យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា iPhone 16, iPhone 16 Plus, iPhone 16 Pro និង iPhone 16 Pro Max គឺមានការបំពាក់នូវបច្ចេកវិទ្យាថ្មីនៃស្រទាប់សេរ៉ាមិកដែលមានការឌីស្សាញចេញពីកញ្ចក់និងសេរ៉ាមិក Hybrid នៅលើអេក្រង់ ដែលមានសមត្ថភាពអាចការពារអេក្រង់ស្មាតហ្វូនជំនាន់ថ្មីនេះបានកាន់តែប្រសើរជាងមុន។ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ជាមួយនិងការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនៃស្រទាប់សេរ៉ាមិកនេះ គឺមានការភ្ជាប់មកនូវភាពធន់ខ្លាំងបំផុតសម្រាប់ស្មាតហ្វូន។
មានការបញ្ជាក់ថា អេក្រង់របស់ iPhone 16 Series គឺមានភាពធន់ជាងមុន 50% ប្រៀបធៀបជាមួយនិងស្មាតហ្វូន iPhone ជំនាន់មុនដែលមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។ បើទោះបីជាក្រុមហ៊ុន Apple នៅមិនទាន់ចេញមកបញ្ជាក់ច្បាស់ពីរឿងនេះក៏ដោយ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នេះ ត្រូវបានគេជឿជាក់ថា នឹងមានភាពរឹងមាំខ្លាំងជាងមុន ដោយសារតែនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មវីដេអូកន្លងមក មានការបញ្ជាក់ច្បាស់ថា ក្រុមហ៊ុននេះ បានធ្វើការយកចិត្តទុកដាក់ខ្លាំងមែនទែនទៅលើការធ្វើតេស្តភាពធន់សម្រាប់ស្មាតហ្វូនស៊េរីថ្មី iPhone 16 Series នេះ។
សូមជំរាបថា ក្រុមហ៊ុន Apple បានចាប់ផ្តើមធ្វើការប្រើប្រាស់ស្រទាប់ការពារសេរ៉ាមិកនេះជាងលើកដំបូងកាលពីឆ្នាំ 2020 មកម្លេះ គឺទៅលើម៉ូដែល iPhone 12 models និងពេលនេះ មានការបញ្ជាក់ថា ក្រុមហ៊ុន Apple ក៏បានចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុន Corning ដើម្បីធ្វើការនៅលើអេក្រង់នេះផងដែរ។ ក្រុមហ៊ុន Corning បានឌីស្សាញនូវអេក្រង់ Gorilla Glass សម្រាប់ដៃគូរបស់ Apple មួយចំនូនផងដែរ ជាពិសេស គឺក្រុមហ៊ុន Samsung ដែលថ្មីនេះ គឺមានការបញ្ចេញនូវអេក្រង់ថ្ម "Gorilla Armor" ដែលក្រុមហ៊ុន Samsung ទើបតែមានប្រើប្រាស់នៅលើ Galaxy S24 Ultra។ ប៉ុន្តែសម្រាប់សេរ៉ាមិកនេះ គឺមានតែនៅលើ Apple តែមួយប៉ុណ្ណោះ។