នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានប្រកាសថា រថយន្ត Huawei AITO M9 SUV លក់បានជាង 13 ម៉ឺនគ្រឿងបន្ទាប់ពីការប្រកាសចេញជាផ្លូវការណ៌រយៈពេលជាង 8 ខែមកនេះ។ រថយន្តនេះគឺជាម៉ូដែលថ្មីមួយដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាឆា្លតវៃរបស់ក្រុមហ៊ុន Huawei នឹងជារថយន្តដែលទទួលបាននូវភាពជោគជ័យនលើទីផ្សារម៉ូដែលប្រណិតនារយៈពេល 5 ខែនេះទៀតផង។ នៅថ្ងៃនេះ ក្រុមហ៊ុន Huawei មានការបញ្ចេញនូវប្រព័ន្ធបើកបរជំនាន់ថ្មី HarmonyOS Intelligent Driving និងផលិតផលថ្មីៗមួយចំនួនផងដែរ។
នៅក្នុងវេទិកានេះ ក្រុមហ៊ុនក៏បានបង្ហាញនូវ dynamic smart cars ចំនួន 2 និងមានការពិភាក្សាទៅលើរថយន្ត AITO models ហើយនិងការដាក់នៅលើទីផ្សាររថយន្តទៀតផង។ បើតាមការបញ្ជាក់ពីលោក Yu Chengdong ដែលជាអគ្គនាយកផ្នែក Automotive Solutions Business Unit របស់ Huawei បានអោយដឹងថា AITO M9 គឺមានអ្នកមានកក់មុនជាង 13 ម៉ឺនគ្រឿងហើយនារយៈពេលជាង 8 ខែគិតចាប់តាំងពីថ្ងៃដាក់សម្ពោធជាផ្លូវការណ៌។ ជាមួយនិងការដាក់លក់រថយន្ត AITO M9 SUV នៅលើទីផ្សារប្រទេសចិននេះ គឺបានធ្វើអោយម៉ូដែលថ្មីនេះ ទទួលបាននូវលទ្ធផលល្អជាងគេទៅលើរថយន្តតម្លៃ 500000 យ៉ន់ នារយៈពេល 5 ខែមកនេះ។
សូមជំរាបថា ក្រុមហ៊ុន Huawei បានប្រកាសចេញនូវរថយន្តថ្មីនេះ កាលពីខែធ្នូកន្លងទៅ ហើយមកដល់ពេលនេះ ម៉ូដែលនេះនៅតែមានការពេញនិយមខ្លាំងដដែលពីសំណាក់អតិថិជន។ លោក Yu Chengdong បានបញ្ជាក់ថា AITO M9 បាននាំមុខគេនៅលើតារាង Top 10 Rankers កាលពីខែកក្កដាផងដែរ។ ម៉ូដែលទាំងនោះរួមមាន BWM X5, Zeekr 009, NIO ES8, Toyota Century, Mercedes-Benz EQE, Mercedes-Benz V-Class, Mercedes-Benz E-Class, Ideal MEGA, និង Volvo XC60 smart cars។
នៅពេលនេះ Huawei បានប្រកាសចេញនូវ AITO M9 ម៉ូដែលថ្មី មាន 5 កៅអី ដែលមានតម្លៃចាប់ពី 469800 យ៉ន់ប៉ុណ្ណោះ។ AITO M9 MAX five-seater មានតម្លៃ 469800 យ៉ន់, AITO M9 Ultra large five-seater មានតម្លៃ 529800 យ៉ន់ និង AITO M9 Ultra five-seater electric version មានតម្លៃ 569800 យ៉ន់។