no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Mate XT ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ មានថ្មកម្រ៉ាស់ស្តើងបំផុតត្រឹម 1.9មម ប៉ុណ្ណោះ

នៅពេលនេះ ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei Mate XT Ultimate Design មានការសម្ពោធជាផ្លូវការណ៌ហើយ។ស្មាតហ្វូនថ្មីត្រូវបានគេបញ្ជាក់ថា គឺស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី ដែលមានការប្រើប្រាស់នូវថាមពលថ្មដែលមានកម្រ៉ាស់ស្តើងជាងគេបំផុតនៅពិភពលោកគឺត្រឹមតែ 1.9mm ប៉ុណ្ណោះ។ លក្ខណៈពិសេសរបស់ស្មាតហ្វូននេះ គឺអាចប្រើប្រាស់ជាស្មាតហ្វូនដែលមានអេក្រង់មួយក៏បាន អេក្រង់ពីរក៏បាន និងអេក្រង់បីក៏បាន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei Mate XT Ultimate Design នេះ មានកម្រ៉ាស់ 3.6mm នៅពេលដែលលាតអេក្រង់។ ប្រៀបធៀបជាមួយនិង Mate X5 ដែលមានអេក្រង់ភ្លោះ គឺមានកម្រ៉ាស់ដល់ទៅ 5.3mm។  Mate X5 មានទម្ងន់ 245g និងមានេអក្រង់ទំហំ 7.85-អ៊ីង ប៉ុន្តែសម្រាប់ Mate XT មានទម្ងន់ 298g និងមានអេក្រង់ទំហំ 10-អ៊ីង។

Huawei បានបញ្ជាក់ថា Mate XT ត្រូវបានក្រុមហ៊ុនដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីច្រើនលើកដំបូងគេបំផុត ក្នុងនោះមានដូចជា ថាមពលថ្ម silicon negative electrode material ដែលមានកម្រ៉ាស់ស្តើងបំផុតនេះជាដើម។ ថ្មនេះមួយមានកម្រ៉ាស់ត្រឹម 1.9mm ប៉ុណ្ណោះ។ នៅលើស្មាតហ្វូននេះមានថ្ម 3 និងមានកម្លាំងសរុប 5600mAh ហើយនិងមានការទ្រទ្រង់បានជាមួយនិងកម្លាំងសាក 66W ហើយនិង wireless 50W ទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម