no-alternative title
no-alternative title
no-alternative title
no-alternative title

Mate 70 Series ត្រូវបានគេបញ្ជាក់ថា បានផ្តើមទទួលកក់នៅ Huawei Stores ជាច្រើនហើយ

នៅពេលនេះ ក្រុមហ៊ុន Huawei បានចាប់ផ្តើមទទួលកក់ទិញមុន (Pre-Order) ទៅលើស្មាតហ្វូនថ្នាក់ប្រណិត Mate 70 Series នៅតាមហាង Offline Stores ជាច្រើនរបស់ខ្លួននៅក្នុងប្រទេសចិនហើយ។ បើតាមការបញ្ជាក់ពីហាង Huawei Stores ជាច្រើនកន្លែងនៅក្នុងទីក្រុងប៉េកាំង បានអោយដឹងថា ពួកគេមិនទាន់ទទួលបាននូវការជូនដំណឹងណាមួយជាផ្លូវការពីក្រុមហ៊ុន Huawei នៅឡើយទេនៅលើរឿងនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ស្មាតហ្វូន Mate Series គឺជាស្មាតហ្វូនដ៏ពេញនិយមបំផុតនៅក្នុងចំណោមម៉ូដែលប្រណិតរបស់ Huawei ដែលបានប្រកាសចេញនៅលើទីផ្សារសម្រាប់អតិថិជនជាច្រើននៅជុំវិញពិភពលោក។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះ បានត្រឡប់មកវិញជាមួយនឹងយុទ្ធសាស្រ្តនៃការផ្តោតទៅលើស្មាតហ្វូនប្រណិតចំនួន 2 របស់ខ្លួន និងការប្រកាសបង្ហាញនូវស្មាតហ្វូន Mate 60 Series ដែលមានមុខងារជាច្រើនដ៏ទាក់ទាញថែមទៀតផង។ 

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ នៅមិនទាន់បានប្រកាសស្មាតហ្វូននេះជាផ្លូវការណ៌នៅឡើយទេ។ ក្រុមហ៊ុន Huawei បានចាប់ផ្តើមលក់នៅក្នុងកម្មវិធី ‘Pioneer Program’ ដែលអនុញ្ញាតអោយអតិថិជនជាច្រើនអាចទិញស្មាតហ្វូន Mate 60 Series នេះ មុនការលក់ជាផ្លូវការណ៌។ កម្មវិធីនេះ គឺបើកសម្រាប់អតិថិជន Offline ដែលធ្វើការកក់ទិញតាមរយៈហាង Huawei Store នៅក្នុងប្រទេសចិនប៉ុណ្ណោះ។ បន្ទាប់មកទើបក្រុមហ៊ុននេះ អាចនឹងបន្តទៅកាន់ការកក់ទិញ online វិញ។ 

នេះគឺជាលើកដំបូងបំផុតដែលក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បីល្បាញនេះ ប្រើប្រាស់នូវយុទ្ធសាស្រ្តក្នុងការបង្ហាញនូវស្មាតហ្វូនទាំងមិនទាន់រៀបចំនូវព្រឹត្តិការណ៍សម្ភោធន៍ជាផ្លូវការនៅឡើយនោះ។ កម្មវិធីនេះ ប្រហែលជាដូចទៅនឹងករណីរបស់ស្មាតហ្វូន Huawei Mate 70 ផងដែរ។ នៅថ្ងៃនេះ ហាង Huawei Store មួយបង្ហោះវីដេអូនៅលើ Tiktok បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីត្រកូល Mate Series នឹងបង្ហាញខ្លួនឆាប់ៗនេះ ហើយស្មាតហ្វូននេះ អាចធ្វើការ pre-order បានផងដែរ៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន