no-alternative title
no-alternative title
no-alternative title
no-alternative title

CATL បញ្ចេញអាគុយរថយន្តអគ្គិសនីថ្មីទំហំ 600kWh សម្រាប់ប្រើលើរថយន្តដឹកទំនិញធន់ធ្ងន់

ក្រុមហ៊ុនផលិតកញ្ចប់អាគុយរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន CATL បានធ្វើការណែនាំបង្ហាញចេញនូវបច្ចេកវិទ្យាអាគុយអគ្គិសនីជំនាន់ថ្មីរបស់ខ្លួនហៅថា CATL Tectrans-T ដែលត្រូវបានអភិវឌ្ឍន៍ផលិតឡើងសម្រាប់ការប្រើប្រាស់បំពាក់នូវលើរថយន្តអគ្គិសនីប្រភេទរថយន្តដឹកទំនិញធន់ធ្ងន់ ឬ Heavy-Duty truck។ បច្ចេកវិទ្យាអាគុយអគ្គិសនីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការបង្ហាញចេញនៅក្នុងព្រឹត្តិការណ៍ 2024 IAA Mobility នៅប្រទេសអាល្លឺម៉ងកាលពីថ្ងៃចន្ទម្សិលមិញនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់ពី CATL ឲ្យដឹងថា បច្ចេកវិទ្យាកញ្ចប់អាគុយរថយន្តអគ្គិសនីថ្មីនេះ គឺមានទំហំ 600kWh ហើយអាចមានអាយុកាលក្នុងប្រើប្រាស់ដល់ទៅ 2.8 លានគីឡូម៉ែត្រ និងគាំទ្រការសាកថាមពលចូលវិញដល់ 70% ប្រើពេលខ្ទង់ 15 នាទីប៉ុណ្ណោះ។ បច្ចេកវិទ្យាកញ្ចប់អាគុយអគ្គិសនី Tectrans-T ថ្មីនេះមានពីរស៊េរី គឺ Long Life Edition និង Superfast Charging Edition។

 

ដោយស៊េរី Tectrans-T Long Life Edition គឺមានអាយុកាលក្នុងការប្រើប្រាស់បានយូរបំផុត គឺដល់ 2.8 លានគីឡូម៉ែត្រ ឬប្រហែល 15 ឆ្នាំ។ កញ្ចប់អាគុយអគ្គិសនីមួយនេះសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 500 គីឡូម៉ែត្រ ហើយនិងគាំទ្រនូវប្រព័ន្ធ battery swapping solution របស់ CATL។

លោក Aleksej Krükov ប្រធានវិស្វករនៃក្រុមហ៊ុន CATL Overseas Business បាននិយាយក្នុងអំឡុងពេលធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍ IAA Mobility នៅទីក្រុង Hanover ថា "ដោយបានឈរលើការសាកល្បងនៃពេលវេលា ការផលិតផលនេះកំណត់នូវស្តង់ដារថ្មីមួយសម្រាប់ការធន់ទ្រាំនឹងថ្មរបស់រថយន្តដឹកទំនិញធុនធ្ងន់" ។ 

 

ចំនែកស៊េរី Tectrans-T Superfast Charging Edition វិញ គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿន 4C Charging ដែលអាចសាកភ្លើងចូលវិញដល់ 70% ប្រើពេលខ្ទង់ 15 នាទី ប៉ុណ្ណោះ។ ស៊េរីនេះមានពីរជម្រើសទំហំ គឺ 200kWh និង 600kWh ដែលសាកពេញម្តងអាចរត់បានចម្ងាយផ្លូវ 500km។ ហើយសម្រាប់អាយុកាលក្នុងការប្រើប្រាស់វិញ គឺបានដល់ 1.2 លានគីឡូម៉ែត្រ ឬប្រហែល 8 ឆ្នាំ។ CATL បានចាប់ដៃសហការជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីប្រភេទដឹកទំនិញធន់ធ្ងន់នៅតំបន់អឺរ៉ុបដែលរួមមានដូចជា Daimler Truck AG, Volkswagen Commercial Vehicles, និង Volvo A/B ជាដើម។

 

សម្រាប់កញ្ចប់អាគុយរថយន្តអគ្គិសនីថ្មីនេះ ក្រុមហ៊ុន CATL បានធ្វើការបែងចែកចេញជាបីជម្រើសសម្រាប់ប្រភេទរថយន្តផ្សេងៗគ្នា ដោយក្នុងនោះមានដូចជាប្រភេទ Tectrans-T សម្រាប់ប្រើលើរថយន្តដឹកទំនិញធន់ធ្ងន់ (Heavy-duty truck), Tectrans-L សម្រាប់ប្រើនៅលើរថយន្តប្រភេទ Light Commercial EVs និង Tectrans-B សម្រាប់ប្រើនៅលើរថយន្តប្រភេទរថយន្តក្រុង (Electric buses)។

CATL គ្រោងនឹងដាក់ពង្រាយកញ្ចប់អាគុយអគ្គិសនី Tianxing-B ថ្មីលើរបស់ខ្លួននៅលើរថយន្តក្រុងចំនួន 80 ម៉ូដែលផ្សេងៗគ្នា ហើយបានបង្កើតភាពជាដៃគូជាមួយអតិថិជនចំនួន 13 រួចហើយដែលក្នុងនោះរួមមាន Dongfeng, Golden Dragon និង Yutong Bus នៅក្នុងប្រទេសចិន។ សម្រាប់ប្រភេទថ្មអគ្គិសនី Tectrans ទាំងបីគឺផ្អែកលើបច្ចេកវិទ្យា CTP (cell-to-pack) 3.0៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន