no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy S25 Ultra នឹងមានគែម Bezel អេក្រង់ស្តើងជាង iPhone 16 Pro Max

នៅតែប៉ុន្មានខែទៀត កំពូលស្មាតហ្វូនជំនាន់ថ្មីឆ្នាំ 2025 របស់ក្រុមហ៊ុន Samsung គឺ Galaxy S25 Ultra នឹងបង្ហាញវត្តមានផ្លូវការណ៍ហើយ ពោរអាចនៅអំឡុងខែមករា ឬដើមខែកុម្ភៈឆ្នាំ 2025។ ស្របពេលដែលការបង្ហាញវត្តមានមិនទាន់មកដល់ យើងឃើញថាមានប្រភពព័ត៌មានជាច្រើនបានធ្វើការចេញផ្សាយពីលក្ខណៈសម្បត្តិរបស់កំពូលស្មាតហ្វូនត្រកូល Galaxy S ជំនាន់ថ្មីមួយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចជានៅពេលនេះអីចឹង បើតាមប្រភពទម្លាយព័ត៌មានចេញពី Ice Universe បានបង្ហើបថា Samsung Galaxy S25 Ultra នឹងមានកម្រាស់គែម bezel អេក្រង់ស្តើងស្លីមជាងគែមអេក្រង់របស់ iPhone 16 Pro Max របស់ Apple ដែលទើបបង្ហាញវត្តមានកាលពីពេលថ្មីៗនេះ។ iPhone 16 Pro Max ត្រូវបាន Apple ធ្វើការបង្កើនទំហំអេក្រង់ឡើងដល់ 6.9-inch ធំជាងជំនាន់ 15 Pro Max ឆ្នាំមុន 0.2-inch ជាមួយគែម bezel អេក្រង់តូចស្តើងជាង 0.2mm ធៀបនឹងគែមអេក្រង់របស់ Galaxy S24 Ultra។ 

 

ហើយកាលពីពេលថ្មីៗនេះ ក៏មានការទម្លាយផងដែរថា Samsung Galaxy S25 Ultra នឹងមានកម្រាស់ស្តើងជាង ក៏ដូចជាមានកងនៃលែនកាមេរ៉ាក្រោយស្តើងជាង iPhone 16 Pro Max ផងដែរ។ Samsung Galaxy S24 Ultra នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2025 អាចក្នុងចន្លោះខែមករា និងខែកុម្ភៈ។ ស្មាតហ្វូនកំពូលជំនាន់ថ្មីនេះ នឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 4 For Galaxy ផ្តាច់មុខ ក៏ដូចជាមានការបង្កើននៅទំហំសែនស័រកាមេរ៉ាក្រោយនៅលើលែន Ultrawide ឡើងដល់ទំហំ 50MP ជាសែនស័រ ISOCELL JN3។ 

ស្មាតហ្វូនជំនាន់ថ្មីដែលជាបងធំក្នុងគ្រួសារ Galaxy S មួយនេះ នឹងដំឡើងមកជាមួយកាមេរ៉ាក្រោយ 4 គ្រាប់ដូចមុនជាមួយសែនស័រ ISOCELL HP2 ទំហំ 200MP+ 10MP Telephoto 3x ជាសែនស័រ Sony IMX754+ 50MP Periscope telephoto កម្រិត 5x ជាសែនស័រ Sony  IMX854 និងសែនស័រ Ultrawide ថ្មីទំហំ 50MP៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន