no-alternative title
no-alternative title
no-alternative title
no-alternative title

Nissan Patrol ស៊េរីឆ្នាំ 2025 បំពាក់នូវម៉ាស៊ីន V6 ប្រព័ន្ធដំណើរការខ្លាំង និងមានការសន្សំសំចៃប្រេងបានច្រើនជាងមុន

Nissan Patrol ស៊េរីឆ្នាំ 2025 រថយន្តជំនាន់ថ្មី ដែលគ្រប់គ្នាទន្ទឹងរងចាំជាយូរមកហើយនោះ នៅពេលនេះ គឺបានបង្ហាញខ្លួនជាសកលហើយ។ រថយន្តស៊េរីថ្មីនេះ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងក្លាយជាដៃគូប្រជែងទីផ្សារជាមួយរថយន្ត TOYOTA LandCruiser ជំនាន់ថ្មី ថែមទៀតផង។ រថយន្តស៊េរីថ្មីរបស់ Nissan មួយនេះ គ្រោងនឹងឈានជើងចូលទីផ្សារប្រទេសអូស្រ្តាលីនៅចុងឆ្នាំ 2026 ក្រោមឈ្មោះថា Y63 Nissan Patrol។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Nissan Patrol 2025 ឬ Y63 Nissan Patrol បំពាក់នូវម៉ាស៊ីនធំប្រភេទ V6 Twin-turbocharged 3.5-liter petrol engine ដែលដំណើរការដោយប៉ុងពីរ ឬ All-wheel-driver ជាមួយប្រអប់លេខស្វ័យប្រវត្តិ 9 វគ្គ និងប្រព័ន្ធ full-time 4x4 system។ ម៉ាស៊ីន V6 twin-turbocharged 3.5-liter របស់ Nissan Patrol ឆ្នាំ 2025 អាចផលិតកំលាំងបាន 317kW និងកំលាំងរមូល 700Nm ដែលខ្លាំងជាងម៉ាស៊ីន 3.3-liter twin-turbo-diesel V6 ដែលបំពាក់នៅលើម៉ូដែល LandCruiser 300 Series ដែលអាចផលិតកំលាំងបាន 227kW និងកំលាំងរមូល 700Nm ហើយក៏ខ្លាំងជាងម៉ាស៊ីនសាំងដែលបំពាក់នៅលើ Lexus LX 600 ដែលផលិតកំលាំងបាន 305kW និងកំលាំងរមូល 650Nm។

ជាងនេះទៅទៀតម៉ាស៊ីន V6 ថ្មីនៅលើ Nissan Patrol 2025 ក៏មានថាមពលខ្លាំងជាង 19kW និងកំលាំងរមូល 140Nm ធៀបនឹងម៉ាស៊ីន 5.6-liter V8 ដែលប្រើនៅលើម៉ូដែល Y2 Nissan Patrol ផងដែរ។

 

Nissan Patrol 2025 ត្រូវបានក្រុមហ៊ុនធ្វើការអះអាងថា បានផលិតឡើងដោយឈរនៅលើប្រព័ន្ធដំណើរការថ្មីទាំងស្រុងពីជំនាន់មុន ហើយក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា រថយន្តស៊េរីថ្មីនេះ ក៏គាំទ្រប្រព័ន្ធ Adaptive Air Suspension ផងដែរសម្រាប់ម៉ូដែល Flagship។ Nissan Patrol 2025 គាំទ្រមុខងារកំណត់ការបើកបរចំនួនប្រាំមួយ (Six-mode) ដែលមានដូចជា Standard, Sand, Rock, Mud, Eco និង Sport mode ជាដើម។

បន្ថែមពីនេះបើតាមអ្នកនាំពាក្យក្រុមហ៊ុន Nissan បាននិយាយថា " All-new Nissan Patrol ក៏មានបំពាក់នូវប្រព័ន្ធ 4WD transfer mode interlock system ជាដំបូងសម្រាប់ Nissan ដែលផ្តល់នូវការគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ ដែលអនុញ្ញាតឱ្យអ្នកបើកបរធ្វើការផ្លាស់ប្តូរយ៉ាងរលូនរវាងមុខងារ Mode និងប្រព័ន្ធ tackle ដើម្បីតម្រូវតាមស្ថានភាពផ្លូវ" ។

នៅផ្នែកខាងក្នុងរបស់ Nissan Patrol 2025 មានបំពាក់នូវបន្ទះអេក្រង់ភ្លោះទំហំ 14.3-inch ដូចគ្នា ដែលមួយជាអេក្រង់កម្សាន្ត និងមួយទៀតជាអេក្រង់បង្ហាញព័ត៌មានស្ថិតនៅខាងក្រោយដៃចង្កូត ហើយនៅខាងក្រោមអេក្រង់កម្សាន្តមានរន្ធម៉ាស៊ីនត្រជាក់ចំនួនពីរ ប្រអប់លេខអេឡិចត្រូនិច និងប៊ូតុងផ្លាស់ប្តូរ driving-mode។ ប្រព័ន្ធកម្សាន្តនៅលើរថយន្ត Nissan Patrol 2025 ដំណើរការដោយប្រតិបត្តិការ NissanConnect2.0 ដែលមានរួមបញ្ចូលនូវមុខងារ Google Built-in, sat-nav, smartphone mirroring និង connected services តាមរយះកម្មវិធី MyNISSAN App។ សម្រាប់ម៉ូដែលកំពូលរបស់ Nissan Patrol 2025 មានបំពាក់នូវប្រព័ន្ធបំពងសំឡេងចំនួន 12 គ្រាប់ គាំទ្រប្រព័ន្ធសំឡេង  Klipsch premium sound system។

ជាមួយគ្នានេះនៅលើក្បាលកៅអីខាងមុខក៏មានបំពាក់អេក្រង់កម្សាន្តទំហំ 12.8-inch សម្រាប់អ្នកដំណើរកៅអីក្រោយផងដែរ។ Nissan ក៏បានបញ្ជាក់ផងដែរថា Patrol ស៊េរីថ្មីឆ្នាំ 2025 មានទំហំធំទូលាយជាងជំនាន់មុនប្រមាណ 30% ផងដែរ។ រថយន្តស៊េរីថ្មីឆ្នាំ 2025 នេះ ក៏មានសមត្ថភាពអាចអូសសណ្តោងទំងន់បានដល់ 3,500kg ទៀតផង។

Nissan Patrol 2025 នៅមានកន្លែងសាកភ្លើងឥតខ្សែ, ប្រើរន្ធ USB-C នៅលើកៅអីទាំងបីជួរ, ប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលមុខ Head-up display, មុខងារ gesture control, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ, ប្រព័ន្ធ Adaptive cruise control, power tailgate, ប្រព័ន្ធភ្លើងបំភ្លឺនៅក្នុងកាប៊ីន ambient lighting និងមុខងារកំនត់ 8 របៀបសម្រាប់កៅអីជួរមុខ (Eight-way-power-adjustable front seats)។

ប្រធានផ្នែកផែនការរបស់ Nissan លោក Ivan Espinosa បាននិយាយថា “ក្នុងនាមជាស្លាកយីហោរថយន្តចាស់បំផុតក្រុមហ៊ុន Nissan ដូចនេះជាមួយរថយន្តម៉ូដែល Patrol ជំនាន់ទី 7 ថ្មីនេះ គឺនាំមកនូវការអអនុភាពនៃប្រព័ន្ធដំណើរការកាន់តែខ្លាំង ជាមួយនឹងការសន្សំសំចៃប្រេងកាន់តែប្រសើរ ក៏ដូចជាបច្ចេកវិទ្យាថ្មីដ៏លេចធ្លោ ដែលផ្តល់នូវភាពទំនើប និងងាយស្រួលប្រើប្រាស់”៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ដោយ ប៉េងលីន
មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

ដោយ ប៉េងលីន
LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

ដោយ ប៉េងលីន
ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ដោយ ប៉េងលីន
ហុងដា ឌ្រីមស៊េរីថ្មី  បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Geely EX5 នឹងបង្ហាញខ្លួននៅអ៊ឺរ៉ុប អូស្រ្តាលី និងឥណ្ឌូនេស៊ី មុនដំណាច់ឆ្នាំ 2024

រថយន្តអគ្គិសនី Geely EX5 នឹងបង្ហាញខ្លួននៅអ៊ឺរ៉ុប អូស្រ្តាលី និងឥណ្ឌូនេស៊ី មុនដំណាច់ឆ្នាំ 2024

ដោយ ប៉េងលីន