no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei បង្ហោះវីដេអូថ្មីរបស់ Mate XT Ultimate ហាក់ចង់បង្ហើបពីការប្រកាសលក់នៅលើទីផ្សារសកល

ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសជាផ្លូវការទៅលើស្មាតហ្វូន Mate XT Ultimate ដែលជាស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួននៅលើទីផ្សាររបស់ចិនប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ នៅទាន់មិនបានបញ្ជាក់ពីគោលបំណងនៅក្នុងការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីនេះនៅក្នុងទីផ្សារសកលនៅឡើយទេ។ យោងតាមការរបាយការណ៌កន្លងមកបាន និយាយក្រុមហ៊ុននេះ បានប្រើប្រាស់នូវបណ្តាញសង្គមរបស់ខ្លួនសម្រាប់ការផ្សព្វផ្សាយព័ត៌មានជាច្រើនទាក់ទងទៅនឹងស្មាតហ្វូនអេក្រង់បត់បាន 3 តង់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ ក្រុមហ៊ុន Huawei  បានចែករំលែករូបភាពផ្សព្វផ្សាយជាច្រើននៅលើបណ្តាញ X ប៉ុន្តែក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ គឺមិនបាននិយាយអ្វីអំពីការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ នៅលើទីផ្សារសកលនោះទេ។ នៅថ្ងៃនេះ យោងតាមការវីដេអូថ្មីមួយដែលមានរយៈពេល 1 នាទី ដែលក្រុមហ៊ុនបានបង្ហោះនៅលើបណ្តាញ YouTube របស់ខ្លួន គឺមានការបង្ហាញនូវការឌីស្សាញយ៉ាងពិសេសនៅលើស្មាតហ្វូន Mate XT Ultimate ដែលពិតជាទាក់ទាញមែនទែន។

នៅវីដេអូខាងលើដែលបានបង្ហោះលើបណ្តាញ YouTube របស់ក្រុមហ៊ុន Huawei នៅពេលនេះ គឺមិនមានការបញ្ជាក់អំពីការប្រកាសជាសកលទៅលើស្មាតហ្វូននេះទេ។ ទាក់ទងនឹងរឿងនេះ មានការចោទជាចង្ងល់ថា ហេតុអ្វីបានជាក្រុមហ៊ុនបង្ហោះនៅលើបណ្តាញ YouTube Global របស់ខ្លួន? ការបង្ហោះវីដេអូថ្មីនេះ ត្រូវបានគេព្យាករណ៌ាថា Huawei ហាក់ចង់ បង្ហើបពីការលក់នៅលើទីផ្សារសកលសម្រាប់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Mate XT Ultimate នេះហើយ។ 

សូមជំរាបថា ស្មាតហ្វូនបត់បាន 3 តង់ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយចិននេះ គឺមានកម្រាស់ 12.8mm ខណៈពេលដែលស្មាតហ្វូនអេក្រង់ភ្លោះដែលមានលក់នៅលើទីផ្សារគឺមានកម្រាស់ដល់ទៅ 12.1mm ឯណោះ។

គួរបញ្ជាក់ថា នៅលើគណនី X របស់ក្រុមហ៊ុន Huawei ថ្មីៗនេះ ក៏ទើបតែបង្ហោះនូវព័ត៌មានថ្មីរបស់ Huawei Mate Pad នេះ ផងដែរ ដោយក្នុងនោះបាននិយាយថា ថេប្លេតនេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 19 ខែកញ្ញានេះ ដោយផ្តោតទៅលើការប្រើប្រាស់នូវ Glide Keyboard ។ ការកក់ទិញស្មាតហ្វូនបត់បាន 3 តង់ Huawei Mate XT នៅក្នុងប្រទេសចិន នឹងបញ្ចប់នៅថ្ងៃទី 19 ខែកញ្ញានេះផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន