ក្រុមហ៊ុន vivo បានប្រកាសផ្លូវការណ៍នៅកាលបរិច្ឆេទក្នុងការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន គឺ vivo X200 Series នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024 នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ តាមរបាយការណ៍បាននិយាយថា vivo X200 Series នឹងមានម៉ូដែលដូចជា vivo X200, X200 Pro និង X200+ ដែលស្មាតហ្វូនជំនាន់ថ្មីនេះ ដំណើរការលើបន្ទះឈីប MediaTek Dimensity 9400 ជំនួសឲ្យ Dimensity 9300 ដែលប្រើនៅលើជំនាន់ vivo X100 Series បច្ចុប្បន្ន។
ក្រុមហ៊ុន vivo ត្រូវបានគេមើលឃើញថា មានការរីកចម្រើនខ្លាំងនៅទីផ្សារប្រទេសចិនជាមួយស្មាតហ្វូនលំដាប់កំពូល ដែលអាចទាញយកអ្នកប្រើប្រាស់ iPhone ប្តូរមកប្រើស្មាតហ្វូនរបស់ខ្លួនថែមទៀតផង។ vivo X200 Series ត្រូវបានគេដឹងថា គឺមានការឌីស្សាញអេក្រង់បែប Flat-Screen ដូចគ្នានឹង iPhone ដែរ។
ដោយក្នុងនោះម៉ូដែល vivo X200 នឹងបំពាក់អេក្រង់ Flat-OLED LTPO ទំហំ 6.3-inch ជាមួយកម្រិតបង្ហាញ 1.5K ល្បឿន 120Hz ខណៈម៉ូដែល vivo X200 Pro អាចនឹងបំពាក់អេក្រង់ទំហំ 6.7/6.8-inch ជាប្រភេទអេក្រង់កោង micro-curved LTPO-OLED ដែលមានកម្រិតបង្ហាញ 1.5K។
សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ vivo X200 នឹងគាំទ្រការដំឡើងជាមួយកាមេរ៉ាគោលទំហំ 50MP មាន OIS ជាមួយលែមន Ultrawide និង periscope telephoto ខ្នាត 70mm កម្រិត 3x Optical-zoom។ ដោយឡែកម៉ូដែល vivo X200 Pro អាចនឹងបំពាក់សែនស័រទំហំ 50MP Main+ Ultra-wide ទំហំ 50MP រួមជាមួយសែនស័រ Periscope telephoto ទំហំធំដល់ 200MP។
ស្មាតហ្វូនជំនាន់ថ្មីនេះអាចនឹងគាំទ្រការដំឡើងជាមួយប្រតិបត្តិការ Origin OS5 ដែលគាំទ្រដោយ Android 15 មានភ្ជាប់មកនូវមុខងារ AI ថែមទៀតផង។ vivo X200 នឹងមានថ្មទំហំ 5,600mAh ខណៈ X200 Pro នឹងមានថ្មទំហំ 6,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 90W Wired fast charging។
ស្មាតហ្វូនជំនាន់ថ្មី vivo X200 Series ក៏នឹងមានភ្ជាប់មកជាមួយមុខងារកម្រិតខ្ពស់សម្រាប់ការប្រើប្រាស់ដូចជា ប្រព័ន្ធមុខងារ Custom Sensor, Imagin chip និង chipset with Blue Crystal technology ជាដើម។ ម៉ូដែល vivo X200 នឹងគាំទ្របច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃ optical fingerprint sensor ខណៈ vivo X200 Pro គាំទ្រ Ultrasonic fingerprint sensor ហើយស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ ក៏នឹងមានប្រព័ន្ធការពារទឹក និងធូលីកម្រិតខ្ពស់ IP68/69 ថែមទៀតផង៕