no-alternative title
no-alternative title
no-alternative title
no-alternative title

Caviar បញ្ចេញ iPhone 16 Pro Series ពណ៌ Desert Titanium ស្រោបមាសសុទ្ធ 24 ការ៉ាត់ មានតម្លៃជាង 6 ម៉ឺនដុល្លារ

ក្រុមហ៊ុនកែច្នៃស្មាតហ្វូន និងផលិតផលប្រណិត និងមានតម្លៃថ្លៃបំផុត Caviar ដែលមានមូលដ្ឋាននៅទីក្រុងឌួបៃ បានធ្វើការបង្ហាញចេញនៅរចនាបថថ្មីនៃ iPhone 16 Pro Series ដែលស្រោបដោយមាសសុទ្ធ ស្ថិតនៅក្នុងផ្នែក “Art & Gold” របស់ក្រុមហ៊ុន។ ទូរស័ព្ទ iPhone ម៉ូដែល Limited Edition ថ្មីនេះ ត្រូវបានក្រុមការងាររចនារបស់ Caviar ធ្វើការឌីស្សាញឡើងជាមួយរចនាបថថ្មីស្អាតប្លែកជាមួយជម្រើសពណ៌ថ្មីដែលមានដូចជា ពណ៌ស ក្រហម និងទឹកមាសលឿង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ iPhone 16 Pro ក្រុមការងារ Caviar ធ្វើការជ្រើសរើសយកមកធ្វើការរចនាឡើងថ្មីពេលនេះ គឺជាម៉ូដែលពណ៌ថ្មី Desert Titanium។ ម៉ូដែលនេះត្រូវបានក្រុមហ៊ុនធ្វើការស្រោបដោយមាសសុទ្ធចំនួន 18 ការ៉ាត់ជាមួយនឹងការរចនាខ្នងខាងក្រោយថ្មីប្លែកដែលរួមបញ្ចូលនៅរចនាបថ medieval Gothic, Art Deco, និង modern parametric designs។ សម្រាប់ម៉ូដែល iPhone 16 Pro Symphony Edition មានការរចនាបែប parametric pattern ដែលរំលេចនូវលើ Archimedean spiral ដែលរួមបញ្ចូលនូវភាពស៊ីមេត្រីគ្នាជាមួយនឹងសមាមាត្រមាសសុទ្ធ។ ស្លាកសញ្ញាផ្លែប៉ោមត្រូវបានកែច្នៃចេញពីមាសសុទ្ធ 18 ការ៉ាត់រំលេចនៅលើពណ៌ Desert Titanium។

សម្រាប់ម៉ូដែល Symphony ក្រុមហ៊ុន Caviar ផ្តល់ជូនពីរជម្រើសម៉ូដែលជាមួយការស្រោបមាសសុទ្ធ 18 ការ៉ាត់ និង 24 ការ៉ាត់។ ចំពោះតម្លៃវិញរបស់ iPhone 16 Pro និង 16 Pro Max ដែលធ្វើការកែច្នៃថ្មីបែប Limited Edition នេះ គឺចាប់ពីខ្ទង់ $10,630 និង $62,740 ផ្អែកទៅលើកម្រិតទឹកមាស និងរចនាបថ។

សរុបសេចក្តីមកវិញ ទូរស័ព្ទ iPhone 16 Pro Series ដែលជាម៉ូដែល Gold Limited Edition ដែលច្នៃផលិតឡើងថ្មីដោយ Caviar នេះ គឺមិនសម្រាប់អ្នកប្រើប្រាស់ទូទៅនោះទេ គឺវាផលិតឡើងសម្រាប់តែអ្នកដែលចូលប្រើប្រាស់វត្ថុដែលមានតម្លៃថ្លៃ និងចំនួនមានកំនត់នៅលើលោកតែប៉ុណ្ណោះ នោះក៏ដោយសារតែតម្លៃដ៏ថ្លៃរបស់ពួកវាតែម្តង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន