នៅថ្ងៃនេះ អគ្គនាយករង និងនាយកប្រតិបត្តិផ្នែកម៉ាកសញ្ញា និងផលិតផលរបស់ vivo លោក Jia Jingdong បានបង្ហោះនៅលើ Weibo ថា ក្រុមហ៊ុន vivo បានត្រៀមប្រកាសចេញនូវតារាថ្មីរបស់ខ្លួន “Innovation Star” នៅលើបញ្ជី 2024 Kantar BrandZ Top 100 ទៅលើម៉ាកសញ្ញាល្អជាងគេ Most Valuable Chinese ប្រចាំប្រទេសចិនហើយ។
ការចូលទៅកាន់បញ្ជីនេះ គឺបានធ្វើអោយម៉ាកសញ្ញា vivo កាន់តែមានកេរ្ត៍ឈ្មោះល្បីកាន់តែខ្លាំងថែមទៀត។ នៅលើសារដែលបង្ហោះខាងលើនេះ ក៏មានការញ្ជាក់់ពីលក្ខណៈសម្បត្តិ vivo X200 Series ផងដែរ។ សូមជំរាបថា Kantar BrandZ គឺជាតារាងបញ្ជាក់ពីចំណាត់ថ្នាក់ម៉ាកសញ្ញានាំមុខគេនៅលើពិភពលោក ដែលមានការវាយតម្លៃដោយអ្នកជំនាញជាច្រើន។
យោងតាមលោក Jingdong បានអោយដឹងថា Vivo X200 series នឹងកា្លយជាម៉ូដែលប្រណិតថ្មីមួយដែលមានតម្លៃបំផុតសម្រាប់ឆមាសទី 2 ខាងមុខនេះ។ ថ្មីៗនេះក្រុមហ៊ុន Vivo ត្រូវបានគេមើលឃើញថា មានភាពខ្លាំងនៅក្នុងតម្លៃស្មាតហ្វូនចាប់ពី 4,000 យ៉ន់ ទៅ 6,000 យ៉ន់សម្រាប់ទីផ្សារប្រទេសចិន។ ភាគច្រើននៃអតិថិជនថ្មីរបស់ខ្លួននោះ គឺអ្នកដែលប្តូរពីការ ប្រើប្រាស់ iPhone។ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ដែលមានភាពធុញទ្រាន់ទៅនឹងអេក្រង់ដែលប្រើប្រាស់នៅលើ iPhones អោយងាកមកស្មាតហ្វូនរបស់ខ្លួននោះ ក្រុមហ៊ុន vivo បានធ្វើការកែតម្រូវទៅលើអេក្រង់ដូចគ្នាដែលមាននៅ X200 series នេះ អោយកាន់តែមានភាពប្រណិត។
Vivo X200 series ក៏នឹងមានការអាប់ដែតទៅលើសិនស័រកាមេរ៉ា និងបន្ទះឈីបជំនួយរូបភាព រួមជាមួយនិងការបង្កើននូវថាមពលថ្ម ព្រមទាំងបច្ចេកវិទ្យា Blue Crystal technology ទៀតផង។ ជាមួយគ្នានេះ ក៏មានការទម្លាយថា Vivo X200 មានអេក្រង់ទំហំ 6.3-អ៊ីងរាបស្មើរ OLED panel និងកាមេរ៉ាគោលទំហំ 50-Megapixel 22nm ដែលគាំទ្រដោយបន្ទះឈីបរូបភាព Vivo V3+ imaging ហើយនិងថាមពលថ្មទំហំ 5,600mAh ផងដែរ។ ស្មាតហ្វូននេះប្រើឈីប Dimensity 9400 SoC។
សម្រាប់ Software នៅលើ Vivo X200 series គឺដំណើរការនៅលើ Origin OS 5 ផ្អែកជាមួយ Android 15។ លោក Jingdong បាននិយាយថា OS ថ្មីនេះ ក៏មានការភ្ជាប់មកជាមួយ AI ជាច្រើនផងដែរ។ Vivo X200 series អាចនឹងមានវត្តមាននៅសប្តាហ៌ទី 3 ខែតុលា និងមាន 3 ម៉ូដែល vivo X200, X200+ និង X200 Pro។