no-alternative title
no-alternative title
no-alternative title
no-alternative title

CEO របស់ Xpeng បង្ហាញគំរូរថយន្តស៊េរីថ្មី Xpeng P7+ នៅក្នុងសន្និសិទ្ធ Apsara Conference 2024

នាយកប្រតិបត្តិ និងជាស្ថាបនិក្រុមហ៊ុនផលិតរថយន្តម៉ាក Xpeng លោក He Xiaopeng បានបើករថយន្តគំរូម៉ូដែល Xpeng P7+ ចូលទៅកាន់សន្និសិទ្ធ Apsara Conference 2024 នៅទីក្រុង Hangzhou ដោយទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពពីព្រឹត្តិការណ៍បង្ហាញពីទីតាំងរបស់រថយន្តដែលត្រូវបានគេដឹងថាជា "រថយន្ត AI ដំបូងបង្អស់របស់ពិភពលោក"។ យោងតាមរបាយការណ៍ដែលបានចេញផ្សាយលើកមុនបានបង្ហាញថា Xpeng P7+ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងត្រីមាសទី 4 ឆ្នាំ 2024។ ហើយរថយន្ត P7+ ត្រូវបានគេដឹងថា នឹងមានតម្លៃថ្លៃជាងម៉ូដែល P7 បច្ចុប្បន្ន។

 

សន្និសិទអប្សរាប្រចាំឆ្នាំ 2024 ដែលប្រព្រឹត្តទៅពីថ្ងៃទី 19 ដល់ថ្ងៃទី 21 ខែកញ្ញា គឺផ្តោតទៅលើបច្ចេកវិទ្យា Cloud Computing, AI និងបច្ចេកវិទ្យាថ្មីៗនាពេលអនាគត។ ក្នុងសន្និសិទ្ធ នេះមានវេទិកាជិត 400 និងកន្លែងតាំងពិពណ៌ទំហំ 40,000 ម៉ែត្រការ៉េ ដែលប្រមូលផ្តុំដោយអ្នកដឹកនាំឧស្សាហកម្ម អ្នកជំនាញបច្ចេកវិទ្យា និងអ្នកច្នៃប្រឌិតដើម្បីពិភាក្សាអំពីភាពជឿនលឿននៃប្រព័ន្ធដូចជា AI ជំនាន់ថ្មី និងការផ្លាស់ប្តូរឧស្សាហកម្មជាដើម។ លោក He Xiaopeng នឹងចូលរួមក្នុងការពិភាក្សាអំពីតួនាទីរបស់ AI ក្នុងការជំរុញបច្ចេកវិទ្យាបើកបរស្វ័យភាពនៅក្នុងសន្និសីទនេះផងដែរ។

តាមរូបគំរូរបស់ Xpeng P7+ ឃើញថាមានការឌីស្សាញផ្នែកខាងមុខប្រណិតរំលេចជាមួយចង្កៀត Daytime running Light ស្លីមវ៉ាត់កាត់ក្បាលរថយន្តពីម្ខាងទៅម្ខាង និងមានចង្កៀងបំភ្លឺនៅខាងក្រោម។ បន្ថែមពីនេះគេក៏ឃើញមានកាមេរ៉ាត្រូវបានដំឡើងនៅពីលើកន្លែងចាប់ផ្លាកលេខ ហើយឧបករណ៍ចាប់សញ្ញារ៉ាដារ millimeter-wave radar sensors ត្រូវបានដំឡើងនៅជុំវិញថែមទៀតផង។ P7+ ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ប្រព័ន្ធចក្ខុវិស័យដែលមានមូលដ្ឋានលើកាមេរ៉ាសម្រាប់ការបើកបរដោយស្វ័យភាពរបស់ខ្លួន ដោយមិនពឹកផ្អែកលើបច្ចេកវិទ្យា LiDAR ដែលប្រព័ន្ធ Self-driving នេះមានដំណើរការស្រដៀងគ្នាទៅនឹងប្រព័ន្ធ Full Self-Driving (FSD) របស់ក្រុមហ៊ុន Tesla ផងដែរ។

 

Xpeng P7+ មានប្រវែង 5,056mm/ ទទឹង 1,937mm និងកំពស់ 1,512mm ជាមួយនឹងគម្លាតរវាងកង់មុខក្រោយ 3,000mm។ P7+ ត្រូវបានគេរំពឹងថានឹងត្រូវផលិតឡើយដោយប្រើនូវប្រព័ន្ធ SEPA 2.0 Platform របស់ Xpeng ផ្ទាល់។ រថយន្ត Crossover-Hatchback ស៊េរីថ្មីនេះនឹងមានជម្រើសថាមពលពីរផ្សេងគ្នា គឺជម្រើសប្រើម៉ូទ័រអគ្គិសនីកំលាំង 180kW និងចម្រើសម៉ូទ័រអគ្គិសនីកំលាំង 230kW ដែលជាម៉ូទ័រអគ្គិសនីផលិតនៅរោងចក្រ Wuhan របស់ Xpengផ្ទាល់តែម្តង។ 

ហើយរថយន្តអគ្គិសនីជំនាន់ថ្មីនេះត្រូវបានគេរំពឹងថា នឹងមានជម្រើសយ៉ាន់កង់ទំហំ 18-inch និង 20-inch ហើយអាចបើកបានល្បឿនអតិបរមា 200km/h។ សម្រាប់កញ្ចប់អាគុយអគ្គិសនីវិញ P7+ នឹងប្រើប្រភេទ lithium iron phosphate (LFP) batteries ដែលផលិតដោយ Eve Power។ រថយន្តស៊េរីថ្មីនេះ ត្រូវបានគេដឹងថា នឹងមានការផ្តោតសំខាន់ទៅលើការប្រើប្រាស់បច្ចេកវិទ្យាជំនួយការឆ្លាតវៃ AI។ Xpeng P7+ អាចនឹងចូលក្នុងកម្មនៅរោងចក្រក្វាងចូវរបស់ Xpeng ហើយរថយន្តនេះនឹងចេញលក់នៅត្រីមាសទី 4 ឆ្នាំ 2024 សម្រាប់តម្លៃមិនទាន់ដឹងនៅឡើយទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន