no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Japan ប្រកាសពីការរៀបចំព្រឹត្តិការណ៌បង្ហាញផលិតផលថ្មីរបស់ខ្លួននាថ្ងៃ 2 ខែតុលា

យោងតាមសេចក្តីប្រកាសព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសជប៉ុន នឹងមានការរៀបចំព្រឹត្តិការណ៌ថ្មីមួយដើម្បីបង្ហាញចេញផលិតថ្មីៗរបស់ខ្លូននាថ្ងៃ 2 ខែតុលាខាងមុខនេះ។ មានការតព្យាករណ៌ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនឹងមានការប្រកាសចេញនូវផលិតផលថ្មីៗ ដែលនឹងមានភ្ជាប់នូវបច្ចេកវិទ្យាឆ្លាតវៃជាច្រើនសម្រាប់អ្នកប្រើប្រាស់។ មានការចោទជាសំណួរថា តើព្រឹត្តិការណ៌នេះ អាចជាការប្រកាចសេញនូវស្មាតហ្វូនអេក្រង់បត់ 3 តង់ Mate XT tri-fold?

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ក្រុមហ៊ុន Huawei បានធ្វើការបង្ហោះនូវរូបភាពផ្សព្វផ្សាយថ្មីមួយរបស់ខ្លួននៅលើផេកផ្លូវការណ៌ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ នៅលើផេកនោះ មានការសសេរថា new, upgraded, and “evolved” products។

បើតាមប្រភពខាងលើនេះបាននិយាយថា នៅថ្ងៃទី 2 ខែតុលាខាងមុខនេះ ក្រុមហ៊ុន HUAWEI JAPAN នឹងមានការប្រកាសចេញនូវផលិតផលប្រណិតរបស់ខ្លួនសម្រាប់ឆមាសទី 2 ឆ្នាំ 2024។ ស្របពេលជាមួយគ្នានេះ នៅប្រទេសចិនពេលនេះ គឺកំពុងតែមានការផ្តោតខ្លាំងទៅលើ Mate XT ដូច្នេះ មានការព្យាករណ៌ថា ព្រឹត្តិការណ៌នៅប្រទេសជប៉ុននេះ ក៏អាចជាការបង្ហាញខ្លូនជាលើកដំបូងនៅលើទីផ្សារសកលរបស់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះផងដែរ។

 

ក្រៅពីរូបភាពមួយសន្លឹកនេះ ក្រុមហ៊ុន Huawei គឺមិនមានការទម្លាយព័ត៌មានណាមួយទាក់ទងជាមួយនិងផលិតផលថ្មីរបស់ខ្លួននៅឡើយទេ។ ប៉ុន្តែបើមើលទៅក្នុងរូបភាពនោះ ក្រុមហ៊ុននេះ ហាក់ដូចជាចង់បង្ហាញពីផ្នែលខ្លះនៃស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ខ្លួន ពីព្រោះថា នៅលើរូបភាពនេះដូចជាមានរាង 6 ជ្រុងនៃម៉ូដែលកាមេរ៉ាដែលមានការឌីស្សាញនៅលើស្មាតហ្វូនថ្មីនេះ។ 

សូមជំរាបថា បើតាមការបញ្ជាក់ពីក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសជប៉ុននេះ គឺបាននិយាយថា ផលិតផលថ្មីលំដាប់ថ្នាក់ប្រណិតរបស់ Huawei គឺនឹងមានការប្រកាសចេញនៅថ្ងៃទី 2 ខែតុលា វេលាម៉ោង 2pm ម៉ោងនៅជប៉ុន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម