no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Xia រថយន្ត MPV ស៊េរីថ្មី នឹងដាក់លក់នៅទីផ្សារប្រទេសចិនឆ្នាំនេះជាមួយតម្លៃជាង 4 ម៉ឺនដុល្លារ

តាមការបញ្ជាក់ពីស្ថាប័ន MIIT របស់ប្រទេសចិន បានធ្វើការបង្ហាញនូវកញ្ចប់អាគុយអគ្គិសនី និងថាមពលកំលាំងរបស់រថយន្ត Plug-in-hybrid minivan ស៊េរីថ្មីរបស់ BYD ម៉ូដែល Xia។ តាមការបញ្ជាក់នៅលើបញ្ចីរបស់ MIIT បង្ហាញថា BYD Xia minivan PHEV គឺបំពាក់កញ្ចប់ថ្មទំហំ 36.6kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 145km នេះតាមការបញ្ជាក់ពីស្ថាប័ន CLTC។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD Xia ដែលជាប្រភេទរថយន្ត MPV (Multi-purpose vehicle) នឹងត្រូវចេញលក់នៅទីផ្សារប្រទេសចិន ក្នុងឆ្នាំនេះជាមួយតម្លៃចាប់ពីខ្ទង់ប្រហែល $42,300។ ក្រុមហ៊ុន BYD បានធ្វើការដាក់បង្ហាញចេញរថយន្ត MPV ស៊េរីថ្មី Xia របស់ជាផ្លូវការណ៍កាលពីព្រឹត្តិការណ៍ Chengdu Auto Show ដែលប្រារព្ធធ្វើឡើងនៅថ្ងទី 30 ខែសីហា។ ដែលតាមប្រភពព័ត៌មានកន្លងមកបានហៅរថយន្តមួយនេះថា BYD Tang Max ឬ Zhou ប៉ុន្តែ ក្រុមហ៊ុនបានប្រើឈ្មោះផ្លូវការណ៍ថា BYD Xia។

តាមបញ្ចីរបស់ស្ថាប័ន MIIT បង្ហាញថា BYD Xia MPV មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ 36.628 kWh ជាប្រភេទ LFP battery on board មានទំងន់ 331kg ដែលទងន់នេះ គឺស្មើនឹង 12.5% ធៀបនឹងទំងន់របស់រថយន្តដែលមានទំងន់ 2,650kg។ កញ្ចប់អាគុយរបស់ BYD Xia អាចកាន់សម្រាប់ការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានដល់ 145km ធៀបនឹងម៉ូដែល Denza D9 DM-I MPV ដែលមានជម្រើសកញ្ចប់អាគុយទំហំ 20KWh បើកបានចម្ងាយផ្លូវ 103km និង 40kWh អាចបើកបានចម្ងាយផ្លូវ 190km ទៅ 200km។

 

BYD Xia MPV បំពាក់នូវប្រព័ន្ធម៉ាស៊ីន Hybrid ចំនុះ 1.5-liter ICE ប៉ុន្តែ សម្រាប់សមត្ថភាពរបស់ម៉ាស៊ីន មិនទាន់ដឹងនៅឡើយទេ ដោយគ្រាន់តែដឹងថា មានកម្រិតស៊ីសាំង 6.5L/100km។ ដោយឡែកបើតាមប្រភពព័ត៌មានចចាមអារាមបានបង្ហើបថា សម្រាប់ម៉ាស៊ីនដែលបំពាក់នៅលើ BYD Xia ទំនងជាប្រភេទម៉ាស៊ីន Turbocharged BYD472ZQB engine ដែលមានកំលាំង 115kW ឬ 154 សេះ និងភ្ជាប់ដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 200kW ឬស្មើរនឹង 268 សេះ។

 

BYD Xia MPV មានការឌីស្សាញរូបរាងឡើងដោយប្រើនូវទម្រង់ភាសារចនាម៉ូដែល Dynasty design language ដែលមានបណ្តោយ 5,145mm/ ទទឹង1,970mm/ កម្ពស់ 1,805 mm និងគម្លាតចន្លោះកង់មុខក្រោយ 3,045mm។

រថយន្ត MPV ស៊េរីថ្មីនេះ មាន 7 កៅអី រៀបជាទម្រង់ 2+2+3 បំពាក់នូវអេក្រង់ទំហំធំបំផុត ជាមួយដៃចង្កូតរចនាជាទម្រង់ D-Shaped steering wheel ហើយ BYD Xia ក៏នឹងបំពាក់នូវប្រព័ន្ធជំនួយការបើកបរ និងសុវត្ថិភាពដូចជា DiPilot ADAS system,  DiLink 150 cockpit system, និង DiSus-C electromagnetic suspension system ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន