no-alternative title
no-alternative title
no-alternative title
no-alternative title

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Galaxy S25 Ultra នៅដើមឆ្នាំ 2025 ខាងមុខនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មី ត្រូវបានគេទម្លាយមុននេះថា គឺមានការឌីស្សាញរូបរាងមិនខុសពីជំនាន់មុននោះទេ ដោយរូបរាងថ្មីនេះ គឺស្រដៀងគ្នាច្រើនទៅនឹងស្មាតហ្វូន Galaxy Note 7 អញ្ចឹង គ្រាន់តែមានការកែប្រែផ្នែកមួយចំនួនប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការចែកចាយរូបភាពថ្មីៗមួយចំនូនរបស់ស្មាតហ្វូនថ្មីនេះ ផ្អែកតាមរូបភាព render ថ្មីនោះ គឺមានការបង្ហាញអំពីពណ៌ថ្មីរបស់ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ Samsung នេះថែមទៀតហើយ។ ស្មាតហ្វូននេះ នឹងមានគែមជុំវិញតួខ្លួន ឌីស្សាញពីទីតា ញ៉ូម។  ក្រឡេកមកមើលរូបភាពគំនូសព្រាងថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra ដែលគេចែកចាយថ្មីនេះ គឺមានកម្រិតខ្ពស់ជាងមុនៗដោយបង្ហាញយ៉ាងច្បាស់ពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះ។

រូបភាពថ្មីនេះ គឺត្រូវបានទម្លាយចេញពីគណនី Technizo Concept ដែលបញ្ជាក់យ៉ាងច្បាស់ន។ រូបភាពនេះ ត្រូវគេរំពឹងថា នឹងក្លាយជារូបរាងផ្លូវការណ៌របស់ស្មាតហ្វូន Galaxy S25 Ultra ដែលក្រុមហ៊ុន Samsung គ្រោងនឹងបង្ហាញវត្តមាននាពេលខាងមុខនេះហើយ។

បើមើលទៅលើរូបភាពស្មាតហ្វូនថ្មីនេះ គឺមានការបញ្ជាក់ច្បាស់ថា ស្មាតហ្វូននេះ នឹងមានតួខ្លួនទីតាញ៉ូមហើយនិងមានការឌីស្សាញពណ៌ស៊ីគ្នាជាមួយនឹងពណ៌នៅលើ S Pen ដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25 Ultra នេះតែម្តង។ ហើយបើមើលទៅលើកាមេរ៉ាខាងមុខ និងខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺពិតជាមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S24 Ultra អញ្ចឹង។ 

ចំពោះផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះ គឺមានរន្ធសាកថ្ម USB-C charging port អមជាមួយនឹងរន្ធប្រហោងសម្រាប់ដាក់ប៊ិក S Pen រួមនិងរន្ធសំឡេង ហើយនិងរន្ធដាក់ស៊ីមកាត។ ស្មាតហ្វូនថ្មីនេះ មានវិមាត្រ 162.8x77.6 x 8.2mm និងកម្រាស់ស្តើងជាងមុន 0.4mm បើធៀបទៅនឹងស្មាតហ្វូន Galaxy S24 Ultra។ គួរបញ្ជាក់ផងដែរថា នេះគឺគ្រាន់តែជាគំនិត (Concept) ថ្មីដែលទម្លាយចេញពីគណនី Technizo Concept ប៉ុណ្ណោះ ប៉ុន្តែរូបភាពនេះ គឺពិតជាស្រស់ស្អាត និងទាក់ទាញបំផុត៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ហុងដា ឌ្រីមស៊េរីថ្មី  បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ដោយ ប៉េងលីន
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន