no-alternative title
no-alternative title
no-alternative title
no-alternative title

Zeekr 009 Grand រថយន្ត MPV កៅអី 4 កំលាំង 777 សេះ នាំចេញចំនួនបាន 1,000 គ្រឿង

រថយន្តស៊េរីថ្មីម៉ូដែល Zeekr 009 Grand ដែលនៅក្នុងទីផ្សារប្រទេសចិនត្រូវបានគេស្គាល់ឈ្មោះថាជា Zeekr 009 Glory Edition ជារថយន្តប្រភេទ MPV មានកៅអីបួន និងមានកំលាំងដល់ 777 សេះ ត្រូវបានក្រុមហ៊ុនធ្វើការនាំចេញបានចំនួន 1,000 គ្រឿងនៅទីផ្សារប្រទេសចិនក្នុងរយះពេលប្រមាណ 115 ថ្ងៃ។ Zeekr 009 Grand MPV មានតម្លៃខ្ទង់ប្រហែល 111,200 ដុល្លារអាមេរិកនៅទីផ្សារប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Zeekr គឺជាម៉ាកយីហោរថយន្តក្មេងខ្ចីមួយដែលបង្កើតឡើងដោយ Geely Group ដែលបានប្រកាសផ្លូវការណ៍កាលពីអំឡុងឆ្នាំ 2021។ មកទល់នឹងពេលបច្ចុប្បន្ននេះ Brand រថយន្តមួយនេះមានម៉ូដែលរថយន្តដូចជា Zeekr 001 ដែលជាប្រភេទរថយន្ត liftback, Zeekr 009 ប្រភេទរថយន្ត minivan, Zeekr X ជាប្រភេទរថយន្ត crossover, និង Zeekr 007 ជាប្រភេទរថយន្ត sedan។ ហើយនៅថ្ងៃនេះ Zeekr ធ្វើការនាំចេញរថយន្ត Zeekr 009 Grand minivan បានចំនួន 1,000 គ្រឿង។

Zeekr 009 Grand MPV ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីអំឡុងខែថ្ងៃទី 19 ខែមេសា ឆ្នាំ 2024 នៅក្នុងប្រទេសចិន។ រថយន្ត MPV នេះមានជម្រើសតែមួយប៉ុណ្ណោះជាមួយតម្លៃខ្ទង់ប្រហែល $109,000។ ក្រុមហ៊ុនធ្វើការនាំចេញរថយន្តស៊េរីថ្មីនេះនៅថ្ងៃទី 19 ខែឧសភា។ ក្នុងរយះពេលប្រមាណជា 115 ថ្ងៃ ការនាំចេញ គឺមានចំនួន 1,000 គ្រឿង។ សម្រាប់ការចេញលក់ចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ 2024 រថយន្ត Zeekr 009 លក់បានចំនួន 5,822 គ្រឿង ដូចនេះការលក់ Zeekr 009 Grand មានចំនួន 15% នៃការលក់រថយន្ត MPV។ អតីតជើងឯកហែលទឹកអូឡាំពិកលោក Tian Liang និងភរិយាដែលជាតារាចម្រៀងអ្នកស្រី Ye Yiqian បានក្លាយជាម្ចាស់រថយន្ត Zeekr 009 Grand minivan គ្រឿងទី 1,000។

Zeekr 009 Grand គឺជារថយន្ត minivan ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ដែលផលិតឡើងតាមប្រព័ន្ធស្តង់ដារ SEA architecture។ រថយន្ត MPV នេះមានពណ៌ខ្មៅ រំលេចដោយយ៉ាន់កង់ប្រភេទ chrome-plated rims ទំហំ 20-inch។ Zeekr 009 Grand មានបណ្តោយ 5,217mm/ ទទឹង 2,024mm/ កម្ពស់ 1,812mm និងគម្លាតកង់មុខក្រោយ 3,205mm។ ផ្នែកខាងក្នុងមានបំពាក់កៅអី 4 រៀបជា 2x2 ដោយនៅខាងមុខកៅអីជួរទីពីរមានបំពាក់នូវអេក្រង់ធំនៅកណ្តាលទំហំដល់ទៅ 43-inch។

 

រថយន្តអគ្គិសនី MPV កៅអី 4 របស់ Zeekr មួយនេះ ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 2 ជាមួយប្រព័ន្ធ 4WD ឬ Four-wheel-drive ដោយម៉ូទ័រខាងមុខអាចផលិតកំលាំងបាន 270kW ឬ 362 សេះ និងម៉ូទ័រមុខអាចផលិតកំលាំងបាន 310kW ឬ 415 សេះ។

បើសរុបកំលាំងដែល Zeekr 009 Grand អាចធ្វើបាន គឺដល់ 580kW ឬ 777 សេះ និងកំលាំងរមូល 810Nm។ ជាមួយកំលាំងដ៏មានអនុភាពនេះ គឺអាចធ្វើឲ្យ Zeekr 009 Grand MPV អាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 3.9 វិនាទី។ សម្រាប់កញ្ចប់អាគុយវិញ Zeekr 009 Grand MPV ប្រើប្រាស់នូវកញ្ចប់អាគុយប្រភេទ ternary NMC battery pack on board ទំហំ 108kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 702km៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន