no-alternative title
no-alternative title
no-alternative title
no-alternative title

នៅលើបញ្ជី Geekbench បង្ហាញថា iPhone 16 Pro ហាក់ដូចជាមិនខ្លាំងដូចការរំពឹងទុកនោះទេ

ថ្មីៗនេះ Apple បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន iPhone 16 series ដែលមានចំនួន 4 ម៉ូដែលរួមមានដួចជា iPhone 16, iPhone 16 Plus, iPhone 16 Pro និង iPhone 16 Pro Max ហើយស្មាតហ្វូនទាំងនេះ នឹងមានដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារសកលនាថ្ងៃទី 20 ខែកញ្ញាខាងមុខនេះហើយ។ នៅពេលនេះ ស្មាតហ្វូន iPhone 16 Pro ត្រូវបានគេប្រទះឃើញថា បានបង្ហាញវត្តមាននៅលើបញ្ជីធ្វើតេស្តសមត្ថភាព Geekbench ហើយ ដែលថែមទាំងមានការបញ ញ្ជាក់ពីពិន្ទុរបស់ស្មាតហ្វូនថ្មីនេះទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានថ្មីនេះត្រូវបានគេបង្ហោះនៅលើបណ្តាញ X តាមរយៈគណនីមួយដែលមានឈ្មោះថា James Atkinson ដោយមានការភ្ជាប់នូវបញ្ជីរបស់ Geekbench ទៀតផង។ មានការបង្ហាញថា ការតេស្តស្មាតហ្វូននេះនៅលើបញ្ជី Geekbench 6 គឺទទួលបាននូវពិន្ទុ Identifier 17,3 ដោយ 3114 ទៅលើការតេស្ត Single Cores និង 6666 ទៅលើការតេស្ត Multi-Cores។ ផ្អែកតាមបញ្ជីខាងលើនេះ មានការព្យាករណ៌ថា នេះគឺជាពិន្ទុរបរស់ស្មាតហ្វូន iPhone 16 Pro។ 

សូជំរាបថា iPhone 15 ដែលបង្ហាញត្តមានឆ្នាំមុនជាមួយនិងឈីប A16 គឺទទួលបាននូវពិន្ទុ 2,595 ទៅលើការតេស្ត Single Cores និង 6,651 ទៅលើការតេស្ត Multi-Cores ខណៈដែល iPhone 15 Pro ប្រើប្រាស់ឈីប A17 Pro គឺមានពិន្ទុ 2,900 ទៅលើការតេស្ត Single Cores និង 7,440 ទៅលើការតេស្ត Multi-Cores។ ដូច្នេះប្រៀបធៀបជាមួយនិងជំនាន់មុន បញ្ជាក់ថា iPhone 16 Pro គឺហាក់ដូចជាមិនខ្លាំងដូចការរំពឹងទុកនោះទេ។

គួរនបញ្ជាក់ថា សម្រាប់ការបង្ហាញវត្តមានរបស់ iPhone 16 series ឆ្នាំនេះ សម្រាប់ម៉ូដែលស្តង់ដារគឺប្រើប្រាស់ A18 ខណៈដែលម៉ូដែល Pro ដំណើរការនៅលើបន្ទះឈីប A18 Pro។ បន្ទះឈីបនេះ គឺដំណើរការដោយបច្ចេកវិទ្យាថ្មីរបស់ TSMC កម្រិត 3nm process និងមានការប្រើប្រាស់នូវ 6 CPU cores។ សម្រាប់ A18 Pro គឺមានការបន្ថែមនូវ GPU core (6-core vs 5) ដែលនេះ គឺជាចំនែកថ្មីមួយសម្រាប់ជំនួយទៅដល់ការលេងហ្គេមនៅលើស្មាតហ្វូនម៉ូដែល Pro អោយកាន់តែខ្លាំង។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន