no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy S25 Ultra មានការឌីស្សាញកាមេរ៉ា Ring ស្តើងជាង iPhone 16 Pro Max

បន្ទាប់ពីមានការទម្លាយចេញនូវគំនូសព្រាងថ្មីរបស់ Galaxy S25 Ultra រួចមក នៅថ្ងៃនេះ យើងបានដឹងអំពីគែម Bezels របស់អេក្រង់ស្មាតហ្វូនប្រណិត Flagship របស់ក្រុមហ៊ុន Samsung នេះថែមទៀតហើយ។ Galaxy S25 Ultra ត្រូវបានគេទម្លាយថា នឹងមានកម្រាស់ស្តើងជាង iPhone 16 Pro Max ដែលជាស្មាតហ្វូនលំដាបថ្នាក់ប្រណិតចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ដែលទើបតែនឹងមានវត្តមាននៅលើទីផ្សារកាលពីពេលថ្មីៗនេះថែមទៀតផង។ ប្រភពខាងលើនេះ បន្តថា Galaxy S25 Ultra នេះ ក៏នឹងមានរង្វង់កាមេរ៉ាស្តើងជាងស្មាតហ្វូន iPhone 16 Pro Max ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបង្ហោះនៅលើបណ្តាញសង្គម X របស់អ្នកទម្លាយ @UniverseIce គឺបានបង្ហាញពីកម្រាស់នៃរង្វង់កាមេរ៉ារបស់ស្មាតហ្វូន Galaxy S25 Ultra ដែលមានកម្រាស់ 2.4mm ប៉ុណ្ណោះ។ បើមើលទៅលើកម្រាស់កាមេរ៉ារបស់ស្មាតហ្វូន ជំនាន់ថ្មី iPhone 16 Pro Max គឺមានកម្រាស់ 4.3mm។ 

នៅក្នុងការប្រកួតប្រជែងគ្នានៃស្មាតហ្វូន Galaxy S-Series និង  iPhones នោះ សមត្ថភាពនៃកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Galaxy S25 Ultra អាចនឹងមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone 16 Pro Max។ ប៉ុន្តែសម្រាប់រង្វង់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះ នឹងមានកម្រាស់ស្តើងជាងមុនផងដែរ។ 

ក្រុមហ៊ុន Samsung បានឈានជើងមួយជំហានមុនក្រុមហ៊ុន Apple នៅពេលដែលក្រុមហ៊ុននេះ បានងាកមកផ្តោតទៅលើការឌីស្សាញរូបរាងថ្មី រួមជាមួយនិងប្រអប់វេចខ្ចប់ថ្មីថែមទៀតផង។

សូមជំរាបថា កាលពីដើមខែនេះ មាការបែកធ្លាយរូបភាព Renders ជាច្រើនរបស់ស្មាតហ្វូន Galaxy S25 Ultra ក្នុងនោះ មានការបង្ហាញថា ស្មាតហ្វូននេះ មានកម្រាស់ត្រឹមតែ 8.2mm ប៉ុណ្ណោះ។ កម្រ៉ាស់នេះ បានធ្វើអោយស្មាតហ្វូនថ្មីនេះ មានកម្រាស់ស្តើងជាងស្មាតហ្វូន Galaxy S24 Ultra ចំនួន  0.4mm និងកម្រាស់ 0.1mm បើធៀបជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro Max ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន