no-alternative title
no-alternative title
no-alternative title
no-alternative title

មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

ឡានហោះដំបូងគេក្នុងរបស់ក្រុមហ៊ុនផលិតរថយន្ត Xpeng បានទទួលការបញ្ជាទិញមុនចំនួនដល់ទៅជាង 3,000 គ្រឿង នៅមុនការចេញលក់។ ឡានហោះរបស់ Xpeng ម៉ូដែល AeroHT ត្រូវបានគេរាយការណ៍ថា ការផលិតសាកល្បងនឹងចាប់ផ្តើមនៅខែកក្តដា ឆ្នាំ 2025 ព្រោះថា ពេលនេះមិនទាន់មានរោងចក្រសម្រាប់ការផលិតរថយន្តនេះនៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន AeroHT ដែលជាបុត្រសម្ព័ន្ធរបស់ Xpeng ទទួលរ៉ាប់រងក្នុងការផលិតឡានហោះដំបូងគេក្នុងលោកមួយនេះ បាននិយាយក្រុមហ៊ុនបណ្តាញ Land Aircraft Carrier របស់ខ្លួនទទួលបានការបញ្ជាទិញមុនសម្រាប់ Xpeng AeroHT ចំនួនជាង 3 ពាន់គ្រឿង។ ក្រុមហ៊ុន Xpeng Land Aircraft Carrier នឹងបើកទទួលការបញ្ជាទិញឡានហោះដំបូងរបស់ខ្លួនជាផ្លូវការណ៍នៅចុងឆ្នាំ 2024 នេះ។

 

ឡានហោះដំបូងគេក្នុងលោករបស់ Xpeng នេះ ត្រូវបានគេប៉ាន់ប្រមាណថាអាចនឹងមានតម្លៃខ្ទង់ប្រមាណ 2 លានយ៉ាន់ ឬប្រហែល $280,000។ Xpeng AeroHT បានបង្ហាញថាខ្លួនបានបញ្ចប់កិច្ចសន្យាសហប្រតិបត្តិការជាមួយជំរុំហោះហើរជាង 70 ដើម្បីបង្កើតប្រព័ន្ធអេកូសម្រាប់រថយន្តហោះហើរ។ 

ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងផ្តល់ជូនអ្នកប្រើប្រាស់នូវដំណោះស្រាយប្រតិបត្តិការហោះហើរដ៏ពេញលេញនាពេលអនាគត ទាំងនេះនឹងរួមបញ្ចូលការគាំទ្រជើងហោះហើរ សេវាកម្មអ្នកប្រើប្រាស់ និងការទិញរថយន្ត។ Xpeng AeroHT ក៏បានលើកឡើងផងដែរថា ខ្លួននឹងជ្រើសរើសដៃគូសម្រាប់ការបណ្តុះបណ្តាលអ្នកប្រើប្រាស់ និងសម្រាប់ផលិតឡានហោះរបស់ខ្លួនផងដែរ។ Xpeng Land Aircraft Carrier គឺជារថយន្តហោះប្រភេទ Module Flying Car។

រថយន្តនេះមានប្រវែង 5.5 ម៉ែត្រ ដែលដំណើរការដោយប្រព័ន្ធ 3-axle EREV និងគាំទ្រប្រព័ន្ធសាកភ្លើងតង់ស្យុងខ្ពស់កំលាំង 800V។ ថាមពលថ្មរបស់រថយន្តនេះសាកភ្លើងពេញម្តងអាចបើកបានចងាយដល់ 1,000 គីឡូម៉ែត្រ តាមការបញ្ជាក់ពីស្ថាប័ន CLTC។

Xpeng Land Aircraft Carrier នឹងធ្វើការហោះហើរសាធារណៈលើកដំបូងរបស់ខ្លួននៅឯពិព័រណ៍ Zhuhai Air Show ក្នុងខែវិច្ឆិកាឆ្នាំនេះ។ ឡានហោះនេះនឹងចាប់ផ្តើមលក់មុននៅចុងឆ្នាំនេះ ដោយមានតម្លៃក្រោម 2 លានយន់ ឬប្រហែល 280,000 ដុល្លារអាមេរិក។ សម្រាប់ផលិតកម្មទ្រង់ទ្រាយធំនៃរថយន្តនេះនឹងចាប់ផ្តើមនៅឆ្នាំ 2026។ ការផលិតសាកល្បងនឹងត្រូវបានកំណត់ពេលសម្រាប់ខែកក្កដា ឆ្នាំ 2025។ Xpeng គ្រោងនឹងផលិតឡានហោះរបស់ខ្លួនចំនួន 10,000 គ្រឿងក្នុងមួយឆ្នាំ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ដោយ ប៉េងលីន
ហុងដា ឌ្រីមស៊េរីថ្មី  បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ដោយ ប៉េងលីន
LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

ដោយ ប៉េងលីន
ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ដោយ ប៉េងលីន
មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

ដោយ ប៉េងលីន
vivo X200 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024 នៅក្នុងប្រទេសចិន

vivo X200 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024 នៅក្នុងប្រទេសចិន

ដោយ ប៉េងលីន