យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung បានឈ្នះនូវពានរង្វាន់ចំនួនដល់ទៅ 45 សម្រាប់ការឌីស្សាញទៅលើផលិតផលជាច្រើនរបស់ខ្លួនពីព្រឹត្តិការណ៍ International Design Excellence Awards (IDEA) 2024។
ពានរង្វាន់ទាំងនោះមានដូចជា ពានរង្វាន់ Gold ចំនួន 2 និងពានរង្វាន់ប្រាក់ Silver ចំនួន 1 ហើយនិងពានរង្វាន់សំរិទ្ធិ Bronze ចំនួន 2 រួមនិងពានរង្វាន់ផ្សេងៗទៀតចំនួន 40។
-ក្រុមហ៊ុន Samsung ទទួលបាននូវការកោតសរសើរលើការឌីស្សាញរបស់ Galaxy AI
ជាមួយនឹងពានរង្វាន់ Gold Awards ចំនួន 2 នេះ គឺក្រុមហ៊ុន Samsung បានឈ្នះទៅលើពានរង្វាន់ Galaxy AI UX និង Advanced Design Concepts សម្រាប់ Appliance Accessories ។ សម្រាប់ការឌីស្សាញទៅលើ Galaxy AI នៅលើស្មាតហ្វូន និងថេប្លេតរបស់ក្រុមហ៊ុន Samsung នេះ គឺមានមុខងារជាច្រើនដូចជា Circle to Search, Interpreter, Live Translate, Note Assist, Photo Assist និអ Flexcam ជាដើម។
-ស្មាតហ្វូន Galaxy Z Flip 5 ទទួលបានពានរង្វាន់ Silver Award
សម្រាប់ពានរង្វាន់ Silver Award គឺក្រុមហ៊ុន Samsung បានឈ្នះពានរង្វាន់នេះ សម្រាប់ស្មាតហ្វូនបត់បាន Clamshell របស់ក្រុមហ៊ុននេះ ជាមួយនឹងអេក្រង់បត់បានពីឆ្នាំមុននោះគឺ Galaxy Z Flip 5។
-ថេប្លេត Galaxy Tab S9 ក៏ស្ថិតនៅក្នុងបញ្ជីនៃពានរង្វាន់នេះ
សម្រាប់ពានរង្វាន់ Bronze Awards ចំនួន 2 គឺក្រុមហ៊ុន Samsung បានឈ្នះទៅលើ Galaxy Tab S9 series និង AI Vision Inside។ ចំពោះផលិតផលជាច្រើនទៀតដែលបានឈ្នះពានរង្វាន់ជាង 40 ទៀតនោះ គឺមានផលិតផលជាច្រើនដូចជា Neo QLED 8K TV, Music Frame, Bespoke AI Laundry Combo, Easy Setting Box និង Galaxy Z Flip 5 Maison Margiela Edition Package ជាដើម៕