no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Find X8 បង្ហាញខ្លួននៅលើបញ្ជី Geekbench ជាមួយបន្ទះឈីប Dimensity 9400 និងរ៉េម 16GB

យោងតាមការទម្លាយព័ត៌មានជាច្រើននាពេលកន្លងមក បានអោយដឹងថា នៅខែតុលាខាងមុខនេះ ក្រុមហ៊ុន OPPO នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Find X8 series ដែលដំណើរជាមួយនិងបន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន MediaTek ម៉ូដែល Dimensity 9400 ហើយ។ ស្មាតហ្វូនថ្មីនេះមានចំនួន 3 ម៉ូដែលរួមមានដូចជា Find X8, Find X8 Pro និង Find X8 Pro Satellite Communication Version។ បើតាមរបាយការណ៌ខាងលើនេះបាននិយាយថា ស្មាតហ្វូនខាងលើនេះមានលេខម៉ូដែល PKB110, PKC110 និង PKC130។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះមានការទម្លាយព័ត៌មានថ្មីទាក់ទងនឹងស្មាតហ្វូនថ្មីនេះថែមទៀតហើយ។ ការបែកធ្លាយនេះបង្ហាញថា OPPO Find X8 បានឆ្លងកាត់ការចុះបញ្ជីនៅលើ Geekbench រួចរាល់ហើយ ដោយក្នុងបញ្ជីនោះថែមទាំងមានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។

ដូចអ្វីដែលអ្នកបានឃើញនេះ នៅលើបញ្ជីរបស់ Geekbench ស្មាតហ្វូន Find X8 គឺមានលេខម៉ូដែល PKB110 ហើយស្មាតហ្វូននេះ គឺដំណើរការនៅលើបន្ទះឈីប MediaTek MT6991។ បើទោះបីជាមិនមានការបញ្ជាក់ឈ្មោះក៏ដោយ ក៏ឈីបនេះត្រូវបានគេដឹងថា គឺជាបន្ទះឈីបជំនាន់ថ្មី Dimensity 9400 រួចហើយ។ ជាមួយគ្នានេះ នៅលើបញ្ជីនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ មានការបំពាក់នូវរ៉េមទំហំ 16GB ហើយនិងរត់នៅលើ Android 15 ទៀតផង។

បន្ថែមពីនេះ ក៏មានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Find X8  ទទួលបាននូវពិន្ទុ 2874 ទៅលើការតេស្ត Single-Core  និងពិន្ទុ 8969 ទៅលើ Multi-Core ផងដែរ។ ពិន្ទុនេះមើលទៅហាក់បីដូចជាទាបបន្តិច។ មើលទៅការធ្វើតេស្តនេះអាចមិនមែនធ្វើឡើងស្របតាមស្តង់ដារនៃបន្ទះឈីបជំនាន់ថ្មី Dimensity 9400 នោះទេ។ សូមជំរាបថា បន្ទះឈីប Dimensity D9400 គឺមានសមត្ថភាពខ្លាំង នឹងមានដំណើរការដោយ Cortex-X925 core មួយគ្រាប់ល្បឿន 3.63GHz និង Cortex-X4 cores ចំនួន 3 គ្រាប់ល្បឿន 2.8GHz ហើយនិង Cortex-A7 series cores 4 គ្រាប់ទៀតល្បឿន 2.1GHz។ ឈីបនេះក៏មានការដាក់អោយដំណើរការជាមួយនិងក្រាហ្វិកាត Mali-G925-Immortalis MC12 GPU ផងដែរ។

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន