no-alternative title
no-alternative title
no-alternative title
no-alternative title

Geely Galaxy EX5 នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនាថ្ងៃទី 10 ខែកញ្ញា

ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសចេញរថយន្តប្រភេទ SUV ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Galaxy E5 កាលពីខែមុននេះ (សីហា) ហើយនៅពេលនេះ Geely ក៏គ្រោងនឹងនាំយករថយន្ត SUV ស៊េរីថ្មីមួយនេះទៅប្រកាសចេញលក់នៅទីផ្សារសកលនាពេលឆាប់ៗខាងមុននេះ ដោយត្រូវប្តូរឈ្មោះថ្មីហៅថា Galaxy EX5 វិញ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Geely Galaxy EX5 គឺជាសមិទ្ធិផលរថយន្តថ្មីដែលកើតឡើងដោយការរួមសហការាអភិវឌ្ឍន៍រវាង Geely និង Proton eMas 7។ រថយន្តស៊េរីថ្មីនេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលដែលចាប់ផ្តើមពីទីក្រុង Frankfurt  ប្រទេសអាឡឺម៉ង់នាថ្ងៃទី 10 ក្នុងខែកញ្ញា សប្តាហ៍ក្រោយនេះ។

ទោះជាយ៉ាងណាសម្រាប់លក្ខណៈសម្បត្តិរបស់ Galaxy EX5 មិនទាន់ត្រូវបានគេបង្កាញចេញនៅឡើយទេ។ ប៉ុន្តែ គេបានព្យាករណ៍ថា Galaxy EX5 គឺនឹងមានគុណសម្បត្តិ និងលក្ខណៈសម្បត្តិដូចគ្នាម៉ូដែល Galaxy E5 ដែលបានប្រកាសចេញនៅទីផ្សារប្រទេសចិនកាលពីខែសីហាកន្លងទៅដែរ។

ដោយរថយន្តអគ្គិសនីប្រភេទ SUV របស់ Geely មួយនេះ បំពាក់ប្រព័ន្ធម៉ូទ័រអគ្គិសនីមួយបំពាក់នៅលើភ្លៅខាងមុខដែលមានកំលាំង 160kW និងកំលាំងរមូល 320Nm ដែលផ្តល់អនុភាពក្នុងការបង្វិលកង់ពី 0 ទៅ 100km/h ប្រើពេលប្រមាណ 6.9 វិនាទី។ រថយន្តស៊េរីថ្មីនេះមានជម្រើសថាមពលថ្មពីរទំហំផ្សេងគ្នាជាប្រភេទកញ្ចប់ថ្ម blade lithium iron phosphate (LFP) battery មានទំហំ 49.52kWh ដែលសាកមួយពេលម្តងអាចបើកបរបានចម្ងាយផ្លូវ 440km និងទំហំ 60.22kW ដែលមានលទ្ធភាពអាចបើកបានចម្ងាយផ្លូវដល់ 530km។

ចំនែកទាក់ទងនឹងបច្ចេកវិទ្យាបំពាក់នៅលើ Galaxy EX5 វិញ ត្រូវបានគេដឹងថា ដូចគ្នានឹងម៉ូដែល Galaxy E5 ដែរ ដោយក្នងនោះរួមមានអេក្រង់បង្ហាញព័ត៌មានរថយន្តស្ថិតនៅក្រោយដៃចង្កូតទំហំ 10.2-inch digital instrument display និងអេក្រង់កម្សាន្តនៅកណ្តាលទំហំ 15.4-inch infotainment touchscreen រួមនឹងមុខងារបង្ហាញលើកញ្ចក់ដំបូងមុខ (head-up display) ផងដែរ។

រថយន្តអគ្គិសនីស៊េរីថ្មីនេះ គឺនឹងគាំទ្រការដំណើរការជាមួយប្រតិបត្តិការរថយន្ត Flyme Auto OS ដែលជាការសហការជាមួយក្រុមហ៊ុនផលិតស្មាតហ្វូន Meizu ថែមទៀតផង។ ដែលក្រុមហ៊ Meizu បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយអគ្គនាយករបស់ Geely គឺលោក Li Shufu។ 

បន្ថែមពីនេះ Geely Galaxy EX5 ក៏នឹងមានដំឡើងមកជាមួយប្រព័ន្ធបំពងសំឡេងចំនួន 16 គ្រាប់ដែលគាំទ្របច្ចេកវិទ្យាសំឡេង Flyme Audio Sound System ហើយនៅលើកំណល់ក្បាលកៅអីអ្នកបើកក៏មានភ្ជាប់នូវប្រព័ន្ធ Speaker ផងដែរ។ ទោះជាយ៉ាណាសម្រាប់តម្លៃរបស់ Geely Galaxy EX5 សម្រាប់ទីផ្សារអឺរ៉ុបមិនទាន់ត្រូវបានបង្ហាញនៅឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ដោយ ប៉េងលីន
LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

ដោយ ប៉េងលីន
ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ដោយ ប៉េងលីន
ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ដោយ ប៉េងលីន
ហុងដា ឌ្រីមស៊េរីថ្មី  បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ដោយ ប៉េងលីន