no-alternative title
no-alternative title
no-alternative title
no-alternative title

ការឌីស្សាញកាមេរ៉ា Galaxy S25 គឺមានទម្រង់ដូចទៅនឹងកាមេរ៉ា Galaxy S25 Ultra អញ្ចឹង!

ថ្មីៗនេះ យើងទើបតែបានឃើញនូវរង្វង់កាមេរ៉ារបស់ស្មាតហ្វូន Galaxy S25 និង Galaxy S25+ បែកធ្លាយនៅលើអនឡាញ។ ការឌីស្សាញថ្មីនេះ គឺពិតជាមិនធម្មតានោះទេ។ នៅពេលនេះ អ្នកទម្លាយដ៏ពេញនិយមម្នាក់ បានបង្ហាញនូវកម្រាស់នៃរង្វង់កាមេរ៉ារបស់ស្មាតហ្វូន Galaxy S25 ថ្មីនេះថែមទៀតហើយ។ បើតាមការបង្ហោះរបស់អ្នកទម្លាយ @UniverseIce នៅលើបណ្តាញសង្គម X បានទម្លាយថា កម្រាស់នៃរង្វង់កាមេរ៉ារបស់ស្មាតហ្វូន Galaxy S25 គឺមានកម្រាស់ 1.8mm ប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែកាមេរ៉ា lens ដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25 Ultra គឺមានកម្រាស់ក្រាស់ជាងគឺដល់ទៅ 2.4mm ឯណោះ។ ប្រៀបធៀបជាមួយនិងកាមេរ៉ារបស់ស្មាតហ្វូន iPhone 16 Pro Max វិ គឺមានកម្រាស់ក្រាស់ដល់ទៅ 4.3mm។ នេះមានន័យថា រង្វង់កាមេរ៉ាដែលមាននៅលើស្មាតហ្វូន Galaxy S25 គឺមានកម្រាស់ស្តើងជាងស្មាតហ្វូន flagship របស់ក្រុមហ៊ុន Apple ដល់ទៅ 2.3 ដង។ ជាមួយគ្នានេះ នៅថ្ងៃនេះដែរ យើងក៏បានដឹងអំពីគែម bezels នៃអេក្រង់របស់ស្មាតហ្វូន Galaxy S25 Ultra ដែលមានកម្រាស់ស្តើងជាងស្មាតហ្វូន Galaxy S24 Ultra និង iPhone 16 Pro Max ដូចគ្នា។

យើងសង្ឃឹមថា ក្រុមហ៊ុន Samsung នឹងផ្តោតទៅលើការឌីស្សាញកាន់តែប្រសើរទៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S25 និង Galaxy S25+។ បើមើលទៅលើការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើននាពេលថ្មីៗនេះ ដែលនិយាយអំពីការឌីស្សាញទៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន Samsung បានព្យាយាមនៅក្នុងការធ្វើអោយស្មាតហ្វូនថ្មីរបស់ខ្លួនកាន់តែមានរូបរាងតូច មានភាពងាយស្រួលកាន់ក្នុងដៃ និងមានរូបរាងកាន់តែប្រសើរ បើធៀបជាមួយនឹងគូប្រជែងជាច្រើនរបស់ខ្លួន។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 ឬ Exynos 2500៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន