no-alternative title
no-alternative title
no-alternative title
no-alternative title

រូបភាពដំបូងថតចេញពីស្មាតហ្វូន vivo X200 ពិតជាស្រស់ស្អាតមែនទែន!

ក្រុមហ៊ុន vivo ត្រូវគេរំពឹងថា នឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន vivo X200 Series នៅក្នុងប្រទេសចិន នាថ្ងៃទី 14 ខែតុលាខាងមុខនេះហើយ។ នៅមុនការប្រកាសជាផ្លូវការណ៌នោះ អ្នកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន vivo លោក Han Boxiao បានទម្លាយនូវរូបភាពថតចេញពីកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះហើយ។ មើលទៅលើរូបភាពខាងលើនេះ គឺបានបង្ហាញពីសមត្ថភាពកាមេរ៉ា Telephoto ដ៏ខ្លាំងក្លាបំផុត។ បន្ថែមពីនេះអ្នកទម្លាយ Digital Chat Station ក៏បានចែករំលែកនូវលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី vivo X200 Series នៅលើបណ្តាញសង្គម Weibo ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់លោក Boxiao ក៏មានការបង្ហាញនូវសមត្ថភាពនៃការថតរូបភាពរបស់ស្មាតហ្វូន vivo X200 Seriesជាមួយនឹងកម្រិតនៃការហ៊្សូមបាន 10x zoom នៅពេលយប់តាមរយៈការប្រើប្រាស់នូវ telephoto lens នេះផងដែរ។ បន្ថែមពីនេះអ្វីដែលកាន់តែអស្ចារ្យថែមទៀតនោះ គឺទៅលើការប្រើប្រាស់ជាមួយនឹងមុខងារ moon mode ។ លោក Boxiao បាននិយាយបន្តថា ព្រះច័ន្ទដែលថតចេញពីនៅក្នុងរូបភាពនេះ ពិតជាមានរូបរាងបែបសិល្បៈមែនទែន។

អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា កាមេរ៉ា 3 គ្រាប់របស់ស្មាតហ្វូនជំនាន់ថ្មី vivo X200 Series នេះ គឺមានកាមេរ៉ាគោលទំហំ 50-Megapixel Sony IMX921 គាំទ្រជាមួយនឹង f/1.57 Aperture ដែលប្រើប្រាស់នូវសិនស័រ 1/1.56-អ៊ីង។ ជាមួយគ្នានេះ ក៏មានកាមេរ៉ាទំហំ 50-Megapixel Samsung JN1 ultra-wide lens និងមួយគ្រាប់ទៀតមានទំហំ 50-Megapixel Sony IMX882 ឬ LYT-600 Periscope Telephoto គាំទ្រជាមួយនឹង f/2.57 Aperture និងមានការប្រើប្រាស់ឡែនទំហំ 70mm Focal Length។ ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះ ក៏មានទ្រទ្រង់ទៅលើ 10x Fusion Super-Resolution Algorithm ដែលមានកម្រិត 10x hybrid zoom ថែមទៀតផង។

 

អ្នកទម្លាយរូបនេះបានបន្ថែមថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ទំហំ 6.78-អ៊ីង OLED នឹងដំណើរការនៅលើបន្ទះឈីប  Dimensity 9400។ ស្មាតហ្វូននេះ អាចនឹងមានថាមពលថ្មទំហំ 5,800mAh ទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 90W Fast Charging ហើយក៏និងមាន wireless charging ផងដែរ។

នៅលើស្មាតហ្វូននេះ ក៏មានតម្លើងមកស្រាប់ជាមួយនឹង Origin OS 5 ផ្អែកនៅលើ Android 15។ ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមាន 3 ម៉ូដែល រួមមានដូចជា vivo X200, vivo X200 Pro និង vivo X200 Ultra។ សម្រាប់ម៉ូដែល Ultra នឹងមានបន្ទះឈីប Snapdragon 8 Gen 4 ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ខណៈពេលដែល 2 ម៉ូដែលទៀតប្រើប្រាស់បន្ទះឈីប D9400 ដែលនឹងបង្ហាញខ្លួននៅខែក្រោយនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន