no-alternative title
no-alternative title
no-alternative title
no-alternative title

នៅទីបំផុត Apple សម្រេចពង្រីកបន្ថែមនូវប្រព័ន្ធត្រជាក់នៅលើ iPhone 17 Series

យោងតាមអ្នកទម្លាយ Ming-chi Kuo ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន TF International Securities នាពេលថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងបន្ថែមនូវបន្ទះ Graphite Sheet ថ្មីទៅលើស្មាតហ្វូន iPhone 17 ហើយនិងមានការការបំពាក់នូវប្រព័ន្ធ VC Cooling System ថ្មីទៅលើ iPhone 17 Pro Max ដើម្បីបង្កើនសមត្ថភាពទប់ទៅលើការសាយភាយកំដៅអោយមានប្រសិទ្ធិភាពកាន់តែប្រសើរជាងមុន។ ជាមួយនឹងប្រព័ន្ធ Cooling System ថ្មីនេះ ស្មាតហ្វូន iPhone 17 នេះនឹងមានការពង្រឹងជាច្រើនទៅលើកម្លាំងម៉ាស៊ីនរបស់វាបើធៀបទៅនឹងម៉ូឌែលជំនាន់មុននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះ បានបញ្ជាក់ថា Graphite Sheets និង VC (Vapor Chamber) Cooling នេះ នឹងធ្វើការទប់ការបំភាយកំដៅបានលឿនជាងមុនដោយសារតែផ្ទៃតត្រជាក់ មានទំហំធំជាងមុន។ មួយវិញទៀត ប្រព័ន្ធត្រជាក់ Cooling system នេះ អាចធ្វើការគ្រប់គ្រងទៅលើសីតុណ្ហភាពនៃស្មាតហ្វូន និងផ្នែកជាច្រើនទៀតនៅក្នុងស្មាតហ្វូននេះជាពិសេសទៅលើកំដៅចេញពីផ្នែកសំខាន់ៗដូចជាបន្ទះឈីបជាដើម។

ការប្រើប្រាស់នូវដំនោះស្រាយនៃប្រព័ន្ធត្រជាក់ថ្មីនេះ នឹងអនុញ្ញាតអោយស្មាតហ្វូននេះមានភាពលឿនក្នុងការប្រើប្រាស់ និងស្ថេរភាពទៅលើម៉ាស៊ីន។ នេះគឺជាលើកដំបូងបំផុតដែលក្រុមហ៊ុន Apple បន្ថែមនូវប្រព័ន្ធត្រជាក់ Cooling នេះ ទៅលើស្មាតហ្វូន iPhones របស់ខ្លួន។ ពេលនេះ ក្រុមហ៊ុន Apple បានសម្រេចក្នុងការប្រើប្រាស់នូវប្រព័ន្ធនេះ នៅលើបន្ទះឈីប A17 Pro និងជំនាន់បន្ទាប់ផងដែរ។ ប្រភពដដែលនេះបន្តថា ស្មាតហ្វូន iPhone 17 Pro Max នឹងមានរ៉េមទំហំ 12GB និងម៉ូដែលផ្សេងទៀតមានរ៉េមទំហំ 8GB។ ស្មាតហ្វូនម៉ូដែល Pro Max រ៉េមទំហំ 12GB នេះ នឹងមានមុខងារ AI ជាច្រើនផងដែរ។

iPhone 17 Series អាចនឹងមាន 4 ម៉ូដេលរួមមានដូចជា iPhone 17, iPhone 17 Slim, iPhone 17 Pro និង iPhone 17 Pro Max។ សម្រាប់ iPhone 17 Plus អាចនឹងជំនួសដោយស្មាតហ្វូន iPhone 17 Slim ដែលមិនត្រឹមតែមានរូបរាងស្លីមជាងមុននោះទេ ប៉ុន្តែអាចនឹងមានទំហំតូចជាងមុនផងដែរ។ នៅក្នុងរបាយការណ៍ជាច្រើនមុននេះ ស្មាតហ្វូន iPhone 17 Slim នេះ អាចនឹងមានទំហំចន្លោះពី 6.55 អ៊ីងទៅទំហំ 6.6 អ៊ីង ដែលមានទំហំតូចជាងស្មាតហ្វូន iPhone 15 Plus ទំហំ6.7 អ៊ីង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

ដោយ ប៉េងលីន
មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

ដោយ ប៉េងលីន
ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ដោយ ប៉េងលីន
LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

ដោយ ប៉េងលីន
ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ដោយ ប៉េងលីន