រង់ iPhone Display ច្រើនជាង 70% ឯណោះ។ 

 

បន្ទាប់ពីក្រុមហ៊ុន Apple ផ្លាស់ប្តូរពីការប្រើប្រាស់អេក្រង់ LCD ទៅកាន់ OLED មក បានធ្វើអោយក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនរបស់កូរ៉េខាងត្បូង និងចិនវិញ មានផល់ចំណេញជាខ្លាំង តាមរយៈនៃការអភិវឌ្ឍទៅលើបច្ចេកវិទ្យាអេក្រង់ជំនាន់នេះ។ បើតាមរបាយការណ៍ថ្មីមួយ បានអះអាងថា ក្រុមហ៊ុន Apple ក៏បានត្រៀមខ្លួនក្នុងការបញ្ជាទិញនូវអេក្រង់ OLED ពីក្រុមហ៊ុន BOE និង LG សម្រាប់ស្មាតហ្វូន iPhone SE ជំនាន់ថ្មីនេះផងដែរ។ នេះមិនត្រឹមតែជាការបញ្ចប់នៃការប្រើប្រាស់អេក្រង់ LCD នៅលើស្មាតហ្វូន iPhone នោះទេ ប៉ុន្តែវាក៏អាចនឹងបញ្ចប់នូវភាពជាដៃគូរបស់ក្រុមហ៊ុន Apple និងក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនរបស់ជប៉ុនក្នុងការផ្គង់ផ្គត់អេក្រង់ផងដែរ។ 

 

របាយការណ៍នេះ បាននិយាយទៀតថា “ក្រុមហ៊ុន Samsung Electronics របស់ប្រទេសកូរ៉េខាងត្បូង គឺមានទីផ្សារអេក្រង់ OLED display ច្រើនជាងពាក់កណ្តាលនៃ iPhone ខណៈពេលដែលក្រុមហ៊ុន LG Display មានប្រហែលជា 30% និងក្រុមហ៊ុន BOE មានប្រហែលជា 20%។ សម្រាប់ក្រុមហ៊ុន Sharp និង JDI មិនទាន់ធ្វើការផលិតទ្រង់ទ្រាយធំទៅលើអេក្រង់ OLED displays សម្រាប់ស្មាតហ្វូននោះទេ ហើយក្រុមហ៊ុននេះគឺផ្គត់ផ្គង់តែអេក្រង់ LCDs នៅលើស្មាតហ្វូន iPhones ដែលមានតែនៅលើស្មាតហ្វូន SE ជំនាន់មុនៗប៉ុណ្ណោះ។”

ពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ស្មាតហ្វូន iPhone SE 4 នេះ្នឹងមានរូបរាងដូចទៅនឹងស្មាតហ្វូន iPhone 14 បើមើលទៅលើការឌីស្សាញរបស់វា។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.1-អ៊ីង ជាមួយនឹង notch នៅខាងលើ និង Face ID ។ ស្មាតហ្វូន iPhone SE នេះ នឹងប្រើប្រាស់នូវបន្ទះឈីប A18 ដូចទៅនឹងស្មាតហ្វូន iPhone 16 ដែលទ្រទ្រង់នូវបច្ចេកវិទ្យា Apple Intelligence ផងដែរ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងបង្ហាញនូវ iPhone 16 នៅសប្តាហ៍ក្រោយនេះហើយស្មាតហ្វូន iPhone SE 4 អាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2025 នេះ។ ស្មាតហ្វូន iPhone SE បច្ចុប្បន្ននេះគឺមានតម្លៃប្រហែលជា $429 ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ដោយ ប៉េងលីន
មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

ដោយ ប៉េងលីន
LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

ដោយ ប៉េងលីន
ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ដោយ ប៉េងលីន
ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ដោយ ប៉េងលីន
ហុងដា ឌ្រីមស៊េរីថ្មី  បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ដោយ ប៉េងលីន