no-alternative title
no-alternative title
no-alternative title
no-alternative title

Apple សម្រេចផលិត iPhone 16 នៅប្រេស៊ីលដំណាលគ្នាជាមួយរោងចក្រនៅឥណ្ឌា និងចិន

យោងតាមការចេញផ្សាយព័ត៌មានផ្លូវការណ៌របស់ក្រុមហ៊ុន Apple បានអោយដឹងថា ការលក់ជាផ្លូវការណ៌ទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល iPhone 16 នឹងធ្វើឡើងនៅថ្ងៃទី 20 ស្អែកនេះហើយ បន្ទាប់ពីការប្រកាសអោយមានការបញ្ជាទិញមុនអស់រយៈពេលខ្លីមក។ បើតាមរបាយការណ៌មុននេះ មានការបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងធ្វើការផលិតទៅលើស្មាតហ្វូនជំនាន់ថ្មីនេះនៅក្នុងរោងចក្រនៅប្រទេសឥណ្ឌាដំណាលគ្នាជាមួយនិងការផលិតនៅប្រទេសចិន។ ប៉ុន្តែពេលនេះ មានការបង្ហាញថា រោងចក្រនៅប្រទេសប្រស៊ីលក៏នឹងមានការផលិតទៅលើ iPhone 16 ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការចេញផ្សាយពី MacMagazine បានអោយដឹងថា ឯកសារផ្លូវការណ៌ថ្មីមួយបានបញ្ជាក់ថា iPhone 16 គឺមានការផលិតនៅក្នុងប្រទេសប្រេស៊ីល។ ពេលេនេះសង្វាក់ផលិតកម្មទៅលើស្មាតហ្វូនម៉ូដែលថ្មីនេះ ក៏បានដំណើរការរួចហើយផងដែរ គឺស្របពេលជាមួយនិងការផលិតនៅលើឥណ្ឌា និងចិន។ សម្រាប់សង្វាក់ផលិតកម្មទៅលើ iPhone 16 នៅក្នុងប្រទេសប្រេស៊ីលពេលនេះ គឺបានធ្វើឡើងនៅរោងចក្រ Foxconn ដែលស្ថិតនៅរដ្ឋ Jundiaí នៃទីក្រុង São Paulo។

 

សូមជំរាបថា បើទោះបីជាក្រុមហ៊ុន Apple បានតម្លើងនូវរោងចក្រសម្រាប់សង្វាក់ផលិតទៅលើ iPhones រួចហើយក៏ដោយ នេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុនអាមេរិកាំងមួយនេះ បានផលិត iPhone ជំនាន់ថ្មីបំផុតនៅក្នុងថ្ងៃនេះ។ នៅពេលនេះ មានតែ iPhone 16 ម៉ូដែលស្តង់ដារប៉ុណ្ណោះ ដែលត្រូវបានផលិតនៅក្នុងប្រទេសប្រស៊ីល សម្រាប់ម៉ូដែលផ្សេងពីនេះ គឺបន្តមានការនាំចូលពីប្រទេសចិនដដែល។

 

សូមបញ្ជាក់ថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Appel បានចាប់ផ្តើមធ្វើការផលិត iPhone 15 និង iPhone 15 Plus នៅក្នុងប្រទេសឥណ្ឌា ដំណាលគ្នាជាមួយនិងប្រទេសចិន ហើយពេលនេះ គឺមានប្រទេសប្រេស៊ីលមួយទៀតហើយ ដែលចូលរួមនៅក្នុងដំណើរការខាងលើនេះ។ គួរបញ្ជាក់ថា ដើម្បីធ្វើការកាត់បន្ថយសម្ពាធពីការផលិតនៅក្នុងប្រទេសចិន ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Apple បានស្វះស្វែងយ៉ាងខ្លាំងនៅក្នុងការរកទីតាំងប្រទេសផ្សេងៗជួយដល់សង្វាក់ផលិតកម្មទៅលើ iPhone ក្នុងនោះមានដូចជា ឥណ្ឌា ប្រេស៊ីល ហើយពេលនេះ ក៏មានវៀតណាមផងដែរ។   

 

ការផលិតទៅលើ iPhone 16 នៅប្រេស៊ីលនៅពេលនេះ ត្រូវបានគេនិយាយថា ក្រុមហ៊ុន Apple ចំណេញពេលវេលាច្រើនជាងមុននៅក្នុងការនាំស្មាតហ្វូនថ្មីនេះទៅកាន់ទីផ្សារប្រទេសនេះ។ កន្លងមកត្រូវចំណាយពេលមួយខែបន្ទាប់ពីការប្រកាសជាផ្លូវការណ៌ទើប iPhone ជំនាន់ថ្មីបានទៅដល់ប្រេស៊ីល។ សម្រាប់វត្តមាន iPhone 16 គឺចំណាយពេលត្រឹម 1 សប្តាហ៌ប៉ុណ្ណោះបន្ទាប់ពីការលក់នៅលើទីផ្សារអាមេរិក។ ស្មាតហ្វូន iPhone 16 មានតម្លៃចាប់ពី $799 ខណៈដែល iPhone 16 Pro មានតម្លៃ $999។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន