ក្រុមហ៊ុន Changan Automobile ដែលជាក្រុមហ៊ុនមេដឹកនាំម៉ាកយីហោរថយន្តថ្មីរបស់ខ្លួនដែលមានដូចជា Deepal និង Avatr គឺបានកើនឡើងនូវប្រជាប្រិយភាពតិចតួចនៅឆ្នាំនេះ ជាមួយការលក់រថយន្តបានត្រឹមតែតិចជាង 1.7 លានគ្រឿងប៉ុណ្ណោះ រហូតមកដល់ពេលនេះក្នុងឆ្នាំ 2024 នេះ។
បើតាមរបាយការណ៍លក់នាពាក់កណ្តាលឆ្នាំរបស់ក្រុមហ៊ុន Changan Automobile បានបង្ហាញពីលទ្ធផលនៃការផ្លាស់ប្តូររថយន្តដំណើរការដោយថាមពលថ្មីរបស់ពួកខ្លួនជាមួយនឹងប្រាក់ចំណូលឈានដល់ 76.7 ពាន់លានយន់ ឬប្រហែល 10.77 ពាន់លានដុល្លារអាមេរិក កើនឡើង 17% ពីមួយឆ្នាំទៅមួយឆ្នាំ។ បើទោះបីជាការលក់ និងប្រាក់ចំណូលរបស់ក្រុមហ៊ុនកើនខ្ពស់ក៏ដោយ តែសង្គ្រាមតម្លៃសម្រាប់ក្រុមហ៊ុនផលិតរថយន្តបានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់ Changan ដោយប្រាក់ចំណេញបានធ្លាក់ចុះប្រមាណ 13.8% ។
ជាមួយនឹងប្រវត្តិសាស្រ្តរយៈពេល 160 ឆ្នាំ ក្រុមហ៊ុន Changan បានឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តចំណាស់ជាងគេរបស់ប្រទេសចិន។ ការផ្លាស់ប្តូរថ្មីបំផុតរបស់ខ្លួនឆ្ពោះទៅរកនិរន្តរភាព និងរថយន្តអគ្គិសនី ឬ NEVs របស់ Changan បានចាប់ផ្តើមនៅឆ្នាំ 2017 ហើយឥឡូវនេះក្រុមហ៊ុនកំពុងមើលឃើញពីផ្លែផ្កាសម្រាបការវិនិយោគរបស់ខ្លួននៅក្នុងឧស្សាកម្មរថយន្តថ្មី។
Changan បានលក់រថយន្តជាមធ្យមចំនួន 7,422 គ្រឿងក្នុងមួយថ្ងៃ នៅឆមាសទីមួយនៃឆ្នាំ 2024 ដោយសម្រេចបាននូវកំណើននៃការលក់ចំនួន 9.7% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងចំណោមនោះ ម៉ាកយីហោ Changan ផ្ទាល់របស់ខ្លួនមានចំនួន 84% នៃការលក់សរុបរបស់ខ្លួន។ ការលក់ប្រភេទអគ្គិសនីសុទ្ធ (NEV) តែមួយបានកើនឡើង 69.87% ឬប្រមាណជាង 300,000 គ្រឿង។
ការលក់នៅទីផ្សារក្រៅស្រុកបានកើនឡើងស្រដៀងគ្នានេះដោយម្រាណ 75.9% ឬមានចំនួនដល់ 203,000 គ្រឿង។ ប្រាក់ចំណូលរបស់ Changan សម្រាប់ឆមាសទីមួយនៃឆ្នាំ 2024 មានចំនួន 76.7 ពាន់លានយន់ ឬប្រមាណ 10.77 ពាន់លានដុល្លារ កើនឡើង 17.15% បើធៀបនឹងឆ្នាំមុន ជាមួយនឹងប្រាក់ចំណូលជាមធ្យមក្នុងមួយរថយន្តកើនឡើងពី 54,000 យន់ ឬប្រមាណ 7,585 ដុល្លារ ដល់ 58,000 យន់ ឬ 8,150 ដុល្លារអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណេញមិនបានដើរតាមគន្លងនៃប្រាក់ចំណូលនោះទេ ដោយប្រាក់ចំណូលសុទ្ធបានធ្លាក់ចុះប្រមាណ 63% មកនៅត្រឹម 2.83 ពាន់លានយន់ ឬប្រមាណ 397.5 លានដុល្លារអាមេរិក ដែលធ្លាក់ចុះពី 6,322 យន់ ឬ 888 ដុល្លារក្នុងតម្លៃរថយន្តមួយគ្រឿងក្នុងឆ្នាំ 2023 មក 2,121 យន់ ឬប្រមាណ 298 ដុល្លារក្នុងឆ្នាំ 2024។ ការធ្លាក់ចុះនេះអាចបណ្តាលមកពីផ្នែកខ្លះនៃលទ្ធផលហិរញ្ញវត្ថុនៃម៉ាកយីហោរថយន្តថ្មី Deepal របស់ Changan។
ការផ្លាស់ប្តូរសង្វាក់រថយន្តអគ្គិសនីថ្មី (NEV) របស់ Changan គឺពឹងផ្អែកលើម៉ាកសំខាន់ៗចំនួនបីគឺ Changan Nevo ដែលត្រូវបានគេស្គាល់ផងដែរថាជា Qiyuan 启源, Deepal និង Avatr។ សម្រាប់រថយន្តម៉ាក Changan Nevo មានការចែកចាយបានចំនួន 98,236 គ្រឿងគិតចាប់ពីខែមករាដល់ខែសីហា, Deepal ចែកចាយបាន 120,710 គ្រឿង ហើយម៉ាក Avatr ចែកចាយបាន 21,088 គ្រឿង៕