no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Mate 70 Series, Mate X6 Fold និង Nova 13 Series អាចនឹងបង្ហាញវត្តមានឆាប់ៗខាងមុខនេះ

ក្រោយពីការបង្ហាញវត្តមានស្មាតហ្វូនអេក្រង់បត់បីបត់ Tri-Fold Mate XT រួចមក Huawei ក៏ត្រៀមប្រារព្ធព្រឹត្តិការណ៍ថ្មីមួយទៀតក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើការប្រកាសចេញស្រឡាយស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនបន្ថែមទៀត។ បើតាមដំណឹង Huawei មានគម្រោងក្នុងការប្រកាសចេញផលិតផលស្មាតហ្វូនជំនាន់ថ្មីមួយចំនួនបន្ថែមទៀតនៅប៉ុន្មានខែខាងមុខក្នុងឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកបើតាមប្រភពចេញពីគណនីទម្លាយព័ត៌មានល្បីឈ្មោះក្នុងប្រទេសចិន Digital Chat Station បានបង្ហើបថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនមួយនេះនឹងមានការប្រកាសចេញស្រឡាយផលិតផលស្មាតហ្វូនជំនាន់ថ្មីមួយចំនួនបន្ថែមទៀតនៅប៉ុន្មានខែទៀតខាងមុខនេះ។

 

DCS បញ្ជាក់ថា សម្រាប់ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Huawei Nova 13 Series ដែលជាអ្នកបន្តដំណែងពី Nova 12 Series ឆ្នាំមុន នឹងបង្ហាញវត្តមានផ្លូវការណ៍នៅខែតុលាខាងមុខនេះ។ សម្រាប់គ្រួសារ Nova 13 Series នឹងមានសមាជិកចំនួន 4 ក្នុងនោះមានដូចជា Nova 13 Lite, Nova 13s, Nova 13 Pro និង Nova 13 Ultra។

 

ដោយឡែកនៅខែបន្ទាប់ គឺក្នុងខែវិចិ្ឆកា 2024 ក្រុមហ៊ុន Huawei ក៏នឹងធ្វើការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Mate 70 Series ដែលជាជំនាន់បន្ទាប់ពី Mate 60 Series ហើយគ្រួសារកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានសមាជិក 3 ម៉ូដែលដូចជំនាន់មុនដដែល មានដូចជា Mate 70, Mate 70 Pro និង Mate 70 Pro Plus។

 

ទាំង Nova 13 Series និង Mate 70 Series គឺសុទ្ធតែនឹងគាំទ្រដំណើរការដោយបន្ទះឈីប HiSilicon Kirin ជំនាន់ថ្មី ដោយ Nova 13 Series នឹងបំពាក់ឈីប Kirin 9010 ខណៈ Mate 70 Series នឹងប្រើឈីប Kirin 9100។ ជាមួយគ្នានេះ Huawei ធ្លាប់បានបញ្ជាក់រួចហើយថា Mate 70 Series គឺជាស្មាតហ្វូនដំបូងគេរបស់ក្រុមហ៊ុនដែលគាំទ្រការដំឡើងជាមួយប្រតិបត្តិការជំនាន់ថ្មី HarmonyOS NEXT។

តាមប្រភពខាងលើក៏បានបញ្ជាក់ទៀតថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីដែលជាអ្នកស្នងដំណែងពី Mate X5 Fold គឺ Mate X6 Fold ក៏នឹងបង្ហាញវត្តមានស្របពេលជាមួយគ្នានឹង Mate 70 Series នៅក្នុងខែវិច្ឆិកា ឆ្នាំនេះផងដែរ។ តាមប្រភពព័ត៌មានបាននិយាយថា Mate X6 Fold នឹងមានអេក្រង់ខាងក្រៅទំហំធំជាងជំនាន់ Mate X5 Fold។ ហើយស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ ក៏នឹងបំពាក់ឈីបជំនាន់ថ្មី Kirin 9100 និងប្រតិបត្តិការ HarmonyOS NEXT ដូច Mate 70 Series ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន