no-alternative title
no-alternative title
no-alternative title
no-alternative title

Honor នឹងបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់ 3 តង់កម្រ៉ាស់ត្រឹមតែ 10mm ប៉ុណ្ណោះ ដើម្បីប្រជែងជាមួយ Huawei Mate XT

បន្ទាប់ពីក្រុមហ៊ុន Huawei បញ្ចេញនូវស្មាតហ្វូនអេក្រង់បត់ 3 តង់ Huawei Mate XT រួចមកនៅពេលនេះមានដំណឹងថា Honor នឹងបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់ 3 តង់របស់ខ្លួនដើម្បីមកប្រជែងជាមួយ Huawei Mate XT ដែរហើយ ដោយសមិទ្ធិផលថ្មីរបស់ក្រុមហ៊ុនដែលធ្លាប់ជាបងប្អូននឹងគ្នានេះ គឺមានកម្រ៉ាស់ត្រឹមតែ 10mm ប៉ុណ្ណោះ។ ជាមួយនិងការឌីស្សាញនូវកម្រ៉ាស់ស្តើងបែបនេះ ត្រូវបានគេនិយាយ ក្រុមវិស្វករបស់ស្មាតហ្វូនអេក្រង់បត់ Magic V3 មានគោលដៅចង់នាំយកនូវស្មាតហ្វូនអេក្រង់បត់បាន 3 តង់ កម្រិតស្តង់ដារថ្មីមួយ តាមរយៈនៃគំនិតច្នៃប្រឌិតថ្មីរបស់ខ្លួនដែលបានសិក្សាអស់រយៈពេលជាច្រើនកន្លងមក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមអ្នកទម្លា @Teme ដែលបង្ហោះនៅលើបណ្តាញ X បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ក្រុមហ៊ុន Honor អាចនឹងមានកម្រ៉ាស់ត្រឹមតែ 10mm ប៉ុណ្ណោះ ប៉ុន្តែមិនមានបញ្ជាក់ពីព័ត៌មានផ្សេងទៀតនោះទេ។ នៅក្នុងនោះលោកគ្រាន់តែចង់បញ្ជាក់ថា ក្រុមហ៊ុន Honor ហាក់បីដូចជាចង់បញ្ចេញនូវស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មីរបស់ខ្លួនដែលមានកម្រ៉ាស់ស្តើងជាងមុនថ្មីមួយទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុន Honor បានធ្វើអោយអ្នកប្រើប្រាស់ជាច្រើនមានភ្ញាក់ផ្អើលម្តងរួចមកហើយទាក់ទងជាមួយនិងវត្តមានរបស់ស្មាតហ្វូណអេក្រង់បត់បាន Magic V3។ ស្មាតហ្វូននេះមានកម្រ៉ាស់ស្តើងបំផុត។ តាមរយៈនៃព័ត៌មានខាងលើនេក៏មានការលើកឡើងដែរថា ការធ្វើអោញស្មាតហ្វូនអេក្រង់បត់ 3 តង់មានកម្រ៉ាស់ស្តើងពេក គឺមិនងាយស្រួលនោះទេ។ ដូច្នេះមានតែរង់ចាំមើលថាតើ ក្រុមហ៊ុន Honor ប៉ុណ្ណោះ។ 

សូជំរាបថា កាលពីមុននេះ ក៏ធ្លាប់មានការទម្លាយព័ត៌មានថា ស្មាតហ្វូនអេក្រង់បត់ 3 តង់ម៉ូដែលដំបូងរបស់ក្រុមហ៊ុន Honor នឹងមានកម្រ៉ាស់ស្តើង ហើយនិងមានទម្ងន់ស្រាលជាងស្មាតហ្វូនអេក្រង់បត់បានដំបូងគេនៅលើពិភពលោក Huawei Mate XT ផងដែរ។ នៅក្នុងនោះក៏មានការបញ្ចេញនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូនអេក្រង់បត់ 3 តង់នេះថា មានការសិក្សារួចរាល់ថៃមទៀតផង។ ថ្មីៗនេះមានការបញ្ជាក់ថា ស្មាតហ្វូនងថ្មីក៏បាននឹងកំពុងតែស្ថិតនៅក្នុងការអភិវឌ្ឍផងដែរ។

មុននេះក៏ធ្លាប់មានការសួរសំណួរទៅកាន់ Zhao Ming នាយកគ្រប់គ្រងក្រុមហ៊ុន Honor ទាក់ទងជាមួយនិងស្មាតហ្វូនអេក្រង់បត់ 3 តង់នេះ ដែរ។ លោក Zhao បាននិយាយថា ការបង្កើតនូវជម្រើសអាជីកម្មថ្មីគឺជាជម្រើសមួយផ្សេងមិនដូចការបង្កើតបច្ចេកវិទ្យាថ្មីនោះទេ ហើយបើមើលទៅលើស្មាតហ្វូនអេក្រង់បត់ 3 តង់នេះ លោករង់ចាំមើលទីផ្សាររបស់ Mate XT សិនថាតើមានការគាំទ្រប៉ុណ្ណាទាក់ទងនឹងនិន្នាការថ្មីរបស់ស្មាតហ្វូននេះ។ លោកបន្តថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ របស់ Honor គឺស្ថិតនៅក្នុងកាលវិភាគនៃប្រកាសចេញរបស់ក្រុមហ៊ុនរួចហើយ។ 

 

សូមជំរាបផងដែរ Honor Magic V3 ដែលជាស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី គឺមានកម្រ៉ាស់ត្រឹមតែ 9.2mm និងមានទម្ងន់ត្រឹមតែ 298 ប៉ុណ្ណោះ ប្រៀបធៀបជា Galaxy Z Fold 6 និង Pixel 9 Pro Fold ស្មាតហ្វូនរបស់ Honor គឺមានកម្រ៉ាស់ស្តើងជាង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន