no-alternative title
no-alternative title
no-alternative title
no-alternative title

តម្លៃការផ្លាស់ប្តូរអេក្រង់ កាមេរ៉ា ខ្នងក្រោយ ថ្ម នៅលើ Huawei Mate XT Ultimate ត្រូវបានបង្ហាញចេញហើយ!

កាលពីប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុន Huawei បានធ្វើឲ្យកក្រើកទីផ្សារស្មាតហ្វូនជាថ្មីម្តងទៀត ក៏ដូចជាទាញយកការចាប់អារម្មណ៍ពីការបង្ហាញវត្តមានរបស់ iPhone 16 Series ជាមួយការបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់បីបត់ដំបូងរបស់ខ្លួន ក៏ដូចជាដំបូងគេក្នុងលោកដែលមានឈ្មោះថា Huawei Mate XT Ultimate។ ស្មាតហ្វូនបត់អេក្រង់បីតង់ ឬ Tri-Foldable របស់ Huawei មួយនេះ ត្រូវបានរចនាឡើងបែប Unique Design ជាមួយការបំពាក់នូវបច្ចេកវិទ្យាជួរមុខចុងក្រោយគេបង្អស់។ ស្មាតហ្វូនបត់បីតង់នេះ មានកម្រាស់ស្តើងបំផុតត្រឹមតែ 3.6mm ទៅ 4.8mm នៅពេលពន្លាអេក្រង់ទាំងបីផ្នែក និង 12.8mm នៅពេលបត់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei Mate XT Ultimate បំពាក់នូវបច្ចេកវិទ្យាអេក្រង់បីបត់ប្រភេទ LTPO-OLED Display ល្បឿន 120Hz ទំហំ 10.2-អ៊ីង នៅពេលពន្លាទាំងអស់ ហើយនៅពេលបត់មួយតង់ គឺមានទំហំ 7.9-អ៊ីង និងពេលបត់ទាំងបីតង់នៅសល់អេក្រង់ខាងក្រៅទំហំ 6.4-អ៊ីង។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយបីគ្រាប់ទំហំ 50MP+12MP+12MP (Main+ Periscope Telephoto+ Ultrawide) ព្រមទាំងមានថ្មទំហំសរុបដល់ 5,600mAh និងដំណើរការនៅលើបន្ទះឈីប Kirin 9010-7nm ភ្ជាប់ដោយរ៉េមទំហំធំដល់ 16GB និងម៉េមូរីធំដល់ 1TB។ Huawei Mate XT ត្រូវបានក្រុមហ៊ុនធ្វើការចេញលក់នៅទីផ្សារប្រទេសចិនក្នុងចាប់ពីតម្លៃខ្ទង់ប្រហែល $2,809 នៅទីផ្សារប្រទេសចិន។

ជាមួយតម្លៃដ៏ខ្ពស់ក្នុងប្រវត្តិសាស្ត្រស្មាតហ្វូន ហើយក៏ស្មើរនឹងតម្លៃរបស់ iPhone 16 Pro Max គុណទាំងពីរនេះ សម្រាប់តម្លៃក្នុងការជួសជុលផ្លាស់ប្តូរផ្នែកសំខាន់ៗរបស់ Mate XT Ultimate ក៏មានតម្លៃថ្លៃផងដែរ។ បើតាមការបង្ហាញតម្លៃក្នុងការជួសជុលផ្លាស់ប្តូរដែលបញ្ចេញដោយ Huawei ផ្ទាល់បានបង្ហាញឲ្យដឹងថា តម្លៃក្នុងការផ្លាស់ប្តូរអេក្រង់នៅពេលផុតការធានាពីក្រុមហ៊ុន គឺមានខ្ទង់ $1,123 ហើយនៅអំឡុងការធានាមួយឆ្នាំដំបូង គឺខ្ទង់ $491 ទៅ $561។ សម្រាប់តម្លៃក្នុងការផ្លាស់ប្តូរ Motherboard វិញ គឺខ្ទង់ប្រហែល $1,278, តម្លៃនៃការផ្លាស់ប្តូរថ្ម គឺខ្ទង់ $70 ហើយសម្រាប់ការផ្លាស់ប្តូរខ្នងក្រោយភ្ជាប់ជាមួយ Module camera មានតម្លៃខ្ទង់ $193 ខណៈការផ្លាស់ប្តូរផ្នែកណាមួយនៃខ្នងខាងក្រោយ គឺមានតម្លៃ $56។

ដោយឡែកសម្រាប់តម្លៃក្នុងការផ្លាស់ប្តូរសែនស័រលែនកាមេរ៉ាវិញ ក្នុងនោះសម្រាប់ Periscope Telephoto មានតម្លៃខ្ទង់ $81, កាមេរ៉ាសែលហ្វីតម្លៃខ្ទង់ $53, សែនស័រគោលតម្លៃខ្ទង់ $106 និង Ultrawide Lens តម្លៃ $37។ ដូចនេះ ប្រសិនបើលោកអ្នកចង់ភ្លក់រសជាតិក្នុងការប្រើប្រាស់ និងធ្វើជាម្ចាស់របស់ស្មាតហ្វូនបត់អេក្រង់បីតង់របស់របស់ Huawei Mate XT Ultimate ត្រូវតែចេះថ្នាក់ថ្នមបន្តិចដោយសារតែការផ្លាស់ប្តូរគ្រឿងបន្លាស់របស់ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានតម្លៃថ្លៃធៀបនឹងគ្រឿងបន្លាស់របស់ស្មាតហ្វូនម៉ាកផ្សេងរួមនិងស្មាតហ្វូនអេក្រង់បត់ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន