មួយរយៈចុងក្រោយនេះ មានការបែកធ្លាយព័ត៌មានជាច្រើនរួចមកហើយទាក់ទងទៅនឹងមស្មាតហ្វូនជំនាន់ថ្មីម៉ូដែល ស្មាតហ្វូន Galaxy S24 FE ដោយម៉ូដែកនេះត្រូវបានគេស្គាល់ថា គឺជា Samsung “Fan Edition” ដែលកន្លងមកមានការពេញនិយមខ្លាំងមែនទែនពីសំណាក់អ្នកប្រើប្រាស់ដែលមានចំណូលចិត្តជាមួយស្មាតហ្វូនតម្លៃសមរម្យតែមានសមត្ថភាពដូចគ្នាទៅនឹងម៉ូដែលប្រណិត។
បើតាមការបញ្ជាក់មុននេះ គឺបាននិយាយថា នៅលើស្មាតហ្វូន Galaxy S24 FE នេះ គឺមានការបំពាក់នូវមុខងារពិសេសៗជាច្រើនដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី Flagship នេះ។ ថ្មីនេះៗក៏មានការបែកធ្លាយថ្មីមួយ ដែលបានទម្លាយអំពីលេខម៉ូដែលរបស់ស្មាតហ្វូនដែលនឹងបង្ហាញវត្តមានៅក្នុងឆ្នាំនេះផងដែរ។ បើតាមការបញ្ជាក់ចេញពី WinFuture បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S24 FE ថ្មីនេះ អាចនឹងមានការកើនឡើងជាងមុនចំនួន €100 ($100) បើធៀបទៅនឹងម៉ូដែលជំនាន់មុន។
ស្មាតហ្វូនជំនាន់ថ្មី Galaxy S24 FE នេះ អាចនឹងមានតម្លៃប្រហែលជា $699 ខណៈពេលដែលតម្លៃរបស់ស្មាតហ្វូន Galaxy S23 FE ដែលចេញលក់មុន គឺមានតម្លៃ $599 ប៉ុណ្ណោះ។ បើទោះបីជាមានការកើនឡើងទៅលើតម្លៃនេះក៏ដោយ ការបែកធ្លាយមួយ បានបញ្ជាក់ថា ស្មាតហ្វូន Galaxy S24 FE នេះ គឺមិនមានការ upgrade ទៅលើរ៉េម និងម៉េមូរីរបស់ស្មាតហ្វូនេះនោះទេ គឺនៅតែបន្តប្រើប្រាស់ត្រឹមតែ 8GB និង 128GB ដដែល។
ស្មាតហ្វូន Galaxy S24 FE នេះ អាចនឹងមានអេក្រង់ទំហំ 6.7-អ៊ីង បើធៀបជាមួយនឹងម៉ូឌែល S23 FE គឺមានអេក្រង់ទំហំ 6.4-អ៊ីង ដែលទំហំនេះគឺមានទំហំធំជាងបំផុតនៅក្នុងចំណោមអេក្រង់ដែលធ្លាប់ប្រើនៅលើស្មាតហ្វូនត្រកូល Galaxy Fan Edition។ ស្មាតហ្វូន Galaxy S24 FE នេះ នឹងមានការប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 3 ឬ Exynos 2400 ដែលបន្ទះឈីបនេះ គឺដូចទៅនឹងស្មាតហ្វូន Galaxy S24 អញ្ចឹង។ WinFuture បានបញ្ជាក់ថា បន្ទះឈីប Exynos version (សម្រាប់ទីផ្សាររបស់អ៊ឺរ៉ុប និងតំបន់ជាច្រើនទៀត) អាចនឹងមានល្បឿនកម្រិត 100MHz ទាបជាងបន្ទះឈីបនៅលើស្មាតហ្វូន Galaxy S24 series ៕