no-alternative title
no-alternative title
no-alternative title
no-alternative title

Infinix Zero Flip នឹងមានអេក្រង់បត់ទំហំ 6.7-អ៊ីង និងអេក្រង់ខាងក្រៅទំហំ 3.64-អ៊ីងល្បឿន 120Hz

ក្រុមហ៊ុនផលិតស្មាតហ្វូន Infinix បាននឹងកំពុងធ្វើការលើការផលិតស្មាតហ្វូនអេក្រង់បត់ស្ទីលបែប Flip ដែលត្រូវបានគេស្គាល់ថាជា Infinix Zero Flip។ ស្មាតហ្វូនបត់អេក្រង់បែប Flip របស់ក្រុមហ៊ុននេះបានឆ្លងកាត់វិញ្ញាណបនប័ត្របញ្ជាក់ការផលិតពីស្ថាប័ន FCC រួចហើយកាលពីអំឡុងខែមិថុនា។ ស្ថាប័ននេះបានបង្ហាញថា Infinix Zero Flip គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 70W Wired Fast Charging។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកនៅពេលនេះក៏មានការបង្ហោះពីគុណសម្បត្តិសំខាន់ៗមួយចំនួនរបស់ Infinix Zero Flip នៅលើ Facebook page របស់ហាងលក់រាយមួយនៅក្នុងប្រទេសវៀតណាមបន្ថែមទៀត។ តាមរយះការបង្ហោះនៅលើ Facebook Page បានបង្ហាញថា Infinix Zero Flip គឺមានអេក្រង់ខាងក្រៅទំហំធំដល់ 3.64-inch និងអេក្រង់ខាងក្នុងទំហំ 6.7-inch ជាប្រភេទអេក្រង់ Full-HD+ AMOLED Display ហើយអេក្រង់ទាំងពីររបស់ Zero Flip គឺគាំទ្រល្បឿន refresh rate 120Hz និងស្រោបការពារដោយកញ្ចប់ Corning Gorilla Glass ផងដែរ។

ប្រភពដដែលខាងលើបានបញ្ជាក់បន្ថែមទៀតថា Infinix Zero Flip មានការដំឡើងមកជាមួយលែនកាមេរ៉ាក្រោយចំនួនពីរគ្រាប់ដែលមានទំហំ 50MP Main និង 10.8MP ជាមួយសែនស័រកាមេរ៉ាខាងមុខទំហំ 12MP។ ស្មាតហ្វូនបត់អេក្រង់បែប Flip មួយនេះ នឹងដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 8020 SoC ហើយនិងមានភ្ជាប់មកជាមួយរ៉េមប្រភេទ LPDDR4X និងម៉េមូរីប្រភេទ UFS3.1។

 

Infinix Zero Flip ក៏នឹងមានភ្ជាប់មកជាមួយថ្មទំហំ 4,590mAh, ប្រព័ន្ធបំពងសំឡេងពីរគ្រាប់ (Stereo Speaker) និងដំណើរការដោយ Android 14 ស្រោបផ្ទៃមុខកម្មវិធីប្រើប្រាស់ដោយ XOS ហើយអាចនឹងមានភ្ជាប់មកជាមួយមុខងារប្រើប្រាស់ឆ្លាតវៃ AI ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន